កុំប្រថុយរកស៊ីរបរធំ! មានទុនក្រោម ៤០ម៉ឺនរៀល ចង់ចេញរកស៊ី អាចចាប់របរតូចៗទាំង ៣នេះបាន រកត្រូវលុយធ្លាក់ចូលកុងរាល់ថ្ងៃ
ធី ស្រីល័ក្ខ•OCTOBER 29 2026•3.8 K views

មនុស្សភាគច្រើនគិតថា ការចាប់ផ្តើមរកស៊ីចាំបាច់ត្រូវមានទុនរាប់ពាន់ ឬរាប់ម៉ឺនដុល្លារ ទើបអាចរកស៊ីបានព្រោះតែការគិតបែបនេះហើយទើបធ្វើឱ្យមនុស្សភាគច្រើនចង់បោះបង់ឱកាសក្លាយជាម្ចាស់អាជីវកម្មរបស់ខ្លួនឯង។ ប៉ុន្តែការពិត តើអ្នកដឹងទេថា មានមនុស្សជាច្រើនបានងើបឈរ និងបង្កើតភាពជោគជ័យពីបាតដៃទទេ ដោយមានទុនក្នុងដៃត្រឹមតែក្រោម ៤០ម៉ឺនរៀលប៉ុណ្ណោះ។ ប្រសិនបើអ្នកជាម្នាក់កំពុងមានបំណងចង់ចេញរកស៊ី ប៉ុន្តែខ្វះដើមទុន ឬមួយទៀតទុនតិចពេកបងប្អូនអាចសាកល្បងរកស៊ីមុខរបរសាមញ្ញាៗទាំង ៣ ខាងក្រោមនេះបាន៖

 

១. លក់អាហារសម្រន់៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ជាពិសេសនៅតាមទីប្រជុំជនពេលវេលាពេលព្រឹកគឺជាពេលដែលមមាញឹកខ្លាំងបំផុត។ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និងសិស្សានុសិស្ស ភាគច្រើនពុំសូវមានពេលទំនេរសម្រាប់រៀបចំអាហារពេលព្រឹកនៅផ្ទះនោះទេ។ ចំណុចនេះហើយដែលក្លាយជាឱកាសល្អមួយ សម្រាប់អាជីវកម្មខ្នាតតូចតាមចិញ្ចើមផ្លូវ ក្នុងការលក់ អាហារសម្រន់ដែលមានគុណភាព រហ័សលក់ក្នុងតម្លៃសមរម្យដោយមុខទំនិញទូទៅដែលយើងតែងតែឃើញមានដាក់លក់រួមមាន ពងមាន់មាន់ស្ងោរ ចេក សាឡាត់ ឬអាហារសម្រន់ផ្សេងដែលបងប្អូនអាចដាក់តូបតូច១លក់បានសំខាន់នោះយើងត្រូវរៀបចំឲ្យទាក់ទាញ ស្អាត ទើបអាចទាក់ចិត្តគេបាន។មិនតែប៉ុណ្ណោះ មុខរបរមួយនេះពុំទាមទារឲ្យអ្នកមានទុនច្រើននោះទេ ពោលមានទុនតិចក៏ធ្វើបានដែរ។

504d03fa1beab7403ec393a27ff3061e

២. លក់ភេសជ្ជៈ៖ មនុស្សជាច្រើន មិនថាតែបុគ្គលិកក្រុមហ៊ុន សិស្សានុសិស្ស ឬអ្នកធ្វើដំណើរតាមផ្លូវនោះទេ តែងតែមានទម្លាប់ទិញភេសជ្ជៈ ដូចជា កាហ្វេទឹកដោះគោ តែបៃតង តែក្រូចឆ្មា យ៉ាងហោចណាស់ ១ ទៅ ២កែវជារៀងរាល់ថ្ងៃ ដើម្បីបង្កើនថាមពល និងអារម្មណ៍ស្រស់ថ្លា។ ដូច្នេះហើយអ្នកចាប់ផ្តើមដំបូងដោយទិញម្សៅតែបៃតង តែក្រហម កាហ្វេ ទឹកដោះគោខាប់ ទឹកដោះគោស្រស់ ស្ករស។ល។ ដោយការចាប់ផ្តើមដំបូង គួរជ្រើសរើសម៉ឺនុយងាយៗពី ៣ ទៅ ៥ មុខដែលលក់ដាច់បំផុតជាមុនសិនហើយបើចង់លក់ដាច់មានភ្ញៀវគាំទ្រអ្នកគួរតែតាំងលក់នៅកន្លែងដែលមានមនុស្សឆ្លងកាត់ច្រើននៅពេលព្រឹក ឬពេលរសៀល ដូចជា ជិតច្រកចូលសាលារៀន ជិតរោងចក្រ មុខការិយាល័យ ឬតាមដងផ្លូវដែលមានចរាចរណ៍កកស្ទះតិចតួច ដែលងាយស្រួលឱ្យម៉ូតូអតិថិជនឈប់ទិញផងដែរ។

Da0fb8d919c9cf7b5cc339e69183cbde

៣.លក់ផ្លែឈើស្រស់៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មិនថាតែក្នុងរដូវក្តៅ ឬរដូវភ្លៀងនោះទេ មនុស្សគ្រប់រូបតែងតែត្រូវការវីតាមីន ភាពស្រស់ស្រាយជានិច្ចដូច្នេះអាជីវកម្មលក់ផ្លែឈើស្រស់កាត់ច្រកដាក់ក្នុងប្រអប់គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលមានដើមទុនតិចតួច ប៉ុន្តែចង់បានប្រាក់ចំណូលចូលក្នុងកុង រាល់ថ្ងៃ។ ការចាប់ដំបូងបងប្អូនអាចដកលុយទៅទិញផ្លែឈើតាមរដូវកាលពីផ្សារបោះដុំ ដូចជា ឪឡឹក ម្នាស់ ស្វាយ ស្រកានាគ ក្រូច ឬប៉ោមក្នុងបរិមាណល្មមសម្រាប់លក់ក្នុងរយៈពេល ១ ទៅ ២ថ្ងៃដំបូង បន្ទាប់មកយើងអាចចិតដាក់ក្នុងប្រអប់ឲ្យបានស្អាតនិងរៀបចំឲ្យបានទាក់ទាញបំផុតចាំបង្ហោះចូលបណ្តាញសង្គម Tik Tok រួចអាចដាក់ឈ្មោះយីហោយើងឱ្យពីរោះ ឬលាយផ្លែឈើបញ្ចូលគ្នា ដែលជួយបង្កើនភាពប្លែកនៃមុខរបរយើងផងដែរ។

D706710f4159492ba328aaa6901ceebe

នៅក្នុងដែរ សម្រាប់បងប្អូនដែលចង់ចេញរកស៊ីប៉ុន្តែនៅមានបញ្ហាខ្វះទុន ឬគ្មានទុនបម្រុងបងប្អូនមួយវិញទៀតបងប្អូនដែលចង់ធនាគារ Woori Bank ដែលជាធនាគារដ៏ល្បី១របស់កូរ៉េក៏មានជម្រើសដ៏ល្អមួយសម្រាប់អាជីវករក្នុងស្រុកដែលចង់ពង្រីកសហគ្រាសធុនតូច និងមធ្យម (SME) ដោយបងប្អូននឹងទទួលបានទុនគាំទ្រក្នុងទំហំធំ ជាមួយនឹងលក្ខខណ្ឌបត់បែន និងអត្រាការប្រាក់ដ៏ពិសេសបំផុត ដើម្បីជំរុញភាពជោគជ័យនៃអាជីវកម្មរបស់អ្នក។ ដោយក្នុងនោះមានបញ្ចុះអត្រាការប្រាក់ទាបរហូតដល់ 6.0% ក្នុងមួយឆ្នាំ រយៈពេលកម្ចីវែងរហូតដល់ ១៥ឆ្នាំការផ្តល់ជូននេះមានសុពលភាពត្រឹមថ្ងៃទី 31 ធ្នូ 2026 ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់៖ 023 963 333 / 081 331 333 ៕

848298174 1082838854520348 7477907936462526714 N 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia