កុំប្រហែស! Apple ប្រកាសថា អ្នកប្រើ iPhone ៧ម៉ូដែលនេះ ឆាប់អាប់ឌេត Version នេះជាបន្ទាន់បើមិនចង់ឱ្យគេដឹងរឿងសម្ងាត់
ធី ស្រីល័ក្ខMAY 14 202650 views

កាលពីថ្មីៗនេះ បើយោងតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Forbes បានឱ្យដឹង ក្រុមហ៊ុន Apple បានប្រកាសឱ្យអ្នកប្រើប្រាស់ iPhone ប្រញាប់អាប់ឌែត iOS 26.5 ជាបន្ទាប់ ព្រោះតែ iOS 26.5 បានជួសជុលបញ្ហាចន្លោះប្រហោងផ្នែកសន្តិសុខយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅជាង ៦០ ចំណុច ដែលក្នុងនោះមានបញ្ហាជាច្រើនត្រូវបានចាត់ទុកថាមានសភាពធ្ងន់ធ្ងរ។​ ជាមួយគ្នានោះដែរ សម្រាប់ iPhone ទាំង៧ម៉ូដែល ដែលត្រូវអាប់ឌែតនោះមានដូចជា៖

  • iPhone 17 Series
  • iPhone 16 Series
  • iPhone 15 Series
  • iPhone 14 Series
  • iPhone 13 Series
  • iPhone 12 Series
  • iPhone 11 Series
  • iPhone SE (ជំនាន់ទី ២ និងទី ៣) ។​
  • 18

    ចំពោះមូលហេតុ ដែល Apple ចេញសេចក្តីព្រមានឱ្យអាប់ដេតទៅកាន់ iOS 26.5 ជាបន្ទាន់នោះ គឺដោយសារតែជារឿយៗ Apple រកឃើញចន្លោះប្រហោងដែល Hacker អាចប្រើដើម្បីលួចចូលគ្រប់គ្រងទូរសព្ទ ឬលួចទិន្នន័យឯកជន (ដូចជាលេខសម្ងាត់ធនាគារ ឬរូបថត)។ ការប្រើពាក្យថា "ព្រមាន" មានន័យថាចន្លោះប្រហោងនោះអាចនឹងកំពុងត្រូវបានគេវាយប្រហារ (Active Attack) ដូច្នេះអ្នកប្រើប្រាស់ត្រូវតែដំឡើងដើម្បីបិទច្រកនោះភ្លាម។

    7ed93926 A537 495b 9814 2791336fa7b9.jpg

    មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៦ នេះ ការវាយប្រហារដោយមេរោគចារកម្ម (Spyware) កាន់តែមានភាពឆ្លាតវៃ។ iOS 26.5 ត្រូវបានគេរាយការណ៍ថាបានបញ្ចូលនូវប្រព័ន្ធការពារថ្មី ដើម្បីទប់ស្កាត់ការលួចតាមដានទីតាំង ឬការលួចស្តាប់ការសន្ទនា ដែលអាចប៉ះពាល់ដល់ឯកជនភាពរបស់អ្នកប្រើប្រាស់កម្រិតខ្ពស់។

    Aa41deee Ced1 4b4e 86ed 631171ea340c.webp

    គួរជម្រាបថា របៀបកអាប់ឌេតចូលទៅ Settings > General > Software Updateពិនិត្យមើលទំហំ File និងការពិពណ៌នា (Release Notes)ដំឡើងវានៅពេលយប់ ឬពេលមាន Wi-Fi ស្ថិរភាព ប្រសិនបើអ្នកឃើញសេចក្តីព្រមាននេះ វាពុំមែនជាការបង្ខំឱ្យប្តូរទូរសព្ទថ្មីទេ ប៉ុន្តែគឺជាការដាស់តឿនឱ្យការពារខ្លួន ពីហានិភ័យលើអ៊ីនធឺណិត៕

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia