ជោគជ័យនៅឥណ្ឌូនេស៊ី ឥលូវឡានវៀតណាមត្រៀមចូលប្រទេសក្បែរខាងធំ១ទៀត
Makara ChhamJUNE 13 202498 views

 

ឡានវៀតណាម Vinfast មួយរយៈចុងក្រោយនេះ ធ្វើ Marketing គ្មានចាយលុយមួយរៀល ដើរប្រម៉ូតគ្រប់ប្រទេស ។ ទាំងដែលកន្លងទៅ Vinfast ថាខាតលុយ ២ពាន់លាន ព្រោះតែលក់ឡានអត់គ្រប់​ Target ធ្វើឲ្យសារព័ត៌មានបរទេសផ្សាយឡើងព្រាងព្រាត ហើយថ្មីៗនេះ ប្រមូលឡាន ៦ពាន់គ្រឿងចូលរោងចក្រវិញទៀត ព្រោះតែប្រព័ន្ធបញ្ហាដុំបញ្ជាភ្លើង ។

សារព័ត៌មានបរទេស អាមេរិក អឺរ៉ុបគេនិយាយរិះគន់ផង និងសរសើរផង ដែលធ្វើឲ្យ Vinfast ចំណេញទីផ្សារយកតែមែនទែន អត់អស់លុយជួលក្រុមហ៊ុនសារព័ត៌មានធំៗផ្សាយពីឡានប្រទេសគេ ។

ព្រោះតែព័ត៌មានចុះច្រើនបែបនេះ ឡានវៀតណាម Vinfast បានបើករោងចក្របន្ដបន្ទាប់ លក់ឡានដាច់ដូចព្យុះ និងមានមហិច្ឆតាចង់ក្ដាប់ទីផ្សារឡានអគ្គិសនីលើពិភពលោកថែមទៀតផង ។

ថ្មីៗនេះវៀតណាមបានប្រកាសពីជោគជ័យរថយន្ដរបស់ឡាន Vinfast ដែលលក់ឡានអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានដោយជោគជ័យ និងរលូន បានចាប់យកចំណែកទីផ្សារពីប្រទេសឥណ្ឌូនេស៊ីឲ្យងាកមកជិះឡានអគ្គិសនីរបស់វៀតណាមឡើងព្រាត ។

ក្រោយជោគជ័យនៅឥណ្ឌូនេស៊ី ពេលនេះវៀតណាមបោះសម្ដីមួយទៀត គឺត្រូវតែចូលទីផ្សារប្រទេសថៃបន្ដទៀត ព្រោះតែថៃជាតំបន់ល្អមួយដែលមានអ្នកជិះឡានអគ្គិសនីច្រើន និងជនជាតិបរទេស រួមទាំងក្រុមហ៊ុនវិនិយោគទុនមកបណ្ដាក់ទុននៅទីនេះច្រើន ដែលជាឱកាសល្អសម្រាប់ការរកស៊ី ។

បើយើងមើលទៅក្នុងប្រទេសថៃពេលនេះ បាននាំចូលរថយន្ដល្បីៗចូលក្នុងប្រទេសរបស់ខ្លួនព្រោងព្រាតដូចជា BYD, Tesla និងក្រុមហ៊ុនល្បីៗជាច្រើនទៀត ហើយថ្មីៗនេះថៃក៏ធ្វើពិពរណ៍ Bangkok International Motor Show ដែរ ដែលទាញភ្ញៀវទេសចរណ៍បានច្រើនមែនទែន ។

ថៃមានគម្រោងធំណាស់ដែលគេប៉ាន់ប្រមាណ ៣០% នៃប្រជាជន ជាង ៧០លាន ឲ្យជិះឡានដែលប្រើប្រាស់អគ្គិសនីឲ្យបាន ២.៥លានគ្រឿងនៅត្រឹមឆ្នាំ ២០៣០ ដែលនេះជាទិន្នន័យមួយលឿនមែនទែន ។

ក្រៅពីថៃ វៀតណាមក៏ដាក់មហិច្ឆតា ដែលត្រៀមវៃលុកក្នុងតំបន់ជាង 50 Market ជុំវិញពិភពលោកនៅត្រឹមចុងឆ្នាំ ២០២៤ នេះផងដែរ ។ ហើយបើយោងតាមការលក់វិញ ឡាន Vinfast ចាប់យកចំណែកទីផ្សារបាន ០.៥% ពីការលក់រថយន្ដជុំវិញពិភពលោកបើគិតត្រឹមឆ្នាំ ២០២២ ៕

អត្ថបទដោយ ៖ ឆាំ មករា

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia