ល្អណាស់! ក្រសួងបាននាំយកក្រុមហ៊ុន១ ចុះទៅជួយរកទីផ្សារសាច់គោនិងជួយទិញលាមកគោដល់កសិដ្ឋានផ្ទាល់ៗតែម្តង
ធី ស្រីល័ក្ខJULY 10 2024137 views

កាលពីថ្មីៗនេះ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះទៅកសិដ្ឋានគោ ហេងស៊ុន នៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារនិងលាមកគោជូនម្ចាស់កសិដ្ឋានផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងកសិកម្ម។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានជួយសម្រួលដល់កសិដ្ឋានតាមរយ:ការនាំម្ចាស់ក្រុមហ៊ុន i7 មកជួយគាំទ្រទីផ្សារផ្នែកសាច់ និងនាំម្ចាស់ក្រុមហ៊ុនយន់ មកទិញលាមកគោទាំងអស់។ ដោយសារកន្លងមកកសិដ្ឋាននេះ ក្រៅពីចែកឱ្យកសិករក្នុងភូមិ មិនទាន់បានយកលាមកគោមកកែច្នៃអ្វីទេ ដែលជាហេតុបណ្តាលឱ្យលាមកគោនៅសល់ច្រើន ប៉ះពាល់ដល់សុខភាពសត្វ និងបង្កក្លិនមិនល្អដល់បរិស្ថានរស់នៅផងដែរ។

៣០

គួរបញ្ជាក់ថា កសិដ្ឋានគោហេងស៊ុននៅខេត្តកំពង់ស្ពឺមានគោសរុបចំនួន៦០០ក្បាល ដែលក្នុង១ខែ កសិករទិញនិងលក់បានជាង១០០ក្បាល។ អ្វីដែលកាន់តែពិសេស កសិដ្ឋាននេះ មានសមត្ថភាពគ្រប់គ្រាន់ដែលអាចបំប៉នគោ ដែលទិញពីកសិករមក ត្រឹមតែរយ:ពេល៣ខែ គឺអាចលក់បានថែមទៀតផង៕

២៨២៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia