មិនឲ្យចាញ់ភ្នំពេញ! រដ្ឋបាលខេត្ដ១ នេះកំពុងរៀបចំគម្រោងផ្លូវថ្មើរជើង (Walk Street) នៅខេត្ដរបស់ខ្លួន
Bunthoeun KoemJULY 6 20264.8 K views

រដ្ឋបាលខេត្ដព្រះសីហនុ នៅពេលនេះបាននិងកំពុងរៀបចំគម្រោងផ្លូវថ្មើរជើង (Walk Street) នៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន ដើម្បីលម្អរសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ មកកាន់ខេត្ដរបស់ខ្លួនឲ្យកាន់តែច្រើនបន្ថែមទៀត។

 

Image 112 1024x576

 

យោងតាមផែនការគម្រោង ផ្លូវថ្មើរជើងនេះ មានប្រវែងសរុប ១,២២៥ ម៉ែត្រ និងទទឹង ៣ ម៉ែត្រតភ្ជាប់ពីឆ្នេរអូរឈើទាលទៅដល់ទីលានតេជោ។ ក្រៅពីជាផ្លូវសម្រាប់ដើរកម្សាន្ត ក៏នឹងត្រូវរៀបចំបង្កើតជា តំបន់លក់ចំណីអាហារ ហាងកាហ្វេ និងហាងលក់ វត្ថុអនុស្សាវរីយ៍​ផងដែរ ដើម្បីបង្កើតបរិយាកាសទេសចរណ៍ដ៏រស់រវើក។

 

734623014 1313705904213550 4059728150764306877 N

 

ក្នុងនោះដែរកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យនិងកែលម្អគម្រោង Walk Street ដែលជាគម្រោងតភ្ជាប់ពីឆ្នេរអូរឈើទាលទៅដល់ទីលានតេជោ នេះផងដែរ។

 

733499573 1313705810880226 3018731797628122607 N

 

សូមជម្រាបថា បច្ចុប្បន្ននេះផ្លូវថ្មើរជើង ឬ Walk Street ទទួលបានការចាប់អារម្មណ៍ច្រើន ពិសេសផ្លូវថ្មើរជើងនៅក្នុងរាជធានីភ្នំពេញ ដោយបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់ឲ្យមកលេងកម្សាន្ដ។ ដោយក្នុងនោះ ក៏បានជួយដល់អាជីវកម្មរាប់រយមុខ ដាក់លក់នៅក្នុងផ្លូវដ៏ទាក់ទាញនេះផងដែរ៕

 

Photo 2026 07 06 11 05 03

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia