ទុរេនវៀតណាមកំពុងឡើងកូដខ្លាំងខណៈតម្រូវការនៃការនាំចេញទៅកាន់ទីផ្សារចិនមានការកើនឡើងខ្ពស់ ដោយក្នុងរយៈពេលត្រឹមតែ៣ខែ នៃដើមឆ្នាំ ២០២៤ វៀតណាមបាននាំចេញទុរេនទៅប្រទេសចិនចំនួន ៣៥,០០០ តោន គិតជាទឹកប្រាក់មានតម្លៃ ១,៧៧ លានដុល្លារអាមេរិក។ នេះបើយោងតាមស្ថិតិនៃពាណិជ្ជកម្មតាមច្រកព្រំដែន Youyi Guan ដែលដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ របស់ប្រទេសចិន។
យោងតាមការលើកឡើងរបស់ លោក Li Youyang នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Guangxi Baiguoyuan Technology Co., Ltd បានសន្មត់ថា ការកើនឡើងនៃការនាំចេញទុរេននេះ អាចមកពីកក្តាសំខាន់ៗមួយចំនួនដូចជា ៖ នីតិវិធីនៃការនាំចេញមានភាពល្អប្រសើរជាងមុន និងទី២មកពីគុណភាពនៃផ្លែទុរេនវៀតណាមមានភាពល្អប្រសើរជាងមុន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនធំដែលនាំចេញទុរេនមានភាពងាយស្រួល និងកើនឡើងបែបនេះ ពោលគឺត្រឹមត្រីមានទីមួយនេះការនាំចេញរបស់ក្រុមហ៊ុនលោកមានការកើនឡើង ២០ភាគរយ បើធៀបទៅនឹងឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នវៀតណាមមានផ្ទៃដីដាំទុរេនចំនួន ២៩៣ និងកន្លែងវេចខ្ចប់ចំនួន ១១៥ ដែលត្រូវបានអនុម័តសម្រាប់ការនាំចេញទៅប្រទេសចិន។បន្ថែមពីនេះ ក្រៅពីការនាំចេញផ្លែទុរេន ចេក និងមង្ឃុត ប្រទេសវៀតណាមក៏កំពុងចរចាជាមួយប្រទេសចិនដើម្បីនាំចេញផ្លែឈើស្រស់ផ្សេងទៀតដូចជា ឪឡឹក លីឈី ឡុង សាវម៉ាវ និងស្វាយ បន្ថែមទៀតផងដែរ៕


