ជំនាន់ប្រធានាធិបតីអាមេរិក ទាំង៨រូបដែលធ្លាប់ ត្រូវបានគេប៉ងបា.ញ់ប្រហា.រ ចាប់តាំងពីស.វទី១៩
Ping Chou EngJULY 15 2024897 views

ការប៉ុនប៉ង ធ្វើឃាតលើ ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថាមានច្រើនបំផុតចាប់ពីដើមសតវត្សទី១៩មក ក្នុងប្រវត្តិសាស្រ្តអាមេរិក។ យ៉ាងណាមិញខាងក្រោមនេះគឺជាអតីតប្រធានាធិបតីទាំង៨រូប ដែលត្រូវបានគេលបបាញ់ប្រហារ ដោយក្នុងនោះមានប្រធានាធិបតីចំនួន៤រូបបានបាត់បង់ជីវិត និង៤រូបទៀតបានរួចជីវិត។ 

.​ ប្រធានាធិបតីទី៧របស់សហរដ្ឋអាមេរិកកាន់តំណែងពីឆ្នាំ ១៨២៩ ដល់ឆ្នាំ ១៨៣៧ លោក Andrew Jackson គឺជាប្រធានាធិបតីដំបូងគេដែលជួបប្រទះការប៉ុនប៉ងធ្វើឃាត នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ១៨៣៥ ដោយខ្មាន់កាំភ្លើងឈ្មោះថា Richard Lawrence បានព្យាយាមបាញ់គាត់ពីរដង នៅអគារ Capitol ក្នុងទីក្រុង Washington. DC ដោយការបាញ់ប្រហារនេះមិនបានសម្រេចនោះទេ ព្រោះបាញ់ខុស ហើយប្រធានាធិបតីមានសុវត្ថិភាព។  

330px Andrew Jackson Head (cropped)

. លោក Abraham Lincoln ​ប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក ត្រូវបានខ្មាន់កំាភ្លើងបាញ់ធ្វើឃាតបានសម្រេចនិងស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសាឆ្នាំ ១៨៦៥ នៅក្នុងរោងមហោស្រព Ford នៃក្រុង Washington. DC នៅម៉ោងប្រហែល ១០យប់ ដោយឃាតកមានឈ្មោះថា John Wilkes Booth ។

330px Abraham Lincoln O 77 Matte Collodion Print

. ប្រធានាធិបតីទី២០របស់សហរដ្ឋអាមេរិកលោក James A. Garfield ត្រូវបានគេធ្វើឃាតនៅ ក្នុងទីក្រុង Washington, DC នាម៉ោង៩ព្រឹកថ្ងៃទី ២ ខែកក្កដាឆ្នាំ ១៨៨១ បន្ទាប់ពីគាត់បានចូលកាន់តំណែងមិនដល់៤ខែផង ដោយខ្មាន់កាំភ្លើងឈ្មោះថា Charles J. Guiteau ។ លោកប្រធានាធិបតី Garfield មានដង្ហើមរស់ក្រោយពីការបាញ់ចំនួន២គ្រាប់ ប៉ុន្តែលោកបានស្លាប់នៅ៧៩ថ្ងៃបន្ទាប់ ពោលនៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ ១៨៨១ ដោយសារ ការឆ្លងមេរោគលើមុខរបួសដែលត្រូវគ្រាប់។

330px James Abram Garfield, Photo Portrait Seated (cropped)(2)

. ប្រធានាធិបតីទី២៥ លោក William McKinley ត្រូវបានគេលបបាញ់ប្រហារ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ១៩០១ នៅ Buffalo ទីក្រុងញូវយ៉ក ដោយខ្មាន់កាំភ្លើងមានឈ្មោះថា Leon Czolgosz ហើយការបាញ់ចំនួន២គ្រាប់លើប្រធានាធិបតី McKinley បានធ្វើឱ្យលោករងរបួសធ្ងន់ ក្នុងនោះដោយសារស្ថានភាពសុខភាព និងជំងឺប្រចាំកាយផង បានធ្វើឱ្យលោក ស្លាប់នៅ១អាទិត្យក្រោយការលបបាញ់ ពោលគឺនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩០១។

330px Mc Kinley (cropped) (2)

. លោក Theodore Roosevelt ប្រធានាធិបតី២៦របស់សហរដ្ឋអាមេរិក ដែលបានកាន់តំណែងពីឆ្នាំពីឆ្នាំ១៩០១ ដល់ឆ្នាំ១៩០៩ ប៉ុន្តែនៅ៣ឆ្នាំកន្លះបន្ទាប់ពីលោកបានចាកចេញពីតំណែង លោកក៏ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីម្តងទៀត។

ក្នុងការបោះឆ្នោតឆ្នាំ១៩១២ ខណៈពេលដែលកំពុងធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅ ទីក្រុង Milwaukee នៃរដ្ឋ Wisconsin លោក Theodore Roosevelt ត្រូវបានខ្មាន់កំាភ្លើងឈ្មោះថា John Schrank លបបាញ់ប្រហារមួយគ្រាប់ចំដើមទ្រូង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩១២។

ការបាញ់ប្រហារនេះមិនបានសម្រេចជោគជ័យ ដោយសារតែ​មានស្រោមវ៉ែនតាដែកនៅក្នុងអាវ បានជួយរងគ្រាប់កាំភ្លើងធ្វើឱ្យលោករងរបួសបន្តិចបន្តួច។ ភ្លាមៗនោះបានបដិសេធមិនព្រមទៅមន្ទីរពេទ្យទេ ផ្ទុយទៅវិញ គាត់បានបន្តថ្លែងសុន្ទរកថាអស់៨៤នាទី រហូតដល់មានឈាមហូរចេញមក ប៉ុន្តែហេតុការណ៍នេះមិនបានធ្វើឱ្យលោកស្លាប់នោះទេ។

402px Theodore Roosevelt by the Pach Bros

. លោក John F. Kennedy ប្រធានាធិបតីទី៣៥របស់សហរដ្ឋអាមេរិក​ត្រូវបានគេធ្វើឃាតថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ក្នុងទីក្រុង Dallas រដ្ឋ Texas អំឡុងពេលលោកកំពុងជិះរថយន្តបើកដំបូល​​​ ដោយខ្មាន់កាំភ្លើងមានឈ្មោះថា Lee Harvey Oswald។ ស្នូរកាំភ្លើងចំនួន២គ្រាប់ត្រូវចំក្បាលប្រធានាធិបតីរូបនេះ ធ្វើឱ្យលោកបានបាត់បង់ជីវិតភ្លាមៗក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យ។

330px John F. Kennedy, White House Color Photo Portrait

៧. លោក Ronald Reagan ប្រធានាធិបតីទី៤០ របស់សហរដ្ឋអាមេរិក ត្រូវបានគេបាញ់រះចំនួន៦គ្រាប់ នៅពេលដែលលោកដើរសំដៅត្រឡប់ទៅក្នុងឡានប្រធានាធិបតីវិញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៨១ បន្ទាប់ពីលោកចប់ការថ្លែងសុន្ទរកថានៅក្នុងសណ្ឋាគារ Washington Hilton។

ខ្មាន់កាំភ្លើងឈ្មោះថា John Hinckley Jr. បានបាញ់ប្រធានាធិបតី Reagan រហូតរង​របួស​យ៉ាង​ធ្ងន់ធ្ងររហូតជិតស្លាប់ ប៉ុន្តែនៅពេលមកដល់មន្ទីរពេទ្យ George Washington ពេទ្យបានធ្វើការវះកាត់សង្គ្រោះបន្ទាន់លោកក៏បានជាសះស្បើយវិញ នៅរយៈពេលមួយខែក្រោយការបាញ់ប្រហារ។  

330px Official Portrait of President Reagan 1981

៨. លោក Donald Trump ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ត្រូវបានខ្មាន់កំាភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលលោក Donald Trump កំពុងជួបជុំជាមួយអ្នកគាំទ្រ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅអាណត្តិបន្ទាប់ ក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania។ ចំពោះការបាញ់ប្រហារប៉ងផ្តាច់ជីវិតនេះមិនបានសម្រេចនោះទេ ប៉ុន្តែធ្វើឱ្យលោក Trump របួសក្បែរមុខនិងហូរឈាមចេញពីត្រចៀកខាងស្តាំ ដោយលោកត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។​ 

330px Donald Trump Official Portrait

យ៉ាងណាមិញចំពោះការប៉ុនប៉ងធ្វើឃាតជាច្រើនលើប្រធានាធិបតី​ រាប់ទាំងជោគជ័យ និងមិនជោគជ័យ ត្រូវបានរដ្ឋាភិបាលអាមេរិកសង្កត់ធ្ងន់ថា ដោយសារការចង់ផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិក។

ប៉ុន្តែបើតាមការស៊ើបអង្កេតនិងសារភាពកន្លងមក ជនដៃដល់និងឃាតករ​ ដែលប៉ងធ្វើឃាតប្រធានាធិបតីជា​ច្រើន​នាក់​ មិនមែនក្រោមហេតុផលនយោបាយតែមួយមុខគត់នោះទេ ពួកគេត្រូវបានគេរកឃើញថាភាគច្រើនគឺមានជំងឺរោគចិត្ត ហើយ​អ្នក​ខ្លះ​ត្រូវ​បាន​តុលាការនិងផ្នែកវេជ្ជសាស្រ្តបញ្ជាក់ថាមានជំងឺឆ្កួតដោយស្របច្បាប់៕

អត្ថបទដោយ៖ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia