អ្នកជំនាញលើកទឹកចិត្តឱ្យវិនិយោគិនសម្លឹងមើលឱកាសក្នុងវិស័យដីធ្លី សម្រាប់អ្នកដែលមានលទ្ធភាព និងមានប្រវត្តិឥណទានល្អ
Bunthoeun KoemAPRIL 29 202692 views

ខណៈដែលស្ថានភាពសេដ្ឋកិច្ចកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួល លោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានលើកទឹកចិត្តឱ្យវិនិយោគិនសម្លឹងមើលឱកាសក្នុងវិស័យដីធ្លី ដោយលោកសង្កត់ធ្ងន់ថា នេះគឺជាឱកាសមាស សម្រាប់អ្នកដែលមានលទ្ធភាព និងមានប្រវត្តិឥណទានល្អ។

 

504364635 3562643680539054 884952207955403906 N

 

លោក វ៉ា វីរៈ បានពន្យល់ថា ដីគឺជាទ្រព្យសកម្មដែលមានកំណត់ និងមិនអាចបង្កើតបន្ថែមបានឡើយ។ ខុសពីខុនដូ ឬសំណង់អាគារដែលអាចសង់បន្ថែមជាន់ (ពី ១០ ជាន់ ទៅ ៣០ ជាន់) ដើម្បីបង្កើនចំនួនយូនីត ប៉ុន្តែទំហំដីនៅតែរក្សានៅដដែល។ កត្តាកម្រនៃធនធានដីនេះហើយ ដែលធ្វើឱ្យវាក្លាយជាឱកាសវិនិយោគដ៏រឹងមាំបំផុត។

 

អ្នកជំនាញរូបនេះបានលើកឡើងថា សេដ្ឋកិច្ចមិនមែនធ្លាក់ចុះជារៀងរហូតនោះទេ ពោលគឺវាមានវដ្ត របស់វា គឺដំណាក់កាលធ្លាក់ចុះ សេដ្ឋកិច្ចដើរយឺត រហូតដល់ចំណុចបាត។ បន្ទាប់ពីដល់ចំណុចបាត សេដ្ឋកិច្ចនឹងចាប់ផ្តើមងើបឡើងវិញ និងឈានទៅរកចំណុចកំពូល។

 

លោកបានបញ្ជាក់ថា វិស័យអចលនទ្រព្យតែងតែដើរស្របគ្នាជាមួយសេដ្ឋកិច្ច។ នៅពេលសេដ្ឋកិច្ចងើបឡើងវិញ តម្លៃអចលនទ្រព្យក៏នឹងហក់ឡើងត្រឡប់មកវិញដូចគ្នា។

 

486244901 1142753730984254 6939044175914741702 N

 

ក្នុងស្ថានភាពបច្ចុប្បន្ន លោកសង្កេតឃើញថាមានអចលនទ្រព្យល្អៗ និងដីធ្លីដែលត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ ដោយសារម្ចាស់ទ្រព្យមួយចំនួនត្រូវការលុយបន្ទាន់ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ធនាគារក៏មានការរឹតបន្តឹងលើការផ្តល់ឥណទានផងដែរ។

 

លោកបានសង្កត់ធ្ងន់ថា៖ «បើសិនជាយើងមាន Credit (ប្រវត្តិឥណទាន) ល្អ នេះគឺជាឱកាសមាសរបស់យើងហើយ។ ដូចសុភាសិតខ្មែរពោលថា នៅក្នុងគ្រោះមានលាភ។»

 

ក្នុងន័យនេះ ការចេះទាញយកផលចំណេញពីស្ថានភាពដែលអ្នកដទៃជួបការលំបាក ក្នុងក្របខ័ណ្ឌវិនិយោគ គឺជាយុទ្ធសាស្ត្រវៃឆ្លាត។ សម្រាប់អ្នកដែលមានលំហូរសាច់ប្រាក់ និងឥណទានល្អ នេះគឺជាពេលវេលាដ៏សមស្របបំផុតក្នុងការស្វែងរកដីធ្លី ឬអចលនទ្រព្យដែលមានសក្តានុពលខ្ពស់ ដើម្បីត្រៀមទទួលផលចំណេញនៅពេលសេដ្ឋកិច្ចងើបឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ៕

 

485309055 1138076568118637 4098072429239801615 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia