ចំពោះបងប្អូនដែលមកពីខេត្ត ហើយចង់ទៅធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ បងប្អូនទាំងអស់គ្នាអាចទៅតាំងចំនួន០២ នៅរាជធានីភ្នំពេញ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណបាន ដោយទីតាំងទី១គឺនៅសាខាផ្សារទំនើបអ៊ីអន២ ចំណែកទីតាំងទី២វិញគឺនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្រោយវត្តនិរោធ។
១. នៅក្នុងនោះដែរ សម្រាប់ករណីសុំផ្តល់ថ្មី ត្រូវមានឯកសារភ្ជាប់មកជាមួយដូចជា៖
២. ចំណែកករណីផុត ឬជិតផុតសុពលភាព ត្រូវមានឯកសារភ្ជាប់មកជាមួយដូចជា៖
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមុនផុតសុពលភាពយ៉ាងច្រើន៩០ថ្ងៃ
- ឯកសារសំអាងផ្សេងៗ ករណីមានការកែតម្រូវទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឧទាហរណ៍ដូចជាអាសយដ្ឋាន ជាដើមដែលត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ។
សូមបញ្ជាក់ថា ទីតាំងសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 គឺមានបម្រើសេវាបន្ថែមថ្ងៃសៅរ៍ និងអាទិត្យ លើកលែងតែថ្ងៃបុណ្យជាតិ។ លើសពីនេះទៅទៀត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចថតធ្វើលើសពីមួយដងទេ ក្នុងករណីបាត់ ឬ ខូច លោកអ្នកអាចដាក់ពាក្យបណ្តឹង និងស្នើសុំទុតិយតាបាន។ ករណីហួសសុពលភាព សាមីខ្លួនត្រូវទៅបំពេញបែបបទថតធ្វើថ្មី។ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ថ្ងៃចន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
អត្ថបទ៖ ធី ស្រីល័ក្ខ