ក្តៅៗ! លោក ត្រាំ ប្រកាសដាក់ពន្ធបន្ថែម ១០០ភាគ.រយ ទៅលើទំនិញរបស់ប្រទេសអាស៊ី១នេះ
Kan DaraOCTOBER 13 202532 K views

កាលពីថ្ងៃសុក្រនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថានឹងដាក់ពន្ធបន្ថែម ១០០% លើទំនិញដែលនាំចូលពីប្រទេសចិន ខណៈចាប់ផ្តើមអនុវត្តពីថ្ងៃទី ០១ ខែវិច្ឆិកា ២០២៥ ឬអាចមុនពេលកំណត់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ABC News ចុះផ្សាយនាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥។

 

ការដំឡើងពន្ធខាងលើ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង វិធានការថ្មីរបស់ប្រទេសចិនលើការរឹតបន្តឹងការនាំចេញធនធានរ៉ែកម្ររបស់ខ្លួន ដែលជាសមាសធាតុដ៏សំខាន់បំផុតមួយសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យា។ ក្នុងនោះសហរដ្ឋអាមេរិកមើលឃើញថា វិធានការថ្មីនេះអាចប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចជាតិ ទើបសម្រេចចិត្តដំឡើងពន្ធខ្ពស់ ដែលជាវិធីសាស្ត្រមួយក្នុងការបង្កើតសម្ពាធឲ្យចិនបន្ថយសកម្មភាពពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកមិនពេញចិត្ត។

 

យ៉ាងណាមិញ បន្ទាប់ពីការប្រកាសនេះ ផ្សារហ៊ុនសហរដ្ឋអាមេរិកបានធ្លាក់ចុះភ្លាមៗ ខណៈអ្នកវិភាគជាច្រើនព្រួយបារម្ភថា វាអាចនាំឲ្យកើតមានសង្គ្រាមពាណិជ្ជកម្មជាថ្មី។ ផលិតផលចិនដែលនាំចូលទៅកាន់សហរដ្ឋអាមេរិកនឹងកើនតម្លៃខ្ពស់ ប៉ះពាល់ដល់អ្នកប្រើប្រាស់ និងក្រុមហ៊ុនដែលពឹងផ្អែកលើគ្រឿងចក្រ ឬគ្រឿងបន្លាស់ពីចិន។ ទន្ទឹមនឹងនេះ ចិនក៏បានឆ្លើយតបថា នឹងអនុវត្តវិធានការឆ្លើយតបវិញ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផងដែរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia