គ្រប់ជំនាន់នៃប្រវត្តិសាស្ត្ររបស់ GTS គឺប្រកាន់យកនូវលក្ខណៈផ្ទាល់ខ្លួនដ៏រឹងមាំ តំណាងឱ្យភាពខុសៗគ្នានៃចំណង់ចំណូលចិត្ត ដោយបង្ហាញពីភាពអស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងជីវិតតាមរយៈរចនាបថរបស់ Vespa GTS។ "ភាពអស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបាន" នេះគឺជាការលើកសរសើរដល់ Vespa GTS ដ៏អស្ចារ្យ ដែលជាស្នាដៃដែលមិនធ្លាប់មាន។ តុល្យភាពដ៏អស្ចារ្យនៃរចនាបថ បច្ចេកវិជ្ជាទំនើប រូមជាមួយនឹងម៉ាស៊ីនដែលមានកម្លាំងខ្លាំង Vespa GTS ត្រូវបានផលិតឡើងជាមួយនឹងភាពធន់ រឹងមាំសម្រាប់ការប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ។
រចនាបថនៃ Vespa គឺជានិមិត្តសញ្ញានភាពទំនើប ហើយប្រភេទ Vespa GTS ថ្មីបានគូសបញ្ជាក់អំពីចំណុចនេះ ដោយសារប្រណឹតភាពនៃតុល្យភាពរវាងភាពទាន់សម័យ ស្ទីលក្លាស៊ីកតែមួយគត់ដែលមិនចេះសាបសូន្យដែលត្រូវបានបំពាក់នៅលើ Vespa GTS ដែលបានរៀបចំដោយយកចិត្តទុកដាក់យ៉ាងលម្អឹតបំផុតបូករួមជាមួយគុណភាពខ្ពស់ដែលមិនធ្លាប់មានពីមុនមក។
ម៉ូតូ Vespa GTS SuperSport ស្ទីលស្ព័រ ( បែបកីឡា) បំពាក់មកជាមួយម៉ាស៊ីនកម្លាំង 300cc ប្រភេទ HPE (High Performance Engine) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ ក្រុមហ៊ុន Piaggio Group ដែលមានគោលបំណងផលិតម៉ាស៊ីនអោយកាន់តែមានបច្ចេកវិទ្យាជឿនលឿន និងប្រសិទ្ធភាពខ្ពស់ក្នុងលក្ខខណ្ឌកំណត់កម្រឹតជាតិពុលនៅក្នុងផ្សែង រួមទាំងភាពសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈទៀតផង។
តួ Vespa GTS ថ្មីគឺដូចគ្នាទៅនឹងជំនាន់មុនៗដែលជាប្រវត្តិសាស្ត្ររបស់ Vespa គឺត្រូវបានផលិតឡើងពីដែកថែបយ៉ាងល្អបំផុត និងមាននិរន្តរភាពព្រោះវាអាចកែច្នៃ ជួសជុលឡើងវិញបាន 100% ដែលធានានូវភាពរឹងមាំដែលមិនអាចប្រៀបផ្ទឹមបាន ក៏ដូចជាការផ្តល់ជូននូវសុវត្ថិភាពខ្ពស់។ Vespa GTS ជំនាន់ថ្មីនេះត្រូវបានបំពាក់ជាមួយប្រពន្ធ័បូមខាងមុខថ្មីទាំងស្រុងប៉ុន្តែរក្សាបាននូវទម្រង់បូមតែមួយចំហៀងបែបប្រពៃណី ប៉ុន្តែត្រូវបានរៀបចំឡើងវិញជាមួយបច្ចេកវិទ្យាថ្មី ដើម្បីធានាបាននូវសុវត្ថិភាព ជាពិសេសក្នុងល្បឿនលឿន និងមានភាពងាយស្រួល ក្នុងការគ្រប់គ្រងម៉ូតូ។
Vespa GTS នេះបានភ្ជាប់មកជាមួយកែបរចនាម៉ូតថ្មីដែលផ្តល់ជូននូវផាសុកភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងធ្វើឱ្យប្រសើរឡើងនូវប្រសឺទ្ធភាពក្នុងការគ្រប់គ្រងម៉ូតូ ដោយបានកាត់បន្ថយនូវកម្ពស់កែបផ្តល់ជូននូវភាពងាយស្រួលដល់ការទម្លាក់ជើងដល់ដីរបស់អ្នកបើកបរ។
លើសពីនេះទៅទៀត Vespa GTS បានធ្វើការអភិរឌ្ឈន៍ឈានមួយជំហានទៅមុខទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ Smart key ដោយមិនចាំបាច់ធ្វើការចាក់សោបែបបុរាណ សម្រួលដល់ប្រតិបត្តិការនៃការបញ្ឆេះម៉ាស៊ីន បើកកែប និងចាក់សោរកចង្កូតយ៉ាងងាយស្រួលដោយគ្រាន់តែទុកសោរនៅក្នុងហោប៉ៅរបស់អ្នក។
ការតុបតែង និងពណ៌
Vespa បង្ហាញពីបុគ្គលិកលក្ខណៈប្លែកដាច់ពីគេ និងមានតម្លៃដែលគួរឱ្យកោតសរសើរ ដូចជាភាពទាក់ទាញ ភាពឆើតឆាយ ភាពស្រស់ស្រាយ និងសេរីភាព។
Vespa GTS SuperSport គឺជាស្ទីលស្ព័របែបកីឡារបស់ Vespa ដោយមានការតុបតែងជាមួយតែមក្រាហ្វិចបែបស្ព័រ ដោយតែមផុស និងគែមម៉ូតូមានពណ៌ខ្មៅ រត់តាមបរិវេណនៃតួម៉ូតូ។ Vespa GTS SuperSport ក៏បានបំពាក់បន្ថែមនូវផ្លាកកប្រភេទ Carbon Fiber ដែលមានភាពទាក់ទាញទ្វេរដង។ ពណ៏របស់ GTS SuperSport មាន ៣ ជម្រើសគឺ:
White Innocenza, Black Opaco Matt និង Green Olive Matt.


