កុំទុកពេលចោល! មានទុនក្រោម ៨០ម៉ឺនរៀល អាចសម្លឹងមើលរបរពេលយប់ ៤នេះបាន រកស៊ីត្រូវលុយចូលរាល់ថ្ងៃ
ធី ស្រីល័ក្ខ•NOVEMBER 3 2026•2.8 K views

បើយើងធ្វើដំណើរនៅពេលរាត្រីនៅទីក្រុងភ្នំពេញ ច្បាស់ណាស់យើងប្រាកដជាឃើញនៅតាមដងផ្លូវមានអ្នកលក់ជាច្រើននាំគ្នារកស៊ីមុខរបរផ្សេងៗគ្នាទៅតាមចិញ្ចើមផ្លូវច្រើនណាស់ ពេលខ្លះយើងឃើញថារបរនោះតូចតាចៗ សាមញ្ញៗតែបើសិនជារកស៊ីត្រូវហើយមានភ្ញៀវគាំទ្រច្រើនោះគឺយើងអាចទាញចំណូលចូលកុងរាល់ថ្ងៃតែម្តង។ ខាងក្រោមនេះជារបរសាមញ្ញៗទាំង៤ ដែលមិត្តអ្នកអានអាចរកស៊ីនៅពេលយប់បានដោយចំណាយទុនក្រោម ៨០ម៉ឺនរៀលប៉ុណ្ណោះ៖

 

១. លក់បាយស្រូបពេលរាត្រី៖ ការលក់បាយស្រូបពេលយប់ គឺជាមុខរបរមួយដែលមានតម្រូវការទីផ្សារខ្ពស់ និងរឹងមាំខ្លាំងបំផុតក្នុងចំណោមអាជីវកម្មបែប Street Food នាពេលបច្ចុប្បន្ន។ នៅពេលរាត្រី មនុស្សជាច្រើនដោយមានដូចជា អ្នកធ្វើការវេនយប់ អ្នកធ្វើដំណើរផ្លូវឆ្ងាយ សិស្ស-និស្សិតរៀនយប់ ឬអ្នកដើរកម្សាន្តពេលរាត្រី តែងតែស្វែងរកអាហារដែលឆ្អិនស្រាប់ មានរសជាតិឆ្ងាញ់ ឆាប់រហ័ស និងមានតម្លៃសមរម្យ។

 

ដូច្នេះការចាប់ផ្តើមអាជីវកម្មមួយនេះដោយប្រើទុនក្រោម ៨០ម៉ឺនរៀល គឺជារឿងដ៏ល្អបំផុត ដែលអាចបង្កើតចំណូលបានរាល់ថ្ងៃជាពិសេសនោះការលក់បាយស្រូបពេលរាត្រី ចំណុចសំខាន់បំផុតដែលអាចទាក់ទាញអតិថិជនឲ្យត្រឡប់មកទិញម្តងហើយម្តងទៀតនោះក្រៅពីមានតម្លៃសមរម្យ អ្នកលក់គ្រប់ៗគ្នាត្រូវតែចេះរៀបចំតូបឲ្យទាក់ទាញមើលមកស្អាតអនាម័យហើយរសជាតិត្រូវតែឆ្ងាញ់ផងដែរ។

 

២. លក់បង្អែម៖ ការលក់បង្អែមពេលយប់ គឺជាអាជីវកម្មដែលមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានប្រាក់ចំណេញគួរសម ព្រោះមនុស្សភាគច្រើនតែងតែចង់ញ៉ាំរបស់ផ្អែមៗ ឬត្រជាក់ៗដើម្បីលំហែកាយបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ បង្អែមខ្មែរ នៅតែជាទីពេញនិយមសម្រាប់បងប្អូនដែលធ្វើដំណើរនៅតាមដងផ្លូវនាពេលរាត្រីដោយពេលចាប់ផ្តើមដំបូ អ្នកមិនចាំបាច់ធ្វើបង្អែម ១០-២០ មុខភ្លាមៗនោះទេ គឺជ្រើសរើសយកតែ ៤ ទៅ ៥ មុខដែលលក់ដាច់ជាងគេបានហើយដូចជា បង្អែមចេកខ្ទិះ, បបរពោត, សណ្តែកខៀវ, សណ្តែកក្រហម។ល។ ហើយបង្អែមដែលឆ្ងាញ់គឺមិនត្រូវផ្អែមមុតពេកទេ ត្រូវមានក្លិនឈ្ងុយខ្ទិះដូងជាពិសេស ចំណែកការលក់ដូរនេះដែរបងប្អូនត្រូវរៀបចំឲ្យមានអនាម័យដោយត្រូវមានគម្របបិទបាំងការពាររុយ និងធូលីដីប្រើប្រាស់អំពូលភ្លើងពណ៌លឿងទុំ ឬសភ្លឺច្បាស់ ព្រោះវាធ្វើឱ្យពណ៌បង្អែមមើលទៅស្រស់ស្អាត គួរឱ្យចង់ញ៉ាំ។

 

៣.លក់ម្ហូបបែបញ៉ាំលេង៖ ការលក់ម្ហូបញ៉ាំលេងពេលយប់ ជាមុខរបរដែលពេលនិយមខ្លាំងមែនទែនសម្រាប់ក្រុមយុវវ័យដូចជាសិស្សនិស្សិត អ្នកធ្វើការវេនយប់អីជាដើមព្រោះពួកគាត់ចូលចិត្តស្វែងរកអាហារណាដែលងាយៗឬប្រភេទអាហារសម្រន់ក្តៅៗដូចជា សាច់គោអាំង ប្រហិតចៀន មីហឹរ មឹកអាំង បង្គារឬមុខម្ហូបផ្សេងៗទៀត ដែលជាទីនិយមរបស់យុវវ័យពេលដើរលេង ឬឃ្លានពេលយប់ព្រលប់ផងដែរ។

 

៤. លក់នំបុ័ង៖ នំបុ័ង ជាមុខម្ហូបមួយដែលអាចនិយាយបានថាវាជាអាហារសម្រន់មួយសំរាប់យកដាក់តាមខ្លួន ហើយមុខម្ហូបមួយនេះមិនថាជាជនបរទេស ឬជាជនជាតិខ្មែរនោះទេអោយតែមានដំណើរតាមកំសាន្តទៅខេត្តនានាឬធ្វើដំណើរពេលល្ងាចចាប់ពីម៉ោង៥:០០ ទៅតែងតែមានវាជាប់ខ្លួនជានិច្ចហេតុនេះហើយទើបធ្វើអោយម្ហូបមួយនេះកាន់តែមានឈ្មោះល្បីរន្ទឺមួយ។

 

យ៉ាងណាមិញ សម្រាប់បងប្អូនដែលមានទុនក្រោម៨០ម៉ឺនរៀលតែមិនទាន់ដឹងថាចង់រកស៊ីអ្វី ឬមួយទៀតបងប្អូនដែលចង់រកស៊ីនៅមុខរបរដែលមានកេរ្តិ៍ឈ្មោះស្រាប់បងប្អូនអាចចាប់ផ្តើមជាមួយនំប៉ាវឆ្ងាញ់គីមគីមបានដោយរបរមួយនេះគឺមិនចាំបាច់ចំណាយដើមទុនច្រើន ក៏អាចចាប់ផ្តើមអាជីវកម្មលក់នំប៉ាវបានដែរដោយមានរហូតដល់ទៅជម្រើសកញ្ចប់ ៣ផ្សេងៗដែលសមនឹងបងប្អូនដោយកញ្ចប់តូច 129$ ទូធ្យូងខ្នាតតូច 3ថ្នាក់ ១ ឈុត ថែមនំ 60នំ, កញ្ចប់មធ្យម 169$ ទូធ្យូងខ្នាតធំ ៤ថ្នាក់ ១ + ថែមនំ ៦០ នំ,កញ្ចប់ធំ 259$ — ទូអគ្គិសនី ១ + ថែមនំ ៦០ នំមានសេវាកម្មដឹកជូនដល់ទីតាំង។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 077242488/071 9695555 ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia