ធ្វើបានសល់ទ្រព្យច្រើន! ប្រើច្បាប់៦នេះរបស់សេដ្ឋីWarren Buffett អ្នកនឹងសល់ទ្រព្យហូរហៀរ
Toeuy HongJULY 10 2024555 views

បើអ្នកជាមនុស្សដែលស្រលាញ់ការវិនិយោគ អ្នកច្បាស់ជាស្គាល់ហើយសេដ្ឋី Warren Buffett ដែលជាអ្នកវិនិយោគដ៏ជោគជ័យបំផុតនៅក្នុប្រវត្តសាស្រ្តហើយត្រូវបានគេចាត់ទុកជាស្ដេចវិនិយោគប្រចាំសតវត្សទី១ផងដែរ។ បច្ចុប្បន្នគាត់មានទ្រព្យប្រមាណជា១៣០ពាន់ដុល្លារ ប៉ុន្ដែមុននឹងគាត់ក្លាយជាសេដ្ឋីទ្រព្យរាប់ពាន់លានដុល្លារបែបនេះគឺគាត់បានខិតខំរកលុយហើយបូកផ្សំនឹងយុទ្ធសាស្រ្តកសាងទ្រព្យសម្បត្តិរបស់លោកផងដែរ។

ខាងក្រោមនេះគឺជាច្បាប់សំខាន់ទាំង៦របស់សេដ្ឋី Warren Buffett ដែលអ្នកគូគិតអនុវត្តព្រោះវាអាចនឹងជួយអ្នកសាងទ្រព្យសម្បត្តិសល់ទ្រព្យនិងលុយច្រើន។

. កុំពឹងលើចំណូលតែមួយប្រព

គេថាកុំដាក់ពងមាន់ក្នុងកន្រ្តកតែមួយព្រោះបើវាធ្លាក់គឺបែកទាំងអស់តែម្ដង។ បើនិយាយពីការវិនិយោគនិងការរកលុយក៏ដូច្នេះដែរបើអ្នកពឹងលើចំណូលតែមួយប្រភពពេលជួបបញ្ហាដូចជាបាត់បង់ការងារ វិបត្តិសេដ្ឋកិច្ចឬធ្លាក់ចំណូលនោះអ្នកច្បាស់ជាវេទនាដាច់បាយជាមិនខាន។ សេដ្ឋី Warren Buffett ធ្លាក់លើកឡើងថា” កុំពឹងលើចំណូលតែមួយប្រភព ត្រូវចេះវិនិយោគដើម្បីបង្កើតប្រភពចំណូលទី២”។

. ផ្ដោតលើការវិនិយោគដែលណាបង្កើតលំហូរសាច់ប្រាក់

 ពេលនិយាយពីការវិនិយោគនិងបង្កើតប្រភពចំណូលផ្សេងទៀត សេដ្ឋី Warren Buffettមិនចូលចិត្តវិនិយោគលើទ្រព្យណាដែលមិនបង្កើតជាលំហូរសាច់ប្រាក់ប្រចាំខែនោះទេ។ ជាក់ស្ដែងគាត់មិនវិនិយោគលើមាសឡើយព្រោះមាសមិនបង្កើតជាលំហូរសាច់ប្រាក់ឡើយ។ ផ្ទុយទៅគាត់វិនិយោគក្នុងអាជីវកម្មតាមរយៈការទិញហ៊ុននិងវិនិយោគលើអចលនទ្រព្យព្រោះរបស់ទាំង២នេះសុទ្ធតែអាចបង្កើតជាលំហូរសាច់ប្រាក់ប្រចាំខែបាន។

. រៀនឲ្យបានច្រើនតាមដែលអាចធ្វើបាន

យុទ្ធសាស្រ្តរបស់Warren Buffett មួយក្នុងការកសាងទ្រព្យសម្បត្តិគឺគាត់រៀនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានមុននឹងគាត់សម្រេចចិត្តវិនិយោគលុយទៅលើអ្វីមួយ។ គាត់ចាយពេលស្រាវជ្រាវនិងអានដើម្បីស្វែងយល់ឲ្យមានចំណេះដឹងលើអ្វីដែលគាត់បម្រុងនឹងវិនិយោគ។ ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយហានិភ័យឲ្យនៅទាបបំផុតហើយជាលទ្ធផលគឺងាយបានផលចំណេញជាជាងខាតបង់លុយ។

. វិនិយោគលើខ្លួនឯង

សេដ្ឋី Warren Buffett ធ្លាប់លើកឡើងថាការវិនិយោគដែលល្អបំផុតដែលមនុស្សគ្រប់គ្នាអាចធ្វើបានគឺវិនិយោគលើខ្លួនឯង។ ការវិនិយោគលើខ្លួនឯងត្រង់នេះគឺសំដៅការដល់ការដុសខាត់សមត្ថភាពនិងចំណេះជំនាញដែលអ្នកមានស្រាប់ដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើននិងរៀនជំនាញថ្មីៗដើម្បីបង្កើតចំណូលកាន់តែច្រើនថែមទៀត។ Warren Buffett ធ្លាប់លើកឡើងថា មិនថាអ្នកមានសមត្ថភាពធ្វើអ្វីនោះទេ គ្មានអ្នកណាអាចលួចសមត្ថភាពនិងចំណេះដឹងពីអ្នកបានឡើយ។ ដូច្នេះអ្នកត្រូវតែវិនិយោគលើខ្លួនឯងជានិច្ចព្រោះវាគឺជាផ្លូវជួយកសាងទ្រព្យសម្បត្តិ។

. ប្ដូរការគិតទាក់ទងនឹងលុយកាក់

 តាWarren Buffett ធ្លាប់លើកឡើងថា” ខ្ញុំមើលក្រដាសប្រាក់១០០ដុល្លារមិនឃើញ១០០ដុល្លារទេ តែខ្ញុំមើលឃើញ១,០០០ដុល្លារព្រោះ១០០ដុល្លារយើងអាចបង្កើនទៅ១ពាន់ដុល្លារបាន”។ ដោយសារតែផ្នត់គំនិតឲ្យតម្លៃលុយបែបនេះហើយទើបគាត់តែងតែប្រើប្រាស់លុយមានប្រសិទ្ធភាពបំផុតតាមរយៈការយកលុយទៅវិនិយោគកសាងប្រភពចំណូលរយៈពេលវែងហើយទ្រព្យក៏កើនឡើងទៅតាមរយៈពេលផងដែរ។

. សន្សំសំចៃទោះជាក្លាយជាអ្នកមានក៏ដោយ

 ទោះបីជាគាត់ក្លាយជាសេដ្ឋីទ្រព្យរាប់ពាន់លានដុល្លារក៏ដោយក៏សេដ្ឋី Warren Buffett នៅតែប្រកាន់គំនិតសន្សំសំចៃពេញមួយជីវិតរបស់គាត់។ ជាក់ស្ដែងគាត់បន្តរស់នៅក្នុងផ្ទះដដែលដែលគាត់បានទិញតាំងពីឆ្នាំ១៩៥៨មកម្ល៉េះដោយមិនដូរទិញផ្ទះថ្លៃឡើយ។ គាត់តែងតែមានភាពវៃឆ្លាតក្នុងការទិញអីវ៉ាន់និងឡានក្នុងតម្លៃធូរថ្លៃ។ មនុស្សជាច្រើនប្រហែលជាមិនដឹងថាទេថាការចេះសន្សំសំចៃបូកផ្សំនិងការប្រឹងរកលុយនិងវិយោគលុយគឺជាផ្លូវធ្វើឲ្យអ្នកក្លាយជាអ្នកមានបាន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia