មិនមែនចិន ឬអឺរ៉ុប! សហរដ្ឋអាមេរិក ជំពាក់បំណុលប្រទេសអាស៊ី១នេះ ច្រើនបំផុត
Kan DaraSEPTEMBER 30 20251.9 K views

យោងតាមទិន្នន័យពីក្រសួងរតនាគារបានបង្ហាញថា គិតត្រឹមខែ កញ្ញា ឆ្នាំ ២០២៥ សហរដ្ឋអាមេរិកមានបំណុលជាតិសរុបចំនួន ៣៧.៣ ពាន់ពាន់លានដុល្លារ។ ដោយក្នុងនោះ បំណុលសាធារណៈចំនួន ៣០.២ ពាន់ពាន់លានដុល្លារ និងបំណុលផ្ទៃក្នុងរបស់រដ្ឋាភិបាលមានចំនួន ៧.៣១ ពាន់ពាន់លានដុល្លារ។ នេះបើយោងតាម រតនាគារហរដ្ឋអាមេរិក។

 

ខាងក្រោមគឺជា ប្រទេសធំៗ ៣ ដែលសហរដ្ឋអាមេរិក ជំពាក់បំណុលច្រើនបំផុត៖

 

១/. ជប៉ុន (ម្ចាស់បំណុល ១.១៣ ទ្រីលានដុល្លារ)៖ ជប៉ុននៅតែជាប្រទេសដែលកាន់កាប់បំណុលរដ្ឋរបស់អាមេរិកច្រើនជាងគេបំផុត ទោះបីជាបានចាប់ផ្ដើមកាត់បន្ថយការវិនិយោគខ្លះៗដោយសារតម្លៃអត្រាការប្រាក់ក្នុងស្រុកកើនឡើងក៏ដោយ។ ការកាន់កាប់បំណុលរបស់ជប៉ុនបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយអាមេរិក។

 

២/. ចក្រភពអង់គ្លេស (ម្ចាស់បំណុល ៧៧៩ ពាន់លានដុល្លារ)៖ អង់គ្លេសបានបោះជំហានក្លាយជាម្ចាស់បំណុលរដ្ឋធំបំផុតទី២ របស់អាមេរិក ជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំ។ ការកើនឡើងនេះពាក់ពន្ធនឹងសកម្មភាពវិនិយោគខ្លាំងៗពីធនាគារជាតិ និងមូលនិធិអន្តរជាតិដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍។

 

៣/. ចិន (ម្ចាស់បំណុល ៧៦៥.៤ ពាន់លានដុល្លារ)៖ ប្រទេសចិនបានធ្លាក់តំណែងពីម្ចាស់បំណុលរដ្ឋទី២ របស់អាមេរិក  មកកាន់ម្ចាស់បំណុលរដ្ឋទី៣ វិញ ដោយសារបានបង្វែរទុនទៅវិនិយោគក្នុងទ្រព្យសម្បត្តិដទៃទៀតដូចជា មាស និងបណ្ណបំណុលជាតិនៅក្នុងស្រុក។ ការប្រែប្រួលនេះផ្ដល់សញ្ញាថាចិនកំពុងបន្សាបភាពពឹងផ្អែកលើទ្រព្យសម្បត្តិប្រាក់ដុល្លារ។

 

គួរជម្រាបផងដែរថា ការជំពាក់បំណុលរបស់សហរដ្ឋអាមេរិកចំពោះប្រទេសបរទេសមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតស្ថេរភាព និងការរីកចម្រើនសេដ្ឋកិច្ចរបស់អាមេរិកផ្ទាល់។ ប្រទេសដូចជា ជប៉ុន, ចក្រភពអង់គ្លេស, និង ចិន បានក្លាយជាដៃគូហិរញ្ញវត្ថុដ៏សំខាន់ ដែលជួយឲ្យអាមេរិកអាចបន្តចំណាយលើគម្រោងសាធារណៈនានា និងគាំទ្រដល់ហិរញ្ញវត្ថុជាតិ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia