រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦៖ ខណៈដែលមាតាបិតា និងអ្នកអាណាព្យាបាលកាន់តែផ្តល់សារៈសំខាន់លើការជ្រើសរើសគ្រឹះស្ថានអប់រំ ដែលអាចផ្តល់ទាំងឧត្តមភាពសិក្សា និងការអភិវឌ្ឍសិស្សគ្រប់ជ្រុងជ្រោយ សាលាវេស្ទើនអន្តរជាតិ បានបើកការចុះឈ្មោះចូលរៀនជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ដោយបន្តបេសកកម្មក្នុងការផ្តល់ការអប់រំពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ដែលរៀបចំសិស្សានុសិស្សឱ្យត្រៀមខ្លួនសម្រាប់ភាពជោគជ័យក្នុងសតវត្សរ៍ទី២១។

ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០០៣ សាលាវេស្ទើនអន្តរជាតិ បានកសាងទំនុកចិត្តពីមាតាបិតា និងអ្នកអាណាព្យាបាលយ៉ាងច្រើនកុះករ តាមរយៈការបន្តអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងបរិយាកាសសិក្សា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា សង្គម និងតម្រូវការនៃទីផ្សារការងារនាពេលអនាគត។

លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាវេស្ទើនអន្តរជាតិ បានមានប្រសាសន៍ថា៖
«នៅសាលាវេស្ទើនអន្តរជាតិ យើងជឿជាក់ថា ការអប់រំ មិនមែនជាការផ្តល់ចំណេះដឹងតែមួយមុខនោះទេ ប៉ុន្តែជាការកសាងមូលធនមនុស្ស។ គោលបំណងរបស់យើង គឺបណ្តុះសិស្សានុសិស្សឱ្យក្លាយជាបុគ្គលដែលមានចំណេះដឹង សមត្ថភាព សីលធម៌ ទំនួលខុសត្រូវ និងភាពជាអ្នកដឹកនាំ។ យើងចង់ឱ្យពួកគេក្លាយជាអ្នកសិក្សាពេញមួយជីវិត ដែលមានទំនុកចិត្ត អាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្ត អាជីពការងារ និងការរស់នៅក្នុងសង្គមដែលកំពុងវិវឌ្ឍឥតឈប់ឈរ»។

សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ សាលាវេស្ទើនអន្តរជាតិ នឹងបន្តពង្រឹងគុណភាពនៃការរៀន និងការបង្រៀន តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សាឱ្យកាន់តែទំនើប និងសម្បូរបែប។ ការផ្តោតសំខាន់រួមមាន ការពង្រឹងជំនាញភាសាខ្មែរ និងភាសាអង់គ្លេស ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងការបង្រៀន កម្មវិធី Robotics, STEAM, សិល្បៈ តន្ត្រី កីឡា ការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ កម្មវិធីសហគមន៍ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ កម្មវិធីទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការអភិវឌ្ឍសិស្សានុសិស្សឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងផ្នែកចំណេះដឹង ជំនាញ អារម្មណ៍ សង្គម និងគុណតម្លៃក្នុងជីវិត។

លោក តែ ឡូរិន បានបន្ថែមថា៖
«យើងជឿជាក់ថា ការអប់រំដ៏ល្អបំផុត កើតចេញពីភាពជាដៃគូដ៏រឹងមាំរវាងសាលា និងក្រុមគ្រួសារ។ ដូច្នេះ យើងខ្ញុំសូមស្វាគមន៍មាតាបិតា និងអ្នកអាណាព្យាបាល មកស្វែងយល់ពីកម្មវិធីសិក្សា ទស្សនវិជ្ជាអប់រំ និងបរិយាកាសសិក្សារបស់សាលាវេស្ទើនអន្តរជាតិ មុនពេលសម្រេចចិត្ត។ សម្រាប់យើងការចុះឈ្មោះចូលរៀន គឺជាការចាប់ផ្តើមនៃភាពជាដៃគូរយៈពេលវែង ដើម្បីរួមគ្នាបណ្តុះ និងអភិវឌ្ឍកុមារម្នាក់ៗឱ្យសម្រេចបានសក្តានុពលខ្ពស់បំផុត»។
បច្ចុប្បន្ន សាលាវេស្ទើនអន្តរជាតិ កំពុងទទួលចុះឈ្មោះសិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។ សូមអញ្ជើញមាតាបិតា និងអ្នកអាណាព្យាបាល មកទស្សនាបរិវេណសាលា ជួបពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមការងារដែលមានបទពិសោធន៍ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា ការអភិវឌ្ឍសិស្ស និងសេវាកម្មផ្សេងៗរបស់សាលា។
សាលាវេស្ទើនអន្តរជាតិ ជឿជាក់ថា ការអប់រំថ្ងៃនេះ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគត។ ចាប់ផ្តើមការអប់រំប្រកបដោយគុណភាព។ ចាប់ផ្តើមនៅសាលាវេស្ទើនអន្តរជាតិ។

ទទួលចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចាប់ពីពេលនេះតទៅ។
ព័ត៌មានបន្ថែមទាក់ទងនឹងការចូលរៀន កម្មវិធីសិក្សា និងដំណើរទស្សនកិច្ចសាលា សូមគោរពអញ្ជើញលោក លោកស្រីមកកាន់សាខាសាលាវេស្ទើនអន្តរជាតិដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ៖ 092 388 309 ឬ តេឡេក្រាម (Channel) : https://t.me/WesternInternationalSchool
គេហទំព័រសាលា៖ https://www.western.edu.kh/
ហ្វេសបុករបស់សាលា៖ Western International School (https://www.facebook.com/westernkh2003)


