ឡានអគ្គិសនីវៀតណាម VinFast ប្រកាសប្រមូលចូលឃ្លាំងវិញ ក្រោយអាជ្ញាធរអាមេរិករកឃើញបញ្ហាសុវត្ថិភាព
THATSORNA NOV MAY 26 2023 1.3 K views

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានប្រកាសប្រមូលរថយន្ត EV ម៉ូឌែល VF8 ដំបូងទាំងអស់របស់ខ្លួនដែលបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុនត្រឡប់ទៅវិញ បន្ទាប់ពីមានការព្រមានអំពីសុវត្ថិភាពពីអាជ្ញាធរសហរដ្ឋអាមេរិក។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីម្សិលមិញនេះ។