ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃ ២០ លានដុល្លារនៅខេត្ដកំពត ត្រូវបានសម្ពោធឲ្យប្រើប្រាស់ផ្លូវការ
Bunthoeun KoemDECEMBER 15 2023159 views

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តម្លៃ ២០ លានដុល្លារ មានទីតាំងស្ថិតនៅក្រុងកំពត ខេត្ដកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

410402365 675100561467608 399066707539724169 N

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះ គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៣៩៥,៧២ ហិកតា ដែលស្ថិតក្នុងសង្កាត់ចំនួន ៤ រួមមាន៖ សង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង ក្នុងនោះ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤ ហិកតា។

គម្រោងនេះចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២៥ តុលា ២០១៩ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ កញ្ញា ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ២០ លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ជារួម ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ចែកចេញជាពីរផ្នែកធំៗគឺ (១)ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង (២)ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុង ដែលមានសមត្ថភាពបូមទឹកកខ្វក់ចំនួន ១៨០ម៉ែត្រគូប/ម៉ោង និងសមត្ថភាពចម្រោះទឹកកខ្វក់តាមបែបធម្មជាតិបាន ៣៣៦០ម៉ែត្រគូប/ថ្ងៃ៕

411304527 675077901469874 4444264075323385315 N

410491673 675078261469838 8139594748699164289 N

410397698 675078251469839 4752834538885163671 N

411409217 675078398136491 1594912087849319592 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia