មុខរបរដែលមនុស្សភាគច្រើនមើលរំលង ប៉ុន្តែអាចធ្វើឲ្យកសិករវៀតណាមម្នាក់បានចាប់របរ ចិញ្ចឹមកន្ទៀលទូកមានភ្ញៀវទិញឥតដាច់ រហូតក្នុងមួយខែអាចលក់ចេញរកចំណូលជិត ១ពាន់ដុល្លារនៅក្នុង១ខែហើយបើគិតក្នុង១ឆ្នាំវិញគឺលោកអាចទាញចូលបានជាង៧ពាន់ដុល្លារ។
ជាក់ស្តែង បើតាមការចុះផ្សាយលើផេកផ្លូវការរបស់ VN Express បានចុះផ្សាយថា លោក Nguyen Duc Thuan ធ្លាប់បានធ្វើការងារស៊ីឈ្នួលគេជាច្រើនឆ្នាំមកហើយ មុនពេលលោកសម្រេចចិត្តចាប់ផ្តើមអាជីវកម្មប្លែកមួយនេះ។ ដោយជំហ៊ានដំបូងដែលលោកបានចាប់ផ្តើមធ្វើនោះគឺ ព្រោះនៅពេលមួយគាត់បានទៅលេងផ្ទះមិត្តភភ្តិគាត់ក៏បានឃើញគេចិញ្ចឹម ហើយគាត់បានចាប់អារម្មណ៍លើការចិញ្ចឹមកន្ទៀលទូកនេះ។

ប្រភពខាងលើបានចុះផ្សាយបន្តទៀតថា បើនិយាយពីការចាប់ផ្តើមដំបូងវិញមិនមែនចិញ្ចឹមភ្លាមជោគជ័យភ្លាមទេ ដោយលោកបាននិយាយថាដំបូងឡើយ លោកមានបទពិសោធន៍តិចតួចណាស់ ហើយមិនយល់ច្បាស់ពីទម្លាប់របស់វាសត្វនេះទេរហូតវាងាប់ជាបណ្តើរៗ ដោយសល់ត្រឹមតែមួយ ឬពីរគូរកប៉ុណ្ណោះ។
ជំនួសឱ្យការបោះបង់ចោល លោកបានទិញពូជបន្ថែមទៀត ហើយបានបន្តពិសោធន៍ជាមួយធុងស្នោ និងអាងជ័រ ព្រមទាំងរៀនសូត្រតាមអ៊ីនធឺណិត និងពីកសិករដទៃទៀត។
ប្រើពេលប្រហែល ២,៥ខែ កសិដ្ឋានលោកកាន់តែរីកចម្រើនហើយកន្ទៀលទូកគាត់ចាប់ផ្តើមធំធាត់និងអាចលក់ទៅកាន់ទីផ្សារបាន។ ហើយបច្ចុប្បន្នេះលោកក៏បានចិញ្ចឹមកន្ទៀលទូកនេះនៅក្នុងអាងស៊ីម៉ង់ត៍ជាង ១០ ដោយអាងនីមួយៗមានសត្វកន្ទៀលនេះចន្លោះពី ៥០ ទៅ ៨០ក្បាល។ ក្រៅពីចិញ្ចឹមលក់ លោកក៏បានផ្គត់ផ្គង់ពូជ ក៏ដូចជាផ្តល់ការណែនាំបច្ចេកទេសទៅដល់កសិករផ្សេងៗដែលចង់ចិញ្ចឹមដែរ។
គួរជម្រាប់ថា សត្វកន្ទៀលទូកនេះ វាអាចបន្តពូជពេញមួយឆ្នាំ ដោយរដូវបង្កាត់ពូជខ្លាំងបំផុតចាប់ពីខែឧសភា ដល់ខែតុលា។ ហើយឥលូវនេះកសិដ្ឋានគាត់ផ្គត់ផ្គង់សឹងតែមិនទាន់ទេនៅលើទីផ្សារព្រោះលក់ដាច់ខ្លាំង រហូតធ្វើឲ្យគាត់អាចរកចូលបានជាង ៧ពាន់ដុល្លារក្នុងមួយឆ្នាំ៕


