មានប័ណ្ណ ប.ស.ស បើអ្នកមានជំងឺរ៉ាំរ៉ៃ ១៤ប្រភេទនេះគឺមិនអាចប្រើនៅមន្ទីរពេទ្យឯកជនបានទេ តែអាចប្រើនៅមូលដ្ឋានសុខាភិបាលបាន
ធី ស្រីល័ក្ខSEPTEMBER 26 20241.2 K views

ចំពោះសមាជិក ប.ស.ស. ដែលមានជំងឺរ៉ាំរ៉ៃគឺមិនអាចទៅប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់ ប.ស.ស. បានទេ គឺតម្រូវឲ្យទៅប្រើប្រាស់នៅសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងត្រូវប្រើប្រាស់តែឱសថសារវន្តប៉ុណ្ណោះ។

 

ជាមួយគ្នានោះដែរ ប្រភេទជំងឺរ៉ាំរ៉ៃ ដែលត្រូវបានកំណត់ជាជំងឺរ៉ាំរ៉ៃមានដូចជា៖

  • ជំងឺខ្សោយបេះដូង
  • ជំងឺសាច់ដុំបេះដូង
  • ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ
  • ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ
  • ជំងឺតំរងនោមរ៉ាំរ៉ៃ
  • ជំងឺក្រិនថ្លើម
  • ជំងឺសសៃឈាមក្រហមបេះដូង
  • ជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២
  • ជំងឺវិបត្តិចង្វាក់បេះដូង
  • ជំងឺក្រិនសរីរាង្គ
  • ជំងឺវិកលចរិត
  • ជំងឺលុយពុស
  • ជំងឺលើសឈាម
  • ជំងឺតាឡាសឺមី។
  • ២២

    គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើទំនាក់ទំនងទៅកាន់លេខ ១២៨៦ ក្រុមការងារបេឡាសន្តិសុខសង្គម ដើម្បីធ្វើការពន្យល់លម្អិតទាក់ទងនឹងលក្ខខណ្ឌនិងចម្ងល់ផ្សេងៗទៀតដែលពាក់ព័ន្ធនឹង ប.ស.ស ៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia