ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន Visa បានចុះអនុស្សរណៈនៃការយោគយល់ ក្នុងការជំរុញការទូទាត់ឆ្លងដែនតាមរយៈ QR

រាជធានី​ភ្នំពេញ ថ្ងៃ​​ទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៦ - ​ធនាគារ​ជាតិនៃ​កម្ពុជា និង ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈ QR កូដ ដោយភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាត់ប្រាក់ក្នុងស្រុកជាមួយនឹងបណ្តាញទូទាត់សកលរបស់ក្រុមហ៊ុន Visa។

 

ប្រទេសកម្ពុជាបានកសាងប្រព័ន្ធសម្រាប់ទូទាត់ឌីជីថលដ៏រឹងមាំ តាមរយៈ បាគង និងស្តង់ដារទូទាត់ប្រាក់តាមរយៈ KHQR ដែលអនុញ្ញាតឱ្យសមាជិកគ្រឹះស្ថានផ្តល់សេវាកម្មទូទាត់ឆ្លងប្រព័ន្ធ។ នៅឆ្នាំ ២០២៥ ប្រព័ន្ធទូទាត់បាគងបានដំណើរការប្រតិបត្តិការទូទាត់ប្រមាណ ១,៣៣ ពាន់លានប្រតិបត្តិការ។ ស្របពេលនោះ  កម្ពុជា​សម្រេចបានការតភ្ជាប់បណ្តាញទូទាត់ទ្វេភាគីតាម QR កូដ ជាមួយប្រទេសចំនួន ៥ នៅក្នុងតំបន់អាស៊ាន។ សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័ស និងការតភ្ជាប់ក្នុងតំបន់ជាមួយនឹងប្រព័ន្ធទូទាត់ឌីជីថលក្នុងស្រុក។ 

 

“ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងជំរុញប្រសិទ្ធភាពនៃ ការទូទាត់ ឌីជីថលតាមរយៈការស្កេនខេអេចឃ្យូអរកូត (KHQR code) នៅក្នុងប្រទេសកម្ពុជា ដោយពង្រីកលទ្ធភាពក្នុងការទទួលការ ទូទាត់បន្ថែមជាមួយបណ្តាញប្រតិបត្តិការ និងគ្រឹះស្ថានជាដៃគូនៅក្រៅប្រទេសរបស់ក្រុមហ៊ុនបណ្តាញបណ្ណទូទាត់អន្តរជាតិ ដូចជាក្រុមហ៊ុន Visa ជាដើម។ គំនិតផ្តួចផ្តើមនេះនឹងចូលរួមចំណែកក្នុងការជំរុញការធ្វើសមាហរណកម្ម ប្រព័ន្ធទូទាត់សង ប្រាក់នៅកម្ពុជា និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល ដែលមានលទ្ធភាពធ្វើអន្តរប្រតិបត្តិការជាមួយ បណ្តាញប័ណ្ណ ទូទាត់សងប្រាក់ទាំងក្នុងតំបន់ និងអន្តរជាតិឲ្យកាន់តែទំនើប មានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។” សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា។

2026 11 21 11.36.35

អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងបន្ថែមពីលើកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុន Visa កាលពីឆ្នាំ ២០២៥ ក្នុងគោលបំណងដាក់អោយប្រើប្រាស់ Visa កាត ទៅក្នុងកម្មវិធី​ទូទាត់​បាគង​ទេសចរ  (Bakong Tourists App) របស់កម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនេះ ភ្ញៀវទេសចរអន្តរជាតិអាចភ្ជាប់កាតធនាគារក្នុងស្រុករបស់ពួកគេ ទៅនឹង កម្មវិធីនេះ ដើម្បីបញ្ចូលទឹកប្រាក់ទៅក្នុងគណនីបាគង និងធ្វើការទូទាត់ប្រាក់តាមរយៈការស្កេន KHQR នៅតាមបណ្តា ទីតាំងអាជីវករ ប្រមាណជា ៤,៥ លាន កន្លែងនៅទូទាំងប្រទេសកម្ពុជា។

2026 11 21 11.36.44

លើសពីនេះ នៅក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan ក្រុមហ៊ុន Visa ក៏បានបង្ហាញពីរបៀបដែល Visa QR Connector ប្រែក្លាយចក្ខុវិស័យមួយនេះ បង្កើតជាលទ្ធភាពឱ្យអ្នកធ្វើដំណើរក្រៅប្រទេសអាច ទូទាត់ប្រាក់នៅតាមហាងក្នុងស្រុកបានយ៉ាង ងាយស្រួល តាមកម្មវិធីក្នុងស្រុករបស់ពួកគេ ខណៈដែលម្ចាស់ហាង អាចបន្តប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។

 

លោក Robin Chung, Head of QR Center of Excellence ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «ការបង្កើនអន្តរប្រតិបត្តិការរវាងប្រព័ន្ធទូទាត់ អាចជួយឱ្យការទូទាត់ឆ្លងដែនកាន់តែមានភាពងាយស្រួល និងរលូនជាងមុន ក៏ប៉ុន្តែការតភ្ជាប់ ក៏ត្រូវធានាអោយបាននូវសុវត្ថិភាព និងទំនុកចិត្តខ្ពស់ផងដែរ។ ក្រុមហ៊ុន Visa បានផ្សារភ្ជាប់ វិសាលភាព និងបច្ចេកវិទ្យាជាសកល ជាមួយនឹងសមត្ថភាពក្នុងការទប់ស្កាត់ការក្លែងបន្លំ ការការពារព័ត៌មានសម្ងាត់ និងដោះស្រាយវិវាទ ដើម្បីជួយតភ្ជាប់ប្រព័ន្ធទូទាត់ប្រកបដោយសុវត្ថិភាពនៅគ្រប់ទីកន្លែង។ កិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនយើងចូលរួមក្នុងការ​គាំទ្រប្រព័ន្ធទូទាត់ថ្នាក់ជាតិដែលរឹងមាំ ព្រមទាំងតភ្ជាប់នវានុវត្តន៍ក្នុងស្រុក ជាមួយឱកាសទីផ្សារនៅក្នុងតំបន់ និងសកលលោក»។

2026 11 21 11.36.40

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Visa នឹងបន្តសហការ ក្នុងការពង្រីកវិសាលភាពនៃការទូទាត់ឌីជីថលនៅកម្ពុជា បង្កើនសមត្ថភាពអន្តរប្រតិបត្តិការ រវាងប្រព័ន្ធទូទាត់នានា ព្រមទាំងគាំទ្រដល់ការទូទាត់ឆ្លងដែនប្រកបដោយភាពរលូន និងមានសុវត្ថិភាព។ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Visa ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការពង្រឹងប្រព័ន្ធទូទាត់ប្រាក់ ក៏ដូចជាគាំទ្រដល់ចក្ខុវិស័យដ៏ទូលំទូលាយរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យឌីជីថល និងសេដ្ឋកិច្ចជាតិ។

2026 11 21 11.36.50

អំពីក្រុមហ៊ុន Visa

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

2026 11 21 11.36.57

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)

Head of Corporate Communications 

Visa Vietnam, Cambodia and Laos

អ៊ីម៉ែល៖ trang.nguyen@visa.com

Tel: +84 909 199 823

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia