យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុននេះបន្តិចបានឱ្យដឹងថា នៅថ្ងៃចន្ទ ទី ០៣ ខែ មិថុនា ឆ្នាំ ២០២៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីដើម្បីធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១២០K ដល់ផ្លូវលេខ ៤៦៧K ។
ដោយការផ្អាកការផ្គត់ផ្គង់នេះនឹងត្រូវធ្វើឡើងរយៈពេល ៤ម៉ោង គឺចាប់ពីម៉ោង ៨:០០នាទីយប់ដល់ម៉ោង ២៤:០០ នាទីយប់ ហើយអាចនឹងធ្វើឱ្យគុណភាពទឹកមានសភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ថ្មីរួច។
អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ខាងលើមេត្តាជ្រាបជាព័ត៌មាននិងកុំភ្លេចត្រៀមទឹកបម្រុងទុកសម្រាប់ការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់៕