វឌ្ឍនៈសាលាភាសាខ្មែរ បង្កើតដោយកូនខ្មែរក្នុងបរិបទថ្មី មានគន្លឹះបង្រៀនកុមារអោយឆាប់ចេះ អាន សរសេរភាសាខ្មែរច្បាស់
Kan DaraMAY 21 2023

ហេតុអ្វីវឌ្ឍនៈសាលារៀនគួរភាសាខ្មែរត្រូវបានបង្កើតឡើង?

វឌ្ឍនៈសាលារៀនគួរភាសាខ្មែរ បង្កើតឡើងគឺដើម្បីកាត់បន្ថយការលំបាកដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស តាមសាលាឯកជន តាមសាលារដ្ឋ ដែលមានដូចជា បំណិនអាន សរសេរ ស្តាប់ និងនិយាយភាសាខ្មែរ ដូច្នេះសូមលោកប៉ា អ្នកម៉ាក់ ឈប់បារម្ភទៀតទៅ។ Img 8312 Large

«ភាសាខ្មែជាភាសាជាតិ ជាភាសាទី១ របស់ជនជាតិខ្មែរគ្រប់ៗរូប»។ ជាការពិតណាស់ក្នុងបរិបទសង្គមបច្ចុប្បន្នកុមារជាច្រើនត្រូវបានស្គាល់ភាសាអង់គ្លេសតាមរយៈបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ​ និងការអប់រំ ដែលអាចនាំឱ្យមានការផ្លាស់ប្តូរឆ្ងាយពីភាសាខ្មែរ និងមួយទៀតគឺការកើនឡើងនៃការប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាគ្រឹះស្ថានអប់រំឯកជនអន្តរជាតិនានា។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំកំពុងត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ និងថែរក្សាកម្មវិធីភាសាខ្មែរ។

 ក្នុងនោះមានមតិខ្លះបានលើកឡើងថា ភាសាខ្មែរពិបាករៀន កូនតូចៗមួយចំនួនចេះភាសាបរទេសច្បាស់ជាងភាសាជាតិខ្លួន នេះគឺជាបញ្ហាចោទមួយសម្រាប់មាតាបិតា និងសង្គមសព្វថ្ងៃ។ ដោយមើលឃើញពីបញ្ហានេះ វឌ្ឍនៈ សាលារៀនគួរភាសាខ្មែរ បានបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹង និងបំប៉នទៅលើកូនៗ ឲ្យចេះស្ទាត់ ពូកែភាសាខ្មែរក្នុងថ្នាក់មូលដ្ឋានគ្រឹះដែលជាជំហានដំបូងសំខាន់បំផុតក្នុងការចាប់យកភាសាខ្មែរ ភាសាជាតិ និងមិនអាចខ្វះបានលើកុមារគ្រប់ៗគ្នា។

Img 8319 Large

យ៉ាងណាមិញ វឌ្ឍនៈ សាលារៀនគួរភាសាខ្មែរ បានបង្កើតឡើងដោយកូនខ្មែរ២រូបគឺលោក អ៊ុក តូរ៉ូណា  (ស្ថាបនិក) និងលោក អ៊ុក តូរ៉ាគ្លីត (សហស្ថាបនិក ជានាយកគ្រប់គ្រងទូទៅ) ដែលពួកគាត់បានឈ្វេងយល់ច្បាស់ ទទួលបទពិសោធន៍ពីកូនគាត់ផ្ទាល់ ដោយបានសិក្សាក្នុងថ្នាក់បឋមលើភាសាខ្មែរ ហើយកូនៗហាក់ដូចជាស្ទាត់ជំនាញភាសាបរទេសច្រើនជាងភាសាខ្មែរ។ ដោយក្រឡេកមើលមួយផ្នែកយោងលើបញ្ហានេះហើយ ទើបពួកគាត់ទាំងពីរបានចាប់ដៃគ្នាសម្រេចចិត្តបង្កើតសាលាបង្រៀនគួរភាសាខ្មែរក្នុងគោលដៅគឺចង់ដោះស្រាយលើបញ្ហាដែលបានកើតឡើង ឧទាហរណ៍ដូចកូនរបស់ពួកគាត់ផ្ទាល់ ក៏ដូចជាកូនៗផ្សេងទៀតដែលកំពុងតែជួបបញ្ហាបែបនេះ។ លោក អ៊ុក តូរ៉ូណា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានឆន្ទៈមួយចង់ឃើញភាសាខ្មែររីកចម្រើនកាន់តែខ្លាំងក្នុងបរិបទសម័យទំនើបនេះ អមជាមួយនិងការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល»

WWW Large

ជឿជាក់ថា ការបង្កើតឲ្យមានវត្តមាន វឌ្ឍនៈ សាលារៀនគួរភាសាខ្មែរ នេះឡើងគឺពិតជាអាចជួយសម្រាលបន្ទុកមួយចំនួនដល់មាតាបិតាដែលគាត់ពុំមានពេលគ្រប់គ្រាន់ក្នុងការបង្រៀនភាសាខ្មែរលើកូនៗ កូនៗហាក់ខ្សោយលើភាសាខ្មែរ ហើយដែលគាត់ចង់ពង្រឹងបំប៉នកូនៗគាត់លើភាសាខ្មែរឲ្យកាន់តែ ស្ទាត់ជំនាញនិងពូកែ។

ជាចុងក្រោយ ក្នុងនាមជាស្ថាបនិក លោក អ៊ុក តូរ៉ូណា សូមលើកទឹកចិត្តឲ្យមាតាបិតាទាំងអស់ងាកមកគិតទៅលើភាសាខ្មែរដែលជាភាសាជាតិ ទៅលើកូនៗរបស់លោកអ្នកដែលគ្រប់វ័យចូលរៀនមានអាយុចាប់ពី៥ ឬ ៦ឆ្នាំ ឲ្យពួកគាត់ទទួលយកបានគ្រប់គ្រាន់ទាំងពេលវេលា និងការរៀនសូត្រភាសាខ្មែរ ចំណែកឯភាសាបរទេសជាភាសាយានទី២ប៉ុណ្ណោះសម្រាប់ថ្ងៃអនាគតរបស់កូនៗ។

 Img 8264 Large

គួរជម្រាបផងដែរថា វឌ្ឍនៈ សាលារៀនគួរភាសាខ្មែរ មានកិច្ចតែងការបង្រៀនពិសេសទៅលើភាសាខ្មែរចាប់ពីថ្នាក់ទី១ ដល់ទី៦។ ក្នុងនោះ សាលាមានគ្រូបង្រៀនដែលមានគរុកោសល្យច្បាស់លាស់ចាស់ទុំ មានបទពិសោធន៍ជាង២០ឆ្នាំក្នុងការបង្រៀនដល់សិស្សានុសិស្ស, បង្រៀនផ្តោតលើគោលដៅតែមួយគឺភាសាខ្មែរឲ្យចេះ អាន សរសេរ ស្គាល់ច្បាស់ ស្រៈនិស្ស័យ ព្យញ្ជនៈ ស្រៈពេញតួ, បង្រៀនប្រកបដោយគុណភាព ទំនួលខុសត្រូវ មានវិន័យ និងក្រមសីលធម៌, មានវិធីគន្លឹះខ្លីៗរៀនឆាប់ចេះ ឆាប់យល់ ឆាប់ចងចាំ ក្នុងការចាប់បានយកទៅអនុវត្តន៍។ លើសពីនេះ សាលាក៏មានថ្នាក់រៀនប្រកបដោយផាសុខភាព បរិយាកាសល្អ និងបន្ទប់មានម៉ាស៊ីនត្រជាក់ដែលជំនួយដល់ស្មារតីកូនៗឲ្យកាន់តែប្រសើរផងដែរ។

Screen Shot 2023 05 21 at 12.13.37 Pm Large

ចំពោះពេលវេលាសិក្សា វឌ្ឍនៈ សាលារៀនគួរភាសាខ្មែរ មានពីរវេនដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សជ្រើសរើស សម្រាប់វេនថ្ងៃច័ន្ទ-សុក្រ ចាប់ពីម៉ោង ៥:៣០-៦:៣០នាទីល្ងាច និង ៦:៣០-៧:៣០នាទីល្ងាច។ រីឯវេនថ្ងៃសៅរ៍-អាទិត្យ (ថ្នាក់ចុងសប្តាហ៍) ចាប់ពីម៉ោង ៧:៣០-៩:៣០នាទីព្រឹក, ៩:៣០-១១:៣០នាទីព្រឹក, ១:០០-៣:០០នាទីរសៀល និង ៣:០០-៥:០០នាទីរសៀល។

Screen Shot 2023 05 21 at 12.13.37 Pm Large

ប្រសិនបើលោកអ្នកចាប់អាម្មរណ៍ចង់ពង្រឹងបំប៉នសមត្ថភាពកូនៗឲ្យខ្លាំងពូកែលើភាសាខ្មែរ អាចនាំកូនៗទៅសាកសួរព័ត៌មានបន្ថែម ឬចុះឈ្មោះចូររៀននៅសាលា វឌ្ឍនៈសាលារៀនគួរភាសាខ្មែរ  ដែលមានទីតាំងស្ថិតនៅ បុរីប៉េងហួត បឹងស្នោរ គម្រោងបូឡារីស២ ផ្ទះលេខ៩៤ ផ្លូវP24 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ ០៩៥ ៤៨៨ ៦០០ / ០១០ ៥៥៧ ៧៦៦៕ សូមអរគុណ!

Screen Shot 2023 05 21 at 12.16.24 Pm Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia