មកដឹងតម្លៃសិក្សា នៅសាកលវិទ្យាល័យល្បីថាថ្លៃ ចំនួន៣នៅខ្មែរ ដែលនិស្សិតភាគច្រើនចង់ចូលរៀន
Ping Chou EngJUNE 4 20252 K views

សាកលវិទ្យាល័យគឺជាការកន្លែងដែលផ្តល់ការសិក្សាកម្រិតថ្នាក់ឧត្តមសិក្សាលើមុខជំនាញឯកទេសណាមួយរបស់និស្សិត។ ក្នុងនោះមានសាកលវិទ្យាល័យល្បីៗនិងមានកេរ្តិ៍ឈ្មោះច្រើនណាស់នៅកម្ពុជា ប៉ុន្តែថ្ងៃនេះ Business Cambodia សូមបង្ហាញអំពីសាកលវិទ្យាល័យដែលលេចធ្លោនិងឈានមុខបំផុតចំនួន៣ឈរជើងនៅស្រុកខ្មែរដែលមានកិត្យានុភាពកម្រិតអន្តរជាតិ បានធ្វើឱ្យនិស្សិតភាគច្រើនចង់ចូលរៀន។

១. CamEd Business School គឺជាវិទ្យាស្ថានដែលល្បីឈ្មោះលើជំនាញសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ នៅសាលានេះក្រោយបញ្ចប់ការសិក្សា​ និស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ពោលគឺបរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ១ និងសញ្ញាបត្រអន្តរជាតិពីចក្រភពអង់គ្លេស និងទទួលស្គាល់ ១៨៣ ប្រទេសនៅក្នុងពិភពលោក១ទៀត។ ដូច្នេះបើតាមរយៈគេហទំព័រផ្លូវការសាលា បានឱ្យដឹងថា សម្រាប់តម្លៃសិក្សានៅ CamEd គឺចន្លោះពី២៨០០$ ដល់ ៣២០០$ ក្នុងមួយឆមាសសិក្សា។

Camed External Building 800x443

. AUPP University គឺសាកលវិទ្យាល័យស្តង់ដារអាមេរិកាំងនៅភ្នំពេញ ដោយរាល់និស្សិត​ដែល​បញ្ចប់បរិញ្ញាបត្រ​ពីសាកល​វិទ្យាល័យ​​នេះ នឹង​ទទួលបាន​សញ្ញាបត្រ ចំនួន​​​ពីរ​ក្នុងពេលតែមួយ គឺសញ្ញាបត្រ​ទី១​ បានពីសាកលវិទ្យាល័យ​អាមេរិកាំង​​ភ្នំពេញនេះផ្ទាល់តែម្ដង និងសញ្ញាបត្រ១ទៀត គឺទទួលបានបានពីសាកលវិទ្យាល័យនៅសហរដ្ឋ​អាមេរិក​​។​ ដូច្នេះបើតាមរយៈគេហទំព័រផ្លូវការសាលា​បានឱ្យដឹងថា សម្រាប់តម្លៃសិក្សានៅ AUPP គឺចន្លោះពី ៣០០០$(សម្រាប់សញ្ញាបត្រ១) និង​៤៥០០$ (សម្រាប់សញ្ញាបត្រ២) ។​

Aupp Building

. Paragon International University គឺជាសាកលវិទ្យាល័យឯកជនមួយដែលមានសាកលវិទ្យាល័យបរទេសជាដៃគូ ច្រើននៅតាមប្រទេសជុំវិញពិភពលោក ខណៈសាកលវិទ្យាល័យនេះគឺបង្រៀនជាភាសាអង់គ្លេសលើមុខជំនាញច្រមុះ។ ដូច្នេះបើតាមរយៈគេហទំព័រផ្លូវការសាលាបានឱ្យដឹងថា សម្រាប់តម្លៃសិក្សានៅ ParagonU គឺ​ចន្លោះពី៣៥០០$ ដល់៤៥០០$ តាមមុខជំនាញនិងកម្រិតសញ្ញាបត្រ។

Paragon.u Campus Min 800x533

សូមបញ្ជាក់ថាចំពោះតម្លៃសិក្សាខាងលើនេះអាចមានការប្រែប្រួលទៅតាមស្ថានភាពនិងការផ្លាស់ប្តូរនានារបស់សាលានីមួយៗ។ ដូច្នេះប្រសិនជាត្រូវការព័ត៌មានលម្អិត​ លោក-លោកស្រី អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់សាលាឬសាកសួរព័ត៌មានដោយផ្ទាល់៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia