ក្នុងតារាងរបស់ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes ចាត់ចំណាត់ថ្នាក់បុគ្គល មានឥទ្ធិពលបំផុតនៅទ្វីបអាស៊ី សម្រាប់ឆ្នាំ២០២៤ ដែលមានវ័យស្ថិតក្រោម៣០ឆ្នាំ គេសង្កេតឃើញថាបុគ្គលដែលតំណាងឱ្យប្រទេសកម្ពុជាគឺមានចំនួន២រូបគឺ តារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណដា និងកីឡាករប្រដាល់គុនខ្មែរ លោក ធឿន ធារ៉ា។
កាសែតដដែលបានចុះផ្សាយថា តារាចម្រៀងរ៉េប វណ្ណដា គឺជាអ្នកចម្រៀងដែលអាចរ៉េបជាភាសាខ្មែរ និងអង់គ្លេស លាយច្នៃបញ្ចូលគ្នា ជាមួយឧបករណ៍ភ្លេង ប្រពៃណីខ្មែរ ជួយលើកតម្កើងសិល្បករជើងចាស់ ឱ្យមានភាពល្បីល្បាញក្នុងតំបន់ និងជាតារាខ្មែរដែលមានអ្នកចុចចូលមើល១០០លានដងនៅលើ Youtube។
យ៉ាងណាមិញនេះមិនមែនលើកទី១ទេសម្រាប់វណ្ណដា ដែលត្រូវបាន ជាប់លើទស្សនារដ្តី Forbes 30/30 នោះទេ ខណៈកាលពីឆ្នាំ២០២៣លោកក៏បានទទួលតំណែងនេះផងដែរ។
ដោយឡែកចំពោះ កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា គេបានសរសេរបញ្ជាក់ថាកីឡាកររូបនេះបានជំរុញឱ្យសិល្បៈគុនទម្រង់ខ្មែរ ឱ្យមានការទទួលស្គាល់ និងឈ្នះពានរង្វាន់។
លោកបានចូលហាត់គុនខ្មែរនៅភ្នំពេញនៅអាយុ ១៥ឆ្នាំ នៅក្នុងខែមករា ឆ្នាំ ២០២៣ ដោយសារកណ្តាប់ ធឿន ធារ៉ា លោកបានយកឈ្នះអ្នកប្រដាល់កំពូលពីររូប របស់ប្រទេសថៃ ហើយក្លាយជាអត្តពលិកកំពូលនៅក្នុងកីឡាគុនខ្មែរ នៅទូទាំងពិភពលោក៕
អត្ថបទដោយ៖ ពីង ជូអេង