នាំចេញតែត្រីក៏មាន! ត្រឹមតែ៥ខែសោះ វៀតណាមអាចរកចំណូ.លពីនាំចេញត្រីប្រាជាង ៧០០លា.នដុល្លារ
Sambat SokhlangMAY 29 2024157 views

ពិតជាមិនធម្មតា ត្រឹមតែរយៈពេល ៥ខែនៃដើមឆ្នាំ ២០២៤ នេះវៀតណាមអាចរកចំណូលបានរាប់រយលានដុល្លារពីការនាំចេញត្រីប្រានៅកាន់ទីផ្សារអន្តរជាតិទាំងប្រភេទត្រីកែច្នៃនិងត្រីស្រស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam Plus កាលពីពេលថ្មីៗនេះ។

Seafood Exports Reach Record 11 Billion Usd in 2022 Challenges Ahead

បើតាមការបង្ហាញនូវស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ប្រទេសក្នុងរយៈពេល ៥ខែដើមឆ្នាំនេះវៀតណាមប្រមូលបានទឹកប្រាក់ប្រមាណ ៧២៥ លានដុល្លារអាមេរិក ពីការដឹកជញ្ជូនត្រីទៅក្រៅប្រទេស ពោលគឺមានការកើនឡើងប្រមាណជា ២% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទីផ្សារនាំចេញធំបំផុតរបស់វៀតណាមគឺ សហរដ្ឋអាមេរិក ប្រទេសចិន អឺរ៉ុប និងទីផ្សារអាមេរិកខាងត្បូង។

ទន្ទឹមនឹងការនាំចេញកំពុងតែមានការកើនឡើងនេះផងដែរ សមាគមននាំចេញត្រីនៅវៀតណាមបានដាក់ជំនឿចិត្តយ៉ាងមុតមាំថានៅឆ្នាំក្រោយៗការនាំចេញត្រីរបស់វៀតណាមអាចនឹងបន្តកើនឡើងបានដល់ ១០ភាគរយ ដោយហេតុថាវៀតណាមនឹងបន្ថែមទុនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម ដើម្បីសមាហរណកម្មទីផ្សារកាន់តែប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា វៀតណាមគឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោកក្នុងការនាំចេញត្រីនិងគ្រឿងសមុទ្របន្ទាប់ចិនដែលជាទីផ្សារនាំចេញធំបំផុតលំដាប់ទីមួយ៕

Vietnam S Catfish now Has to Compete Fiercely in World Market

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia