មែនទែនទៅ នៅពេលដែលប្រទេសស្ថិតនៅក្នុងវិបិត្ត មិនថាអាជីវកម្មធំឬតូចទេ ប្រទេសណាទេ ការជួបបញ្ហាពិបាកលក់ភាគច្រើនគឺគេចមិនផុតឡើយ ខណៈអ្នកខ្លះឆ្លងមិនផុត ត្រូវបោះបង់ពាក់កណ្តាលផ្លូវក៏មានដែរ។ ទាក់ទងជាមួយបញ្ហានេះ ថ្ងៃនេះ Business Cambodia សូមលើកយកចំណុចសំខាន់ៗចំនួន៣ ជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូចអាចទប់ទល់នឹងវិបត្តិបានខ្លះ។ ដោយក្នុងនោះរួមមាន៖
១. លុបបំបាត់ការផ្តល់ជូនដែលមិនទទួលបានផលចំណេញ
តើអ្នកកំពុងស្តុកទុកផលិតផលច្រើន ហើយលក់មិនដាច់មែនទេ? តើប្រាក់ចំណេញរបស់អ្នកទាបពេកមែនទេ?ប្រសិនបើអ្នកមានផលិតផល ឬសេវាកម្មដែលលក់មិនបានផលចំណេញ ព្យាយាមឃ្លាស្តុឱ្យអស់ តាមរយៈការធ្វើប្រូមូហ្សិន ទិញថែម ជាដើម លក់មិនសូវចំណេញ ប្រសើរជាងទុកទំនិញខាតលុយដុំ ។ ត្រង់ចំណុចនេះទាំងអស់គ្នាព្យាយាម យកទំនិញទាំងឡើយណាដែល ដែលជាតម្រូវការរបស់អ្នកទិញច្រើន ដោយធ្វើការសង្កេតទៅលើទីផ្សារ នាពេលបច្ចុប្បន្ន ព្រោះទំនិញខ្លះយកមកកប់ដើមចោល បង្វិលមិនចេញហួសថ្ងៃផុតកំណត់ទៀត ។
២. កាត់បន្ថយការចំណាយ
ពិនិត្យមើលវិក្កយបត្រប័ណ្ណឥណទាន(កាចំណាយទាំងអស់)របស់អ្នក ដើម្បីមើលថាតើមានការគិតថ្លៃប្រចាំខែណាមួយដែលខ្ពស់ជាងគេ មានន័យថាព្យាយមគ្រប់គ្រងការចំ ណាយទៅចក្រណាដែលខ្ពស់ជាងគេ តាមដាន និងគ្រប់គ្រងអោយខ្លាំង ព្រោះបើនៅតែបណ្តាយទៀត អាចនឹងមានបញ្ហាដល់អាជីវកម្មទាំងអស់គ្នាជាពុំខាន ។ ឧទាហរណ៍ថាប្រសិនបើអ្នកបើកហាងលក់ម្អូប អាហារ ដូច្នេះការចំណាយធំៗដែលអ្នកមាននោះ ដូចជាទាក់ទងទៅនឹង បុគ្គលិក ការបញ្ជាទិញវត្ថុ ធាតុដើម ថ្លៃជួលកន្លែងជាដើម គឺត្រូវគ្រប់គ្រង និងកាត់បន្ថយតាមតែអាចធ្វើទៅបាន ។
៣. បង្កើនតម្លៃតែមិនហួស
ម្ចាស់អាជីវកម្មខ្នាតតូចតែងតែបារម្ភថាពួកគេនឹងបាត់បង់អតិថិជន ប្រសិនបើពួកគេដំឡើងថ្លៃ។ ប៉ុន្តែប្រសិនបើការចំណាយរបស់អ្នកកើនឡើង ហើយអ្នកមិន ដំឡើងថ្លៃទេនោះ អ្នកអាចនឹងបាត់បង់អាជីវកម្មរបស់អ្នក។ ស្របគ្នានេះដែរ ទោះបីជាអតិថិជន របស់អ្នកអាចនឹងមិនសប្បាយចិត្តជាមួយនឹងការកើនឡើងតម្លៃក៏ដោយ តែអ្នកត្រូវដឹងថា មិនមែនតែអ្នកទេដែលតម្លើងតម្លៃនេះ ហើយមានភ្ញៀវមួយចំនួនក៏បានយល់នៅការកើនឡើងនេះដែរ ត្រង់ចំណុចនេះ ការឡើងថ្លៃប៉ុន្តែដាច់ខាតកុំអោយលើលុបពេក ពោលគឺទៅតាមទីផ្សារតម្លូវ ។
គួរជម្រាបផងដែរថា ទោះបីជាតម្លៃអាចកើនឡើងក៏ដោយ ក៏អាជីវកម្មរបស់អ្នកអាចទប់ទល់ នឹងនិន្នាការអតិផរណាបានដែរ ដោយអ្នកគួរតែកាត់បន្ថយចំណាយមួយចំនួនដែលមិនចាំបាច់ រៀបចំតម្លៃឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងកុំលក់ទំនិញណាដែលមិនផ្តល់ប្រាក់ចំនិញ៕


