វៀតណាមគ្រោងបន្តកាត់បន្ថយអត្រាពន្ធលើតម្លៃបន្ថែម (VAT) ដើម្បីជំរុញការប្រើប្រាស់ ផលិតកម្មក្នុងស្រុក
Sambat SokhlangOCTOBER 18 2023196 views

រដ្ឋាភិបាលវៀតណាមគ្រោងនឹងបន្តកាត់បន្ថយអត្រាការយកពន្ធលើតម្លៃបន្ថែម (VAT) រហូតដល់ខែ មិថុនា ឆ្នាំ ២០២៤ ដើម្បីជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុកបន្ថែមក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងពិបាក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុកមួយឈ្មោះថា Asia Nikkei

 

Is Vat Charged on Services Outside the Uk 1

 

ប្រភពដដែលខាងលើនេះបានឱ្យដឹងថា ការកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) នេះត្រូវបានអនុម័តម្តងរួចមកហើយកាលពីខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅហើយត្រូវផុតកំណត់នៅត្រឹមចុងឆ្នាំនេះ ប៉ុន្តែដោយមើលឃើញពិផលលំបាកនៅតែបន្តមាន រដ្ឋាភិបាលវៀតណាមក៏សម្រេចបន្តការលើកលែងនេះបន្ថែមទៀតរហូតដល់ឆ្នាំក្រោយ ពី ១០% មកត្រឹម ៨% វិញ។

 

L1210141jpg1673762066 16817936 7447 1426 1681804386

 

បើតាមការលើកឡើងរបស់រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អត្រា ៨% អាចអនុវត្តបានជាទូទៅគ្រប់សេវាកម្មនិងផលិតផលផ្សេងៗ លើលែងតែចំពោះសេវាកម្ម ធនាគារ ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងអចលនទ្រព្យ ប៉ុន្តែដែលនៅរក្សាការយកពន្ធលើតម្លៃបន្ថែមនេះ ​១០% ដដែល” ។ ចំពោះការកាត់បន្ថយអត្រាពន្ធលើតម្លៃបន្ថែម (VAT) នេះបានបន្ថយចំណូលថវិការបស់រដ្ឋាភិបាលចំនួន ២៥ពាន់ពាន់លានដុង (១.០២ ពាន់លានដុល្លារ)៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia