កុំឱ្យសរសេរអង់គ្លេស ខុសវេយ្យាករណ៍ទៀត! មកស្គាល់វេបសាយ១ជួយកែឱ្យ គ្រាន់តែ Copy ហើយ Paste ចូល ដឹងខ្ទេច
ធី ស្រីល័ក្ខMARCH 2 202419.1 K views

ជាធម្មតា ការសរសេរសំណេរភាសាអង់គ្លេស តែងតែមានការខ្វះចន្លោះ ឬប្រើវេយ្យាករណ៍មិនបានត្រឹមត្រូវ ពិសេសគឺនៅពេលត្រូវសរសេរច្រើន។ ដើម្បីដោះស្រាយបញ្ហានេះ យើងសូមណែនាំវេបសាយពិសេសមួយ ដែលមានសមត្ថភាព អាចកែសំណេរអង់គ្លេស ដែលលោកអ្នកសរសេរខុសវេយ្យាករណ៍ ឱ្យមកត្រឹមត្រូវតាមក្បួនខ្នាតត្រឹមត្រូវវិញ ១០០%។

 

វេបសាយនេះមានឈ្មោះថា quillbot.com ដែលវាអាចជួយ ឬធ្វើជំនួសដល់ការសរសេរអត្ថបទជាភាសាអង់គ្លេសក្នុងការងាររបស់លោកអ្នកបានត្រឹមត្រូវ ១០០%។ ប្រសិនបើលោកអ្នកបានសរសេរអត្ថបទជាភាសាអង់គ្លេសរួចហើយ ដែលមានចិត្តសង្ស័យថា ពាក្យពេចន៍ដែលបានបង្កើតជាប្រយោគឡើងមក មកទាន់ត្រឹមត្រូវតាមវេយ្យការណ៍អង់គ្លេស លោកអ្នកគ្រាន់តែ Copy អត្ថបទនោះ រួច Paste ទៅក្នុងប្រអប់លើវេបសាយ quillbot.com វានឹងកែប្រើ ហើយបញ្ជាក់កន្លែងកែប្រែឱ្យយើងបានយ៉ាងច្បាស់។

៣៧

ដូច្នេះហើយ សម្រាប់បងប្អូនដែលត្រូវការវាយអត្ថបទជាភាសាអង់គ្លេស ឬសិស្សានុសិស្សមួយចំនួនដែលធ្វើ assignment ជាភាសាអង់គ្លេស តែនៅភ័យខ្លាចខុសវេយ្យាករណ៍ទៀត លេងបារម្ភហើយបងប្អូនទាំងអស់គ្នាអាចប្រើវេបសាយ quillbot.com ជាជំនួយបានសម្រាប់ការវាយអត្ថបទជាភាសាអង់គ្លេស ឬត្រូវការប្រើប្រាស់ការសរសេរអង់គ្លេសក្នុងលក្ខខណ្ឌផ្សេងៗទៀតផងដែរ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia