ក្រុមហ៊ុន VESPA ប្រកាសជ្រើសរើសតំណាងចែកចាយទូទាំងប្រទេសកម្ពុជា
Bunthoeun Koem•JUNE 19 2026•142 views

ភ្នំពេញ​ ៖​ ក្រុមហ៊ុន Vespa ដែលជាប្រ៊ែនម៉ូតូស្កូតឺលំដាប់ប្រណីតដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រពង្រីកទីផ្សារទូទាំងប្រទេស ដោយបើកឱកាសផ្តាច់មុខជូនដៃគូតំណាងចែកចាយ នៅតាមបណ្តាខេត្តគោលដៅយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា។ការប្រកាសនេះធ្វើឡើងក្នុងពេលដែលតម្រូវការទីផ្សារផ្នែកទោចក្រយានយន្ដ លំដាប់លំដាប់ប្រណីតនៅក្នុងប្រទេស កម្ពុជាកំពុងមានការកើនឡើងយ៉ាងខ្លាំងក្លា ជាពិសេសក្នុងស្រទាបយុវវ័យ និងអ្នកធ្វើការជំនាន់ថ្មី ដែលស្វែងរកឧត្តមភាព និងអត្តសញ្ញាណផ្ទាល់ខ្លួន។ នេះគឺជាឱកាសវិនិយោគដ៏វិសេសវិសាលបំផុតសម្រាប់ម្ចាស់អាជីវកម្ម និងវិនិយោគិនក្នុងស្រុក ដែលមានបំណងចង់ពង្រីកសក្តានុពលពាណិជ្ជកម្មរបស់ខ្លួន ជាមួយម៉ាកសញ្ញាកម្រិតអន្តរជាតិ។

 

Photo 2026 06 19 10 15 10

 

ហេតុអ្វីបានជាការវិនិយោគជាមួយ VESPA ជាជម្រើសដ៏ឆ្លាតវៃ៖

 

·         ដើមទុនដំបូងទាប៖ កញ្ចប់វិនិយោគមានភាពបត់បែន និងទុនចាប់ផ្តើមទាប ដើម្បីគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ។

·         ភាគលាភខ្ពស់៖ ទទួលបានភាគលាភស្តង់ដារពីការលក់ រួមទាំងប្រាក់លើកទឹកចិត្តបន្ថែម យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្អែកលើការសម្រេចបាននូវសូចនាករការងារប្រចាំខែ និងប្រចាំឆ្នាំ។

·         សិទ្ធិផ្តាច់មុខយុទ្ធសាស្ត្រ៖ ដៃគូនីមួយៗនឹងទទួលបានសិទ្ធិស្របច្បាប់ ជាតំណាងចែកចាយផ្តាច់មុខ រួមទាំងសិទ្ធិចែកចាយគ្រឿងបន្លាស់មកពីរោងចក្រផ្ទាល់និងសេវាកម្មថែទាំជួសជុលផ្លូវការ ប្រចាំតំបន់ឬខេត្ត។

·         ម៉ាកយីហោដែលមានកិត្យានុភាព ៖ក្លាយជាដៃគូជាមួយម៉ាកយីហោលំដាប់កំពូលរបស់ប្រទេសអ៊ីតាលី។

 

Photo 2026 06 19 10 15 18

 

ទីតាំងគោលដៅអាទិភាពទាំង ១៧៖

 

ភ្នំពេញ, កណ្តាល, តាកែវ, កំពង់ស្ពឺ, កំពង់ធំ, កំពត, ព្រះសីហនុ, បាត់ដំបង, បន្តាយមានជ័យ, កំពង់ឆ្នាំង, ស្វាយរៀង, ប៉ោយបែត, សៀមរាប, កំពង់ចាម, កោះកុង, ក្រចេះ និងព្រៃវែង ។

 

Photo 2026 06 19 10 15 25



ព័ត៌មានទំនាក់ទំនងផ្នែកអភិវឌ្ឍន៍អាជីវកម្ម៖

 

ឱកាសក្លាយជាម្ចាស់អាជីវកម្មជាមួយប្រ៊ែនលំដាប់ពិភពលោកកំពុងរង់ចាំលោកអ្នក ។ សូមរួសរាន់ទំនាក់ទំនងមកកាន់ក្រុមការងារផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់យើងខ្ញុំនៅថ្ងៃនេះ ដើម្បីទទួលបានព័ត៌មានលម្អិត៖លេខទូរស័ព្ទ៖ 086 860 087

 

·         អ៊ីមែល៖ gony.mon@hgbgroup.com

·         Telegram៖ https://t.me/GonyMon

·         អាសយដ្ឋាន៖ មហាវិថី សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន, ភូមិព្រែកតឡុង ១, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

 

Photo 2026 06 19 10 15 32

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia