ក្តៅៗ! អាមេរិក សម្រេចផ្តល់អត្រាពន្ធនាំចូល០ ភា.គរយ សម្រាប់មុខទំនិញមួយចំនួនដែលនាំចូលពីប្រទេសអាស៊ានទាំង៣
ធី ស្រីល័ក្ខOCTOBER 29 20252.3 K views

បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ឯកឧត្តម ដូណាល់ ត្រាំ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចយកពន្ធបដិការ ០% លើមុខទំនិញមួយចំនួនដែលនាំចូលពីប្រទេសអាស៊ានទាំង៣ ដែលមានដូចជា កម្ពុជា ថៃ និងម៉ាឡេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ស្ថាប័ន United States Trade Representative (USTR)

 

អ្វីដែលកាន់តែពិសេសនោះ សហរដ្ឋអាមេរិក និងកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមក ដែលជាកិច្ចព្រមព្រៀងដែលមានកាតព្វកិច្ចផ្លូវច្បាប់ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញអាមេរិកនូវសិទ្ធិចូលទៅកាន់ទីផ្សាររបស់ប្រទេសកម្ពុជា ខណៈពេលដែលកំពុងពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

 

ដោយឡែក កម្ពុជាក៏បានលុបចោលពន្ធគយលើផលិតផលអាមេរិក១០០% ដែលនាំចេញទៅកាន់ប្រទេសកម្ពុជា ដោយបង្កើតឱកាសចូលទីផ្សារដែលមានអត្ថន័យពាណិជ្ជកម្មសម្រាប់ការនាំចេញរបស់សហរដ្ឋអាមេរិកគ្រប់ប្រភេទ ដោយគាំទ្រដល់ការងារអាមេរិកដែលមានគុណភាពខ្ពស់។

 

យ៉ាងណាមិញ បើគិតមកដល់នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានឱនភាពទំនិញធំជាងគេទី១៨ របស់ខ្លួនជាមួយប្រទេសកម្ពុជា ខណៈឱនភាពពាណិជ្ជកម្មទំនិញសរុបរបស់សហរដ្ឋអាមេរិកជាមួយប្រទេសកម្ពុជាមានចំនួន ១២.៣ ពាន់លានដុល្លារបើគិតត្រឹមឆ្នាំ២០២៤។

31

គួរជម្រាបថា ការនាំចេញសរុបរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ជាង ២២.៣៨ ពាន់លានដុល្លារ ខណៈទំហំពាណិជ្ជកម្មសរុបជាមួយបរទេសឈានដល់ ៤៦.៩៩ ពាន់លានដុល្លារ កើនឡើងប្រហែល ១៤.៨% បង្ហាញថាកម្ពុជា កំពុងពង្រីកសក្តានុពលពាណិជ្ជកម្ម របស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័ស៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia