គ្មានរបស់ផ្ទះលេខ២! ក្រុមហ៊ុនយូនីលឹវើកម្ពុជា ដែលជាក្រុមហ៊ុនចក្រភពអង់គ្លេស បញ្ជាក់ច្បាស់ៗពីប្រភពនាំចូលផលិតផលរបស់ខ្លួនគឺមកពីប្រទេស៦ នេះ

នៅទីបំផុត ក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសយូនីលឹវើកម្ពុជា សម្រេចបាន ១០០% នូវការនាំចូលផលិតផលពីប្រទេសផ្សេងៗ។​ បច្ចុប្បន្នមានផលិតផលម៉ាកដូចជា Lux, Dove, Clear, Sunsilk, Vaseline, Viso Pises, Sunlight and knorr នាំចូលមកតែពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ចិន ម៉ាឡេស៊ី និងឥណ្ឌា ប៉ុណ្ណោះ។

52

ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦  ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីត បានបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ និងសហគមន៍ក្នុងប្រទេសកម្ពុជា ក្នុងឱកាសជំនួបសម្ដែងការគួរសមរវាង លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុនយូនីលឹវើ សម្រាប់ប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

50

នៅក្នុងជំនួបពិភាក្សាដ៏វិជ្ជមានជាមួយលោកជំទាវរដ្ឋមន្ត្រី លោក Ali Tariq ក៏បានលើកឡើងពីផែនការរបស់យូនីលឹវើក្នុងការពង្រីកវត្តមាននៅកម្ពុជា តាមរយៈការបង្កើតសមត្ថភាពសង្វាក់ផលិតកម្មវេចខ្ចប់ក្នុងស្រុក។

48

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន យូនីលឹវើ ដែលបានបន្តវិនិយោគនិងពង្រីកអាជីវកម្មនៅកម្ពុជា អស់ប្រមាណជិត ២៣ឆ្នាំកន្លងមក។ លោកជំទាវបានកោតសរសើរចំពោះការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់អ្នកប្រើប្រាស់ តាមរយៈផលិតផលជាច្រើនមុខ និងសំបូរបែបនៅលើទីផ្សារកម្ពុជា។

54

លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ រួមមានការបង្កើនការការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការប្រកួតប្រជែងស្មើភាព និងការធានាបរិយាកាសធុរកិច្ចសមស្របសម្រាប់វិនិយោគិន។

51

លោកជំទាវបានបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុន យូនីលឹវើ នឹងបន្តពង្រីកអាជីវកម្ម និងធ្វើពិពិធកម្មផលិតផលរបស់ខ្លួនរួមទាំងការវាយតម្លៃលើឱកាសផលិតក្នុងស្រុកនៅប្រទេសកម្ពុជា ដើម្បីផ្ដល់ជម្រើសកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ។

53

គួរជម្រាបថា ក្រុមហ៊ុន យូនីលឹវើ កម្ពុជា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យូនីលីវើ ចក្រភពអង់គ្លេស ហើយបានចាប់ផ្ដើមប្រតិបត្តិការនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០៣ ដោយទទួលបានការជឿទុកចិត្តអស់រយៈពេលជាង ២២ ឆ្នាំក្នុងគ្រួសារកម្ពុជា។ ម៉ាកផលិតផលរបស់ក្រុមហ៊ុនមានដូចជា៖ Dove, Sunsilk, Clear, Viso Piese, Sunlight, Knorr និង Wall's បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់នៅកម្ពុជា។ តាមរយៈប្រតិបត្តិការនេះ ក្រុមហ៊ុនបានបង្កើតឱកាសការងារប្រមាណ ៤,០០០ កន្លែងដោយផ្ទាល់និងប្រយោល និងក៏ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ជាក្រុមហ៊ុនបង់ពន្ធខ្ពស់ជាងគេ ចំណាត់ថ្នាក់ទី ១៤ ក្នុងឆ្នាំ ២០២៥ ផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia