សេដ្ឋីធ្វើបាន អ្នកក៏ធ្វើបាន! ស្នៀតសន្សំ៥ពីសេដ្ឋីដែលចាយលុយតែ៣ដុល្លារលើអាហារពេលព្រឹក
Toeuy HongMARCH 31 2024800 views

ហិរញ្ញវត្ថុពិតជាចាំបាច់ណាស់ម្រាប់ក្រុមគ្រួសារនិមួយៗ ដូច្នេះ អ្នកគួរតែស្វែងយល់ពីរបៀបក្នុងការចាយលុយ និងការសន្សំលុយ ដើម្បីឲ្យការចំណាយរបស់អ្នកប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

ខាងក្រោមនេះ Business Cambodia សូមធ្វើការចែករំលែក នូវទិកនិចទាំង ៥ ពីមហាសេដ្ឋី Warren Buffett មហាសេដ្ឋី ដែល ចំណាយលុយមិនលើសពី៣ដុល្លារ លើអាហារពេលព្រឹក៖

១. ចំណាយដោយភាពវៃឆ្លាត

លោក Warren Buffett ដែលគេស្គាលថាជាមហាសេដ្ឋី ដែលចាយលុយប្រកបដោយភាពវៃឆ្លាត។ ក្នុងន័យនេះ មានន័យថាមុននឹងលោកចំណាយទៅលើអ្វីមួយ លោកគិតគូយ៉ាងច្បាស់លាស់។ ការចំណាយដោយភាពវៃឆ្លាតនេះ មានន័យថា ចាយទៅលើអ្វីដែលចាំបាច់បំផុត មិនមែនចាយដើម្បីភាពហ៊ឺហាឡើយ ពោលគឺ ការចំណាយដោយភាពវ័យឆ្លាតនេះ គឺគេយកលុយដើម្បីបង្កើតលុយបន្តទៀត។ ជាក់ស្ដែងលោក ​Warren Buffett តែងតែចំណាយលុយទៅលើការវិនិយោគ។

២. សន្សំលុយសម្រាប់ពេលមានអាសន្ន

ចំណុចមួយនេះ លោក Warren Buffett បានសង្កត់ធ្ងន់ថា មិនថាប្រុសឬស្រី ពេលមានគ្រួសារ ត្រូវចំរៀបហិរញ្ញវត្ថុគ្រួសារឲ្យបានល្អ ដូច្នេះ លោកអ្នកត្រូវតែមានផែនការសន្សំលុយសម្រាប់ជាការត្រៀមទុកពេលមានអាសន្នណាមួយដែលកើតឡើងដោយយថាហេតុ។ ឧទាហរណ៍ ពេលសមាជិកគ្រួសារបាត់បង់ការងារ ការធ្លាក់ខ្លួន ឬជួបនឹងគ្រោះមហន្តរាយធម្មជាតិជាដើម។

៣. មានទស្សនៈវែងឆ្ងាយ

មានទស្សនៈវែងឆ្ងាយនេះ​ លោក ​Warren Buffett បានលើកឡើងថា​អ្នកត្រូវគិតពីអនាគត ជាពិសេសផែនការគ្រួសារសម្រាប់អនាគត ថាតើលោកអ្នកមានផែនការសំខាន់អ្វីខ្លះសម្រាប់ធ្វើ។ កាលណាអ្នកបានកំណត់ផែនការបានច្បាស់លាស់ហើយ នោះអ្នកគួរតែចាប់ផ្ដើមសន្សំលុយជាបណ្ដើរៗ​​សម្រាប់បំពេញផែនការដែលបានដាក់ចេញនោះ។

៤. កំណត់នូវអ្វីដែលអ្នកត្រូវខ្ចីគេ

ពេលខ្លះអ្នកត្រូវការខ្ចីលុយគេ យកមកទិញរបស់ដែលចាំបាច់ដូចជា ខ្ចីទិញផ្ទះ ទិញឡានជាដើម។ នៅពេលអ្នកខ្ចី​លុយគេ អ្នកមិនគួរខ្ចីច្រើនលើលលុបពីពេលនោះទេ ពោលគឺខ្ចីឲ្យស៊ីគ្នាទៅនឹងបរិមាណចំណូលដែលអ្នករកបាន ហើយត្រូវកំណត់ឲ្យបានច្បាស់លាស់ថា តើរយៈពេលប៉ុន្មានទើបអ្នកអាចដោះបំណុលគេអស់។ 

៥.​ រស់នៅក្នុងភាពសាមញ្ញ 

ការចាយវាយរបស់មនុស្សតែងតែ ប្រែប្រួលទៅតាមទំហំនៃប្រាក់ចំណូលដែលរកបាន មានតិចចាយតិច ពេលមានច្រើនចាយច្រើន។  ដូចមានពាក្យមួយពោលថា” មានលុយតិច តែបើចាយចេះគិតនោះគង់តែ​រកលុយបានច្រើនហើយ តែចាយតាមចិត្តនោះអ្នកនឹងជំពាក់គេ ជាមិនខាន។ ដូច្នេះអ្នកគួរសម្របខ្លួនរស់នៅក្នុងភាពសាមញ្ញទើបការចាយលុយរបស់អ្នកមានប្រសិទ្ធភាពបើទោះជាអ្នកមានលុយច្រើនក៏ដោយសូមកុំចាយតាមតែចិត្តចង់ ព្រោះទម្លាប់ចាយបែបនេះអ្នកគ្នានថ្ងៃសល់លុយក្នុងខ្លួននោះទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia