នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីលំដាប់ពិភពលោក Cambodia Idol រដូវកាលទីបួនផ្ទុះខ្លាំង បានអង្រួនបេះដូងអ្នកទស្សនាទូទាំងប្រទេសរាប់លាននាក់ ខណៈគេក៏ឃើញមានវត្តមានចូលរួមដោយផ្ទាល់ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវឺរី ដែលជាអ្នកឧបត្ថមផ្តាច់មុខកម្មវិធីនេះ ដោយស្រាបៀរ គ្រុឌ។
ងាកមកមើលសមាសភាពអ្នកជំនួញរូបសង្ហា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ កូនប្រុសតែមួយរបស់ អ្នកឧកញ៉ា សំ អាង Chairman នៃវឌ្ឍនៈកាពីតាល់ ។ អ្នកឧកញ៉ាសំអាង វឌ្ឍនៈ បានទទួលការសិក្សានៅសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង។ លើសពីនេះទៅទៀតអ្នកឧកញ៉ាវ័យក្មេងរូបនេះបានទទួលបទពិសោធន៍លើការសិក្សាស្រាវជ្រាវអាជីវកម្មធនាគារនៃចក្រភពអង់គ្លេសគឺធនាគារ Allied Irish នៅឆ្នាំ២០០៥ ។ មិនតែប៉ុណ្ណោះអ្នកឧកញ៉ាបានចាប់ផ្តើមចូលកាន់តួនាទីជានាយកប្រតិបត្តិអភិវឌ្ឍន៍នៃអគារពាណិជ្ជកម្ម ដែលមានស្កាយបារខ្ពស់សន្លឹម ឈរចំកណ្តាលនៃបេះដូងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៧។
១. តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន VATTANAC Investment Limited (វិស័យវិនិយោគ)
២. តួនាទីជានាយករោងចក្រនៃក្រុមហ៊ុន VATTANAC Brewery Co,Ltd (រោងចក្រស្រាបៀរ)
៣. តួនាទីជានាយកមិនប្រតិបត្តិនៃក្រុមហ៊ុន VATTANAC F&B Limited (វិស័យម្ហូបអាហារ)
៤. តួនាទីជានាយកមិនប្រតិបត្តិនៃក្រុមហ៊ុន VATTANAC Capital Limited (អគារពាណិជ្ជកម្មវឌ្ឍនៈ)
៥. តួនាទីជានាយកមិនប្រតិបត្តិនៃក្រុមហ៊ុន VATTANAC Golf Resort Co,Ltd (ទីលានវាយកូនហ្គោល)
គួរជម្រាបផងដែរថា ធនាគារ វឌ្ឍនៈ ជាប្រតិបត្តិករផ្តល់សេវាធនាគារ សម្រាប់អាជីវកម្ម និងពាណិជ្ជកម្មគ្រប់ប្រភេទនៅកម្ពុជា ដែលបានបើកប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០០២។ ក្រុមហ៊ុនវឌ្ឍនៈត្រូវបាន បង្កើតឡើងដោយសហស្ថាបនិក អ្នកឧកញ៉ា សំ អាង និង អ្នកឧកញ៉ា ឈុន លាង៕
អត្ថបទដោយ៖ ពីង ជូអេង