សាលាបឋមសិក្សា វត្តបូព៌ នឹងត្រូវប្ដូរឈ្មោះថ្មី ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ
Bunthoeun KoemJUNE 23 20246.6 K views

សាលាបឋមសិក្សាវត្ដបូព៌  ដែលជាសាលារៀនមួយមានសណ្ដាប់ធ្នាប់ និងវិន័យល្អ ស្ថិតក្នុងកម្រិតស្ដង់ដារខ្ពស់នៅក្នុងប្រទេសកម្ពុជា នឹងត្រូវផ្លាស់ប្ដូរឈ្មោះថ្មីមកជា «សាលាបឋមសិក្សាវត្ដរាជបូណ៌» វិញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងអប់រំ ការប្ដូរឈ្មោះថ្មីមកជាសាលាបឋមសិក្សវត្ដរាជបូណ៌នេះ នឹងត្រូវចាប់ផ្ដើមពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ។

សូមជម្រាបថា សាលាបឋមសិក្សាវត្ដបូព៌ ឬវត្ដរាជបូណ៌ មានទីតាំងស្ថិតនៅក្នុងភូមិវត្ដបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប។ សាលាមួយនេះត្រូវបានចាត់ទុកជាសាលាគំរូដោយបានសាងកេរ្តិ៍ឈ្មោះសម្រាប់សិស្សានុសិស្សដែលមានសុជីវធម៌ល្អ បរិយាកាសរីករាយ និងគ្រូដែលមានការយកចិត្តទុកដាក់ខ្ពស់៕

Photo 2024 06 22 13 08 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia