ក្រុមហ៊ុនវៀតណាមជាង២០ មកជួបពិភាក្សាជាមួយអ្នកឧកញ៉ា ពុង ឃាងសែ ដើម្បីនាំចូលផលិតផលវិស្វកម្មអគ្គិសនី
Kan DaraSEPTEMBER 20 2023345 views

ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា ក្រុមវិនិយោគិនជាង២០ ក្រុមហ៊ុន ដែលដឹកនាំដោយសមាគមសហគ្រាសមេកានិក និងអគ្គីសនីវៀតណាម (HAMEE) បានជួបពិភាក្សាការងារជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី សមាគមអ្នកសាងសង់កម្ពុជា។

ា

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មដ៏មានសក្ដានុពលរវាងប្រទេសទាំងពីរ ដោយផ្តោតលើលទ្ធភាពបណ្តាក់ទុនលើទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជាក្នុងការផ្គូផ្គងជាមួយសមិទ្ធិផលផលិតផលរបស់ប្រទេសវៀតណាម ជាពិសេសការនាំចូលផលិតផលវិស្វកម្មអគ្គិសនីមកកាន់កម្ពុជា។

ឋ

យ៉ាងណាមិញ ក្នុងឱកាសនោះ តំណាងសមាគមសហគ្រាសមេកានិច-អគ្គិសនីវៀមណាម បានបង្ហាញពីទស្សនវិស័យនិងការយល់ដឹងពីទីផ្សារកម្ពុជាយ៉ាងមុតមាំ ដោយបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាគឺជាទីផ្សារដែលកំពុងរីកចម្រើន ដែលអាចកំណត់បានដោយសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំ ជាពិសេសនៅក្នុងវិស័យសំណង់ និងបច្ចេកវិទ្យា។ 

378158327 780726014058012 6503357597745641711 N

គួរជម្រាបផងដែរថា សមាគមធុរកិច្ចវិស្វកម្មវៀតណាម HAMEE ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ គឺជាស្ថាប័នជំនាញជួរមុខផ្នែកមេកានិច និងផលិតកម្មបរិក្ខារអគ្គិសនីសម្រាប់វិស័យវិស្វកម្មរបស់ប្រទេសវៀតណាម និងមានក្រុមហ៊ុន រួមទាំងស្ថាប័នជំនាញជាច្រើនជាសមាជិក៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia