លោក ត្រាំ ព្រមានដាក់ពន្ធកម្រិតធ្ងន់ធ្ងរបំផុតទៅលើប្រទេសអាស៊ី ១នេះ បើបន្តទិញចូលប្រេងពីរុស្ស៊ី
Kan DaraOCTOBER 21 202512.1 K views

លោកប្រធានាធិបតី Donald Trump បានគំរាមច្បាស់ៗថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធកម្រិតធ្ងន់ធ្ងរទៅលើឥណ្ឌា ប្រសិនបើប្រទេសនេះនៅតែបន្តទិញប្រេងពីរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីផ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៥។

 

លោក Trump បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រី Modi នៃប្រទេសឥណ្ឌា ហើយគាត់បានឆ្លើយតបថា គាត់នឹងមិនទិញប្រេងពីរុស្ស៊ីទៀតទេ»។ លោកបានបន្តទៀតថា៖ «ប៉ុន្តែប្រសិនបើពួកគេចង់បន្តធ្វើរឿងទាំងនោះ ពួកគេនឹងបន្តបង់ពន្ធក្នុងកម្រិតដ៏ធំ ហើយខ្ញុំយល់ថាពួកគេមិនចង់ធ្វើដូច្នេះទេ»

 

ក្នុងនោះ លោក Trump បានសង្កត់ធ្ងន់ថា នឹងដាក់ពន្ធលើទំនិញនាំចេញពីឥណ្ឌាដល់ទៅ ៥០% ប្រសិនបើប្រទេសនេះមិនបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។ ការកំណត់ពន្ធដ៏ខ្ពស់បែបនេះត្រូវបានគេរំពឹងថា នឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យនាំចេញរបស់ឥណ្ឌា ជាពិសេសផលិតផលជាដៃគូសំខាន់ដូចជា ដែកអ៊ីណុក សៀម៉ង់ ស្បែក និងផលិតផលបច្ចេកវិទ្យា។ ការប្រកាសនេះក៏អាចបង្កឲ្យមានភាពតានតឹងថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងឥណ្ឌា ដែលជាដៃគូសេដ្ឋកិច្ចធំមួយនៅអាស៊ីផងដែរ។

 

គួរជម្រាបថា ប្រទេសឥណ្ឌាបានក្លាយជាអ្នកទិញប្រេងដ៏ធំបំផុតពីរុស្ស៊ីដែលត្រូវបានលក់ក្នុងលក្ខខណ្ឌបញ្ចុះតម្លៃពិសេស បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបានបដិសេធការទិញប្រេងទាំងនោះ និងដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូចំពោះការលុកលុយលើប្រទេសអ៊ុយក្រែងក្នុងឆ្នាំ ២០២២៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia