កុំស្រ្តេស! អ្នកមានចំណូលក្រោម ១ពាន់ដុល្លារ ប្រញាប់ធ្វើរឿងសំខាន់ ៣នេះ បើចង់សល់លុយ សល់ទ្រព្យ
ធី ស្រីល័ក្ខ•OCTOBER 16 2026•529 views

មានបងប្អូនមួយចំនួនតែងតែគិតថា ខំធ្វើការរាប់ឆ្នាំហើយគ្មានសោះអ្វីក្នុងខ្លួនសោះ សល់តែស្រ្តេស។ នៅក្នុងនោះដែរ ប្រសិនជាមិត្តអ្នកអាន ចង់សល់លុយ សល់ទ្រព្យ អ្នកមិនគួររកចំណូលតែ១ផ្លូវទេ ព្រោះកាលណាដែលយើងមានចំណូលតែមួយផ្លូវនោះនៅពេលអ្នករកលេងកើតវាប្រាកដក្លាយជាធ្នាក់ទាក់ឱ្យអ្នកធ្លាក់ខ្លួនជាមិនខានឡើយ។ ជាមួយគ្នានោះដែរខាងក្រោមនេះ ជាចំណូល ៣ប្រភពដែលអ្នកគួរពិចារណាកសាងប្រសិនជាចង់ឱ្យចំណូលកើន៖

 

១.ចំណូលប្រចាំខែ (ចំណូលប្រាក់ខែ ថ្លៃជួលតូប ជួលផ្ទះ)៖ ទាក់ទិនជាមួយចំណូលប្រចាំខែនេះដែរ ក្រៅពីរំពឹងទៅលើប្រាក់ខែយើងគួរតែមានប្រភពចំណូលបន្ថែមទៀត គឺមានដូចជាថ្លៃជួបតូច ឬថ្លៃជួលផ្ទះជាដើម ប៉ុន្តែដើម្បីឱ្យបានចំណូលទាំងនេះបន្ថែមទៀត យើងគួរតែឆ្លៀតសន្សំលុយយើងឱ្យបានសមល្មមដើម្បីយកទៅទិញដីនៅទីតាំងណាមួយដែលអាចទិញហើយយើងមានតូបសម្រាប់ជួលដើម្បីបានចំណូលបន្ថែម។ មួយវិញទៀតប្រសិនបើអ្នកមានដី អ្នកអាចដាក់ជួលឱ្យគេក៏ជាជម្រើសដ៏ល្អ ព្រោះអ្នកអាចទទួលបានចំណូលមួយផ្នែកហើយ រយៈពេលកន្លងផុតទៅកាន់តែយូរដីរបស់អ្នកក៏អាចនឹងកើនតម្លៃកាន់តែថ្លៃផងដែរ។

 

២. ចំណូលប្រចាំឆ្នាំ (ភាគលាភ) ៖ នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ ភាគហ៊ុនគឺជាការវិនិយោគដ៏ពេញនិយមបំផុតមួយ ដែលវាអាចផ្ដល់ប្រាក់ចំណូលពីការទិញថោកលក់ថ្លៃយកចំណេញ ឬមួយក៏រក្សាភាគហ៊ុនទុកហើយចាំទទួលយកភាគលាភទូទាត់ប្រចាំឆ្នាំនៅពេលដែលក្រុមហ៊ុនចំណេញក៏បាន។

សម្រាប់ប្រទេសកម្ពុជា ការទិញលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក៏កំពុងមានការចាប់អារម្មណ៍គួរសមដែរ ហើយវាក៏ជាពេលវេលាដ៏ល្អបំផុតដែលអ្នកត្រូវចាប់ផ្ដើមសិក្សាស្វែងយល់បន្ថែម និងរៀនវិនិយោគតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះពេលដែលអ្នកត្រៀមខ្លួនបានរួចរាល់ ហើយឱកាសមកដល់ អ្នកនឹងអាចចាប់យកឱកាសល្អៗបានមុនគេជាក់ជាពុំខាន។ 

 

៣.ទិញឧបករណ៍បង្កើតអាជីវកម្មខ្នាតតូច៖ អាចប្រើប្រាក់ដែលនៅសេសសល់ពីការចាំណាយចាំបាច់ ទិញឧបករណ៍ ឬសម្ភារៈដើម្បីបង្កើតអាជីវកម្មខ្នាតតូចដូចជា ម៉ាស៊ីនកាហ្វេ, ម៉ាស៊ីនថតព្រីន, ឧបករណ៍កសិកម្មតូចៗ ដែលអាចជួយអ្នករកចំណូលបន្ថែមក្រៅពីប្រាក់ខែ។ ថាមិនត្រូវអាជីវកម្មនោះ អាចរីកលូតលាស់ធំធាត់ ក្លាយជាប្រភពចំណូលរឹងមាំសម្រាប់អ្នកនាពេលអនាគតក៏អាចថាបាន។

 

យ៉ាងណាមិញ ក្រៅពីធ្វើរឿងទាំង ៣ ខាងលើ ការយកលុយដាក់សន្សំនៅធនាគារ ក៏ជាជម្រើសដ៏ល្អបំផុតមួយក្នុងការបង្កើតចំណូលអកម្មផងដែរ ប្រសិនបើអ្នកមិនទាន់ដឹងថាគួរយកលុយនោះទៅធ្វើអ្វី។ ជាក់ស្តែង ធនាគារ Woori Bank Cambodia បានបម្រើប្រជាជនខ្មែរប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ផ្តល់អត្រាការប្រាក់រហូតដល់ ៦.១% ក្នុងមួយឆ្នាំ សម្រាប់គណនីបញ្ញើមានកាលកំណត់លុយរៀល ព្រមទាំងមានឱកាសឈ្នះរង្វាន់ធំៗសរុប 41 រង្វាន់ រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃនេះ ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026។ ព័ត៌មានលម្អិតសូមទាក់ទងមកកាន់សាខា ធនាគារ អ៊ូរី ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈ៖ 023 963 333 / 081 331 333 ៕

796459866 1405659255044346 3034548645869197166 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia