ក្រុមហ៊ុន VET ប្រារព្ធពិធី ប្រកាសបើកជាផ្លូវការ ពានរង្វាន់ វិរៈប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម ក្រោមអធិបតីភាពក្រសួងទេសចរណ៍
SOKLY SODECEMBER 1 2025

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស (Vireak Buntham Express Co,. Ltd)  បានប្រារព្ធនូវកម្មវិធី ប្រកាសបើកជាផ្លូវការ «ពានរង្វាន់ វិរៈប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» នៅឯក្រសួងទេសចរណ៍។

 

កម្មវិធីដ៏ពិសេសមួយនេះ ត្រូវបានផ្ដល់អធិតីភាពដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា សួរ វីរៈ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងអ្នកផលិតមាតិកា ជាច្រើនរូប។

 

591149102 1286531440169412 4092345508420744996 N

 

ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «នេះគឺជារដូវកាលទី១ ដែលក្រុមហ៊ុន បានបង្កើត វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម ហើយក៏នឹងមានរដូវកាលទី២ ទី៣ ជាបន្តបន្ទាប់ផងដែរ ខណៈលើកទី១នេះ អ្នកឧកញ៉ា លើកអំពីខេត្ដកោះកុង ព្រោះថា ខេត្ដមួយនេះមានសក្ដានុពលច្រើនសម្រាប់បង្កើតមាតិកាទេសចរណ៍។»

 

589953546 1286530983502791 7685047666035003823 N

 

ទន្ទឹមនឹងនោះ ឯកឧត្តម ហួត ហាក់ ក៏បានមានប្រសាសន៍បន្ថែមថា «កម្មវិធី វិរៈប៊ុនថាំ ទេសចរណ៍ឆ្នើម គឺធ្វើឡើងជួយដល់វិស័យទេសចរណ៍របស់ជាតិយើង ហេតុនេះក្រសួងទេសចរណ៍ នឹងផ្ដល់ការគាំទ្រពេញទំហឹង ព្រមទាំងផ្ដល់រង្វាន់ ជាការទទួលស្គាល់ពីក្រសួងដោយផ្ទាល់ សម្រាប់បេក្ខជន-បេក្ខនារី ដែលប្រកួតឈ្នះ»

 

គួរជម្រាបផងដែរថា កម្មវិធីប្រកួត ពានរង្វាន់ វិរៈប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម  បើកឱកាសឱ្យអ្នកចូលចិត្តខាងផលិតមាតិកាពីគ្រប់ទិសទី។ គ្រប់អ្នកចូលរួមប្រកួតទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ ព្រមទាំងការស្នាក់នៅសណ្ឋាគារ ជិះឡាន ឬផ្ញើទំនិញ តាមរយៈរិរៈប៊ុនថាំដោយឥតគិតថ្លៃ ចំពោះជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់រហូតដល់ $5,000ដុល្លារ៕

សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងការប្រកួតសូមចុចលើតំណរលីងនេះ៖ https://www.facebook.com/share/p/1Dkx5d1xFk/

 590266208 1223844052952054 7018983383992280622 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia