លោក Donald Trump ប្រធានាធិបតីអាមេរិកកំពុងពិចារណាយ៉ាងតឹងរឹងក្នុងការហាមឃាតក្រុមហ៊ុនអាមេរិកនាំចូលប្រេងម៉ាស៊ូតទៅកាន់ប្រទេសផ្សេងៗខណៈតម្លៃប្រេងម៉ាស៊ូតកាន់តែឡើងថ្លៃខ្ពស់កប់ពពកនៅទីផ្សាររដ្ឋអាមេរិក។
បើយោងតាមការចុះផ្សាយរបស់CNBC លោក Donald Trump បាននិយាយថា” យើងកំពុងគិតយ៉ាងម៉ត់ចត់ទៅលើរឿងនេះ(ហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត) ព្រោះការនាំចេញប្រេងម៉ាស៊ូបានធ្វើឲ្យតម្លៃប្រេងម៉ាស៊ូនៅអាមេរិកកាន់តែឡើងថ្លៃ”។
ចំពោះមូលហេតុដែលលោកគ្រោងហាមឃាតហ៊ុនអាមេរិកនាំចូលប្រេងម៉ាស៊ូតគឺដើម្បីទម្លាក់ថ្លៃប្រេងម៉ាស៊ូតនៅទីផ្សារអាមេរិកខណៈពេលនេះតម្លៃប្រេងម៉ាស៊ូតនៅទីផ្សារអាមេរិកឡើងថ្លៃកាន់តែខ្ពស់។ ជាក់ស្ដែងពេលនេះហ៊ុននតម្លៃប្រេងម៉ាស៊ូតនៅអាមេរិកឡើងដល់៦.៥០ដុល្លារក្នុងមួយGallon។
គំនិតក្នុងការទម្លាក់ថ្លៃតម្លៃប្រេងម៉ាស៊ូតនៅទីផ្សារអាមេរិករបស់លោក Trumpគឺសាមញ្ញទេ ដោយការហាមឃាតនាំចេញប្រេងម៉ាស៊ូតទៅកាន់ទីផ្សារអន្តរជាតិ នឹងធ្វើឲ្យការផ្គត់ផ្គង់ប្រេងម៉ាស៊ូតនៅទីផ្សារអាមេរិកមានចំនួនកាន់ច្រើន ហើយកាលណាការផ្គត់ផ្គង់ប្រេងម៉ាស៊ូតនៅទីផ្សារអាមេរិកកាន់ច្រើននឹងធ្វើឲ្យតម្លៃប្រេងម៉ាស៊ូតនឹងធ្លាក់ថ្លៃដោយស្វ័យប្រវត្តិ។
យ៉ាងណាមិញប្រសិនបើរដ្ឋបាលលោកDondald Trump រឹតបន្តឹងឬហាមឃាតការនាំចេញប្រេងម៉ាស៊ូតត្រូវបានអ្នកជំនាញមើលឃើញថានឹងធ្វើមានបញ្ហាការផ្គត់ផ្គង់ប្រព័ន្ធប្រេងសកលជាពិសេសទីផ្សារប្រេងម៉ាស៊ូតនៅអឺរ៉ុបនឹងឡើងថ្លៃមិនធ្លាប់មានខណៈសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ប្រេងម៉ាស៊ូតប្រហែលពាក់កណ្ដាលនៃការនាំចូលប្រេងម៉ាស៊ូតសរុបនៅអឺរ៉ុប៕


