សៅរ៌-អាទិត្យកុំទុកពេលទំនេរចោល! មកមើលឆាណែលយូធូប៣នេះ​ បើចង់រៀនអង់គ្លេស-ចិនឆាប់ចេះ
Ping Chou EngSEPTEMBER 24 20234.6 K views

ចុងសប្តាហ៍ទំនេរពីការងារបងប្អូនមួយចំនួនប្រាកដជាស្វែងរកការធ្វើសកម្មភាពថ្មី និងការរៀនអ្វីថ្មីៗបន្ថែមទៀត ដូចជាការរៀនភាសាតាមសាលាឬរៀនដោយខ្លួនឯងតាមអ៊ីនធើណេតជាដើម។

យ៉ាងណាមិញប្រសិនបើបងប្អូនចង់ប្រើពេលវេលាទំនេរសៅរ៍-អាទិត្យរៀនភាសាអង់គ្លេសឬភាសាចិនដោយខ្លួនឯងនោះ បងប្អូនអាចទស្ស​នាឆាណែលយូធូបទាំង៣នេះបាន៖

EnglishClass101 គឺជាគេហទំព័រសិក្សាភាសាអង់គ្លេសតាមយូធូបដែល ដែលអ្នកនឹងរៀននិយាយ អាន និងសរសេរភាសាអង់គ្លេស ជាពិសេសសម្រាប់អ្នកដែលចង់ពង្រឹងវេយ្យាករណ៍​ ងាយស្រួលយល់ និងឆាប់ចេះសម្រាប់អ្នកចេះបន្តិចបន្តួចក៏រៀនបានដូចគ្នា។

២. KIM MISSION សម្រាប់រៀនភាសាចិន

ឆាណែលយូធូបនេះល្អបំផុតសម្រាប់អ្នកចង់ចេះភាសាចិនដំបូង ឬចេះខ្លះៗហើយ ព្រោះឆាណែលនេះគឺ បង្រៀនដោយអ្នកគ្រូជនជាតិខ្មែរ ដែលបង្ហាត់បង្រៀនទៅលើភាសាចិនមកជាយូរឆ្នាំ។ ឆាណែលយូធូបនេះមានភាពពេញនិយមនិង មានមេរៀនល្អៗជាច្រើន ដូចជាមេរៀនសន្ទនា រៀនចិនកម្រិតដំបូង និងការរៀនប្រកបភាសាចិន ជាមួយនឹងការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយ។

៣. Speak English With Vanessa

ឆាណែល១នេះគឺបង្រៀនដោយជនជាតិដើមអាមេរិក នឹងជួយអ្នករៀនភាសាអង់គ្លេសនិយាយដោយទំនុកចិត្ត ធម្មជាតិ និងគ្មានភាពតានតឹងក្នុងការរៀនភាសាអង់គ្លេស។ ការបង្រៀនងាយៗស្រួលយល់សម្រាប់អ្នកចេះភាសាអង់គ្លេសតិចតួចនិងចង់ពង្រឹងបន្ថែម  សម្រាប់ប្រើក្នុងការរស់នៅនិងនៅកន្លែងការងារហើយតែងតែមានលំហាត់អនុវត្តហ្រ្វីៗផងដែរបន្ទាប់ពីរៀនមេរៀននីមួយៗរួច។

ពិតណាស់នាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបា​ច់១ក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ជាពិសេសសម្រាប់ការសិក្សានៅមហាវិទ្យាល័យនឹងការធ្វើទំនាក់ទំនង មិនថាភាសាចិនឬភាសាអង់គ្លេសនោះទេ។ ​

ដូច្នេះហើយសម្រាប់បងប្អូនដែលមិនទាន់ចេះគួរតែស្វែងរកកន្លែងរៀន ឬបងប្អូនចេះហើយគួរតែប្រឹងដុះខាត់ ដើម្បីអាចស្វែងរកការងារធ្វើមានប្រាក់ចំណូលច្រើននាពេលអនាគត។ បែបនេះហើយពេលចុងសប្តាហ៍ក្រៅពីរៀននៅសាលា សម័យនេះយើងអាចរៀននៅតាមអ៊ីនធើណេត អេបទូរស័ព្ទ យូធូប ក៏ដូចជា Podcast ជាដើម៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia