ធ្លាប់ផុសទៅស្ងាត់ឈឹង លោក ប្រាជ្ញ សឹង្ហជាលី បង្ហើបក្បួនលក់២ ផុសទៅមានអ្នកចាប់អារម្មណ៍ច្រើន
នារី AUTOSEPTEMBER 15 2023972 views

ក្នុងយុគសម័យបច្ចេកវិទ្យានេះ មនុស្សរស់នៅជាមួយអ៊ីនធឺណិតច្រើនជាងពិភពខាងក្រៅ សូម្បីតែក្នុងកិច្ចពិភាក្សា ការស្រាវជ្រាវ ឬការទិញឥវ៉ាន់ផ្សេងៗក៏តាមប្រព័ន្ធផ្សាព្វផ្សាយសង្គមនេះដែរ ដូច្នេះក្នុងនាមជាអ្នកលក់ត្រូវមានសីលវិធីធ្វើយ៉ាងណាអាចទាញយកប្រយោជន៍ ឬអាចទាញអតិថិជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយនេះផងដែរ។

៦

ទាក់ទងទៅនឹងការផ្សាព្វផ្សាយនេះ លោក ប្រាជ្ញ សឹង្ហជាលី ស្ថាបនិក ហាងលក់រុក្ខជាតិ Repot Derm បានបង្ហើបគន្លឹះផុស២ អាចឱ្យអតិថិជនឆាប់ស្គាល់យីហោរបស់ខ្លួនបានលឿន ខណៈវីឌីអូខ្លះរបស់លោក អាចទាញអ្នកមើលរហូតដល់ ២០០ខេវីយូចូលទស្សនា។ ដោយក្បួនរបស់លោករួមមាន៖

Capture

២២

១. Media Profile ល្អ

ត្រង់ចំណុចនេះលោកបានលើកឡើងថា ដើម្បីឱ្យអតិថិជនជឿទុកចិត្ត ឬព្រមទិញយើងបាន លុះត្រាតែយើងប្រវិត្តនៃការលក់ល្អដូចគ្នា ព្រោះថាប្រសិនបើ Media Profile យើងមិនល្អនោះទេ នៅពេលដែលអតិថិជនចូលទៅ Review ឃើញមានខំមិនល្អនៅលើផុសរបស់យើង នោះអតិថិជនក៏មិនហ៊ានទិញយើងដែរ។

៩

ត្រឡប់មកវិញប្រសិនបើប្រិយមិត្តចង់បានការទុកចិត្តពីអតិថិជន លុះត្រាតែយើងមានបទពិសោធន៍ល្អជាមួយអតិថិជនដូចគ្នា។ ជាក់ស្តែងអ្នកត្រូវតែមានភាពរស្មោះត្រង់ជាមួយអតិថិជនរបស់អ្នក ល្អថាល្អ​ មិនល្អថាមិនល្អ មិនកើត ថាមិនកើត ​ប្រើភាសារពីរោះ អាចដោះស្រាយបញ្ហាអតិថិជនបាន ហើយការផ្តល់ឱ្យភ្ញៀវត្រូវតែល្អដូចថា មិនមែនបង្ហាញល្អ តែពេលដាក់ឱ្យផ្សេងនោះទេ។​​

317605416 204793911942201 5939049688960253180 N

២. រៀបចំ Platform និមួយៗផុសឱ្យបានត្រឹមត្រូវ

លោកបានលើកឡើងថា យើងត្រូវបែងចែក Platform និមួយៗដែលយើងប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ជាឧទារហ៍នៅលើ Facebook លោកផុសជារូបភាពរុក្ខជាតិមានលាយឡំជាមួយសកម្មភាព វីឌេអូអប់រំ ឬ Content ផ្សេងៗដែល​លោកចង់ផ្តល់ឱ្យអតិថិជន ហើយធ្វើយ៉ាងណាឱ្យទាក់ទាញ ឱ្យពួកគាត់តាមដាន ចង់មើល ចង់អានជាដើម។

241272224 115276430874753 6980302462265350353 N

Capture14

Capturedd

សម្រាប់ការផុសលើ Instagram វិញលោកប្រើយុទ្ធសាស្រ្តទីផ្សារជារូបភាពកាត់តាឡុកមួយៗដាច់ដោយឡែក ដែលមិនធ្វើឱ្យអតិថិជនមានអារម្មណ៍ថាធុញ ស្មុគស្មាញ​​ ឬស្កាសភ្នែកពេកទេជូនអតិថិជនរបស់លោក។ បន្ថែមពីនេះលោកក៏ផ្តោតទៅការអេតស្តូរីជាប្រចាំថ្ងៃឱ្យអតិថជនអាចតាមដានជាប្រចាំផងដែរ។

12

Dd13

ចំពោះការផុសវីដេអូតាម Tik Tok វិញលោកមិនផ្តោតទៅលើការលក់ផ្ទាល់តែម្តងទេ ពោលគឺលោកប្រើ Content ការណែនាំ ការពន្យល់ពីផ្កា ឬបែបនិទានរឿងលើកទឹកចិត្ត ការជួបប្រទះរឿងជាមួយអតិថិជនផ្សេងៗ ប៉ុន្តែគ្រប់រឿងទាំងនោះសុទ្ធតែផ្សារភ្ជាប់នឹង (ផលិតផល) ការដាំដុះ ជាមួយនឹងធម្មជាតិ។ ដោយការធ្វើបែបនេះលោកមិនថែមទាំងធ្វើឱ្យអតិថិជនយល់ពីធម្មជាតិនោះទេ លោកថែមទាំងឱ្យអ្នកមើលមានទំនាក់ទំនងជាធម្មជាតិថែមទៀត។

Aaa

១១

គួរជម្រាបផងដែរថា ប្រសិនជាប្រិយមិត្តមានចំណាប់អារម្មណ៍ចង់ធ្វើការជាវ ឬចង់ដឹងពត៌មានបន្ថែមពីដើមផ្កាស្អាតៗ ឬរុក្ខជាតិតាំងលម្អរបស់លោក បងប្អូនអាចធ្វើការទំនាក់ទំនងតាមផេកផ្លូវការរបស់ Repot.Derm ឬតាមរយៈលេខទូរស័ព្ទ 086 479 149៕

១

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia