ភ្លៀងជោគជាំបែបនេះ តើផ្លូវត្រពាំងរពៅ-វាលរេញ ២០K.m ត្រូវការពេលវេលាប៉ុន្មានដើម្បីធ្វើដំណើរ?
Nim Pranun JUNE 19 2024465 views

កំណាត់ផ្លូវជាតិលេខ៣ ដែលតែងតែទទួលការរិះគន់ថា ពិបាកធ្វើដំណើរ ត្រពាំងរពៅ-វាលរេញ ត្រូវបានសិក្សាសាងសង់់ជាបន្ដបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើរដល់បងប្អូន ក៏ប៉ុន្ដែដំណើរនៃការសាងសង់ផ្លូវនេះឡើងវិញ ហាក់មិនរលូន ដោយសារតែត្រូវការចំណាយច្រើន។ យ៉ាងណាមិញ ផ្លូវនេះ មិនពិបាកដូចមុនឡើយ គឺបងប្អូនអាចធ្វើដំណើរបាន។

ដោយយោងតាមការបង្ហោះលើបណ្ដាញសង្គម របស់លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣(ត្រពាំងរពៅ-វាលរេញ)មានស្ថានភាព នៃការធ្វើដំណើរមមាញឹកជាធម្មតា​ ទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ថេរវេលារង្វង់ជាង ២០-៣០នាទីលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រនេះ។

448240328 8058137727543618 1332293572025183685 N

កន្លងមក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានចង្អុលបង្ហាញដល់អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បន្តថែទាំ កៀរកិន បង្ហាប់ ស្រោចទឹក សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ(ខួប) មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែងជាង២០គីឡូម៉ែត្រ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅជ្រៅជិត ២០ម៉ែត្រ។

ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia