ធនាគារ វឌ្ឍនៈ ចាប់បើកដំណើរការជាផ្លូវការ សាខាក្រុងបាវិតក្នុងខេត្តស្វាយរៀង ដើម្បីបម្រើសេវាកម្មអតិថិជនអោយកាន់តែល្អប្រសើរ​
Sopheak PichJULY 11 2024

ក្រុងបាវិត ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៤ធនាគារ វឌ្ឍនៈ បានបន្តពង្រីកខ្លួននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានបន្តបើកដំណើរការសាខាទី ៤០ មានទីតាំងស្ថិតនៅក្រុងបាវិត-សង្កាត់បាវិត ខេត្តស្វាយរៀង។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់,
ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាគណៈអភិបាលខេត្តស្វាយរៀង, ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង,  អ្នកឧកញ៉ា សំ អាង ក្រុមប្រឹក្សាភិបាលនៃធនាគារ វឌ្ឍនៈ, អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការនៃធនាគារ វឌ្ឍនៈ, លោក ជូរ គឹមជរ នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តស្វាយរៀង, លោក Anthony Chin អគ្គនាយកប្រតិបត្តិ និងគណៈគ្រប់គ្រងធនាគារ វឌ្ឍនៈ ព្រមទាំងអាជ្ញាធរដែនដី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

Photo 2024 07 10 15 57 59

Photo 2024 07 10 15 58 05លោក Anthony Chin អគ្គនាយក​ប្រតិបត្តិ​ធនាគារ ​វឌ្ឍនៈបានមានប្រសាសន៍ថា "យើងខ្ញុំមានកិត្តិយសសូមគោរពជម្រាបអំពី សាវតារ វឌ្ឍនភាព ផលិតផល និងសេវាកម្ម របស់ធនាគារ វឌ្ឍនៈ នៅលើវិថី PHY-GITAL ដែលជាការរួមបញ្ចូលគ្នារវាងការផ្តល់សេវាកម្មធនាគារ តាមរយៈមនុស្ស និងការប្រើប្រាស់ឌីជីថល។ ធនាគារ វឌ្ឍនៈ ក៏បានដាក់ឱ្យដំណើរការនូវ ប្រព័ន្ធសេវាកម្មអតិថិជន (Customer Call Center) និងតាមដានត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពរបស់ធនាគារតាមរយៈទីបញ្ជាការកណ្តាល ដែលមានអ្នកបច្ចេកទេសនៅប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង។ លោក Anthony Chin បានបញ្ជាក់បន្ថែមទៅលើបដិវត្តកម្មឌីជីថល ជាពិសេសកម្មវិធីទូរសព្ទធនាគារ វឌ្ឍនៈដែលទទួលបានពានរង្វាន់ជាបន្តបន្ទាប់ ជាមួយនឹងមុខងារ Air Transfer, មុខងារ Tilt-For-Receipt ងាយស្រួលក្នុងការបង្ហាញប្រតិបត្តិការដោយផ្តេកទូរសព្ទ, មុខងារ VB Always On, និងការបើកគណនីឌីជីថល។

Photo 2024 07 10 15 58 08

លោក Anthony Chin បានបន្ថែមទៀតថា “ការពង្រីកវត្តមានធនាគារ វឌ្ឍនៈនៅក្រុងបាវិតគឺស្របតាមផែនការពង្រីកសាខានៅទូទាំងរាជធានីខេត្ត ទាំង ២៥ នៅប្រទេសកម្ពុជា ជាមួយនឹងការបោះទុនវិនិយោគជាបន្តបន្ទាប់ទៅលើបច្ចេកវិទ្យាថ្មីៗក្នុងការផ្តល់សេវាធនាគារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាឌីជីថល, ធនាគារ វឌ្ឍនៈបានឃើញកំណើនអតិថិជន និងកំណើនអ្នកប្រើប្រាស់កម្មវិធីទូរសព្ទស្របពេលដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យ និងអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមបទប្បញ្ញតិ្ត ក៏ដូចជាការណែនាំ និងសេចក្តីប្រកាសនានារបស់ធនាគារជាតិ នៃកម្ពុជាផងដែរ។”

ធនាគារ វឌ្ឍនៈ សាខាក្រុងបាវិត សង្កាត់បាវិត មានការរចនាថ្មីដែលមានសោភ័ណភាព​ បង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅ។ យើងក៏បានដាក់ឱ្យដំណើរការការបើកគណនីឌីជីថល ដែលអាចឱ្យអតិថិជនមានលទ្ធភាពបើកគណនីធនាគារ វឌ្ឍនៈ និងអាចជ្រើសរើសលេខគណនី ៩ខ្ទង់ តាមរយៈកម្មវិធីទូរសព្ទ ធនាគារ វឌ្ឍនៈបានយ៉ាងងាយស្រួល ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត។ បន្ថែមពីនេះ យើងក៏បានដាក់អោយដំណើរការប្រព័ន្ធរង់ចាំឌីជីថល នៅតាមសាខា ធនាគារ វឌ្ឍនៈ ដែលអតិថិជនអាចប្រើប្រាស់ទូរសព្ទដៃស្កេនយកលេខរង់ចាំ ដោយប្រព័ន្ធនេះ បានចូលរួមចំណែកលើកកម្ពស់ការការពារបរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាសផងដែរ។

Photo 2024 07 10 15 58 14អ្នកឧកញ៉ា ឈុន លាង​​​ បណ្ណាធិការនៃធនាគារ វឌ្ឍនៈ បានមានប្រសាសន៍ថា “ខេត្តស្វាយរៀង គឺជាខេត្តដ៏មានសក្តានុពលមួយរបស់ប្រទេសកម្ពុជា ដែលយើងមិនអាចមើលរំលងបាន ហើយក្រុងបាវិត គឺជាច្រកព្រំដែនអន្តរជាតិមួយដ៏សំខាន់ និងមមារញឹកសម្រាប់ការ​ដោះដូរទំនិញ ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងជាក្រុងដែលប្រមូលផ្តុំទៅដោយរោងចក្រឧស្សាហកម្មនាំចេញជាច្រើនប្រភេទផងដែរ។”

អ្នកឧកញ៉ា ឈុន លាង​​​ បានបន្តទៀតថា “ថ្ងៃនេះ ធនាគារ វឌ្ឍនៈ បានពង្រីកសាខារបស់ខ្លួន​រហូត​កើនដល់ ៤០សាខាដែលមានទីតាំងនៅតាមបណ្តារាជធានី-ខេត្តចំនួន ២៣ ក្នុងនោះរាជធានីភ្នំពេញមានចំនួន ១៤​ សាខា”។

ធនាគារ វឌ្ឍនៈ សាខាក្រុងបាវិត សង្កាត់បាវិត គឺជាសាខាដែលផ្តល់សេវាធនាគារពេញលេញ ក្នុងការបម្រីជូនអតិថិជន​ដែលមានដូចជា សេវាធនាគារសម្រាប់សហគ្រាស និងអាជីវកម្ម, សេវាប្រាក់បញ្ញើ, សេវាឥណទាន, សេវាផ្ទេរប្រាក់, សេវាហិរញ្ញវត្ថុពាណិជ្ជកម្ម, ម៉ាស៊ីន ATM,  កាត, សេវាធនាគារឌីជីថល និងសេវាហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើអតិថិជនក្នុងក្រុងបាវិត និងខេត្តស្វាយរៀងទាំងមូលថែមទៀតផង។

Photo 2024 07 10 15 58 11ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង  បានមានប្រសាសន៍ថា "វត្ត​មានរបស់ធនាគារ​ វឌ្ឍនៈនាពេលនេះ គឺពិតជាសមស្រប ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ និងរួមចំណែកក្នុងការធានាសុខភាពសេដ្ឋកិច្ចមូលដ្ឋានរបស់យើង ទាំងពេលបច្ចុប្បន្នទៅអនាគត។"

ឯកឧត្តមបានបន្ថែមទៀតថា "ជាមួយនេះ​ តាមរយៈកេរ្តិ៍ឈ្មោះ ភាពរឹងមាំផ្នែកសេដ្ឋកិច្ច បទពិសោធន៍ ផែនការអភិវឌ្ឍន៍មុតស្រួច និងភាពជោគជ័យរបស់ធនាគារ ដែលបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពី ១សាខានៅចុងឆ្នាំ​២០០២ ហើយក្នុងរយៈពេលជាង ២១ឆ្នាំ បានពង្រីកសាខារហូតដល់ទៅ ៤០សាខាដែលនេះជាមូលដ្ឋាននៃទំនុកចិត្តដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋ អាជីវករ ធុរជន និងអ្នកវិនិយោគ"។

Photo 2024 07 10 15 57 56

Photo 2024 07 10 15 58 02ធនាគារ វឌ្ឍនៈតែងតែទទួលបានពានរង្វាន់ធំៗជាច្រើនបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ ២០២៤ នេះ ធនាគារ វឌ្ឍនៈ បានទទួលពានរង្វាន់ធំៗចំនួន ៣ រួមមាន៖

-​ ពានរង្វាន់ "Mobile Banking & Payment Initiative of the Year - Cambodia" ពីប្រទេសសិង្ហបុរី សម្រាប់ការទទួលស្គាល់អំពីលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបនៃបទពិសោធន៍ក្នុងការផ្តល់សេវាកម្មរបស់ ធនាគារ វឌ្ឍនៈ នៅប្រទេសកម្ពុជា។

- ពានរង្វាន់ “Best Mobile Banking Application” ពីទស្សនាវដ្តី Global Business Magazine Awards 2024 សម្រាប់ការបង្កើតកម្មវិធីធនាគារចល័តដែលល្អជាងគេ។

- ពានរង្វាន់ “Best Business Banking & Trade Services Institution 2024 – Cambodia” ពីកម្មវិធី South East Asia Business Awards 2024 សម្រាប់ការទទួលស្គាល់ធនាគារ វឌ្ឍនៈ ស្ថិតក្នុងចំណោមអាជីវកម្មធនាគារ និងស្ថាប័នផ្តល់សេវាពាណិជ្ជកម្ម ដែលល្អដាច់គេ។

ធនាគារ វឌ្ឍនៈ សាខាក្រុងបាវិត សង្កាត់បាវិត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ខេត្តស្វាយរៀង។ អតិថិជនអាចអញ្ចើញមកកាន់សាខាធនាគារដើម្បីស្វែងយល់បន្ថែមអំពី  សេវាកម្មយើងខ្ញុំ។ បន្ថែមពីនេះ អតិថិជនអាចចូលទៅកាន់គេហទំព័រ www.vattanacbank.com​ សម្រាប់ព័ត៌មានបន្ថែម ឬទាក់ទងតាមទូរសព្ទលេខ ០២៣ ៩៩៩ ៩០០ សម្រាប់សេវាបម្រើអតិថិជន ២៤/៧។

អំពី​ធនាគារ វឌ្ឍនៈ៖

ធនាគារ វឌ្ឍនៈ គឺជាធនាគារក្នុងស្រុកនៃប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មធនាគារពាណិជ្ជគ្រប់ប្រភេទ។ ការិយាល័យកណ្តាលធនាគារ វឌ្ឍនៈ មានទីតាំងនៅជាន់ទី 2  វឌ្ឍនៈ កាពីតាល ដែលជាទីតាំងដ៏លេចធ្លោក្នុងរាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បានបង្កើតឡើងនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០២ ដែលបច្ចុប្បន្ននេះ មានសាខាចំនួន ៤០ គឺ ១៤សាខា នៅរាជធានីភ្នំពេញ និង ២៦សាខា នៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា។

គេហទំព័ររបស់ធនាគារ វឌ្ឍនៈhttps://www.vattanacbank.com/

ស្វែងរកធនាគារ វឌ្ឍនៈ នៅលើបណ្តាញសង្គម៖

https://www.facebook.com/vattanacbank

https://www.tiktok.com/@vattanacbank

https://www.instagram.com/vattanacbank/

https://t.me/vattanacbankofficial

Sopheak Pich

អត្ថបទសរុប៖ 689

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia