អ្នកភ្នំពេញ សៅរ៍-អាទិត្យមិនដឹងទៅណា អាចជិះរថភ្លើងកម្សាន្តចំណាយត្រឹមតែ២,០០០រៀលប៉ុណ្ណោះ
Toeuy HongAUGUST 24 2023595 views

សម្រាប់បងប្អូននៅទីក្រុងភ្នំពេញចុងសប្ដាហ៍មិនដឹងទៅកម្សាន្តកន្លែងណាឬមិនអាចទៅណាឆ្ងាយបានអាចសាកបទពិសោធន៍ថ្មីជិះរថភ្លើងរបស់ក្រុមហ៊ុន Royal Railway នៃក្រុមហ៊ុន Royal Group ដោយចំណាយត្រឹមតែ២,០០០រៀលតែប៉ុណ្ណោះ។

Rail2

បើយោងតាមការចុះផ្សាយរបស់ Royal Railway Cambodia លើហ្វេសប៊ុកផេកផ្លូវការបានឲ្យដឹងថា ចុងសប្តាហ៍មិនបាច់ទៅណាឆ្ងាយ បងប្អូនអាចមកទទួលយកបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកំសាន្តដោយចំណាយអស់ត្រឹមតែ២ពាន់រៀលប៉ុន្តែតម្រូវឲ្យភ្ញៀវទេសចរជាវភេសជ្ជៈកាហ្វេលើរថភ្លើង។

Ru

 សម្រាប់ភ្ញៀវធម្មតាតម្លៃសំបុត្រជិះរថភ្លើងកម្សាន្តតម្លៃ៥ពាន់រៀលក្នុងមនុស្សម្នាក់សម្រាប់មនុស្សធំ និង២ពាន់រៀលក្នុងមនុស្សម្នាក់សម្រាប់កូនក្មេង សម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ។

Rial1

គួរបញ្ជាក់ផងដែរថាការជិះរថភ្លើងកម្សាន្តនេះគឺល្អសម្រាប់បងប្អូនរស់នៅទីក្រុងភ្នំពេញដែលមិនធ្លាប់ទទួលបទពិសោធន៍ជិះរថភ្លើង។ ហើយការជិះរងភ្លើងកម្សាន្តនេះសម្រាប់តែចុងសប្ដាហ៍ថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ ដោយម៉ោងចេញគឺម៉ោង១០ព្រឹកនិងម៉ោង២រសៀល៕

Rail

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia