UN នៅខ្មែរ បង្ហាញមូលហេតុធំៗទាំង៦ ធ្វើឲ្យបុគ្គលិកធុញថប់ មានសម្ពាធផ្លូវចិត្តខ្លាំងនៅកន្លែងការងារ
Ping Chou EngAUGUST 31 2023904 views

ការងារជាសកម្មភាពដែលយើងត្រូវធ្វើប្រចាំថ្ងៃ តែបើការធ្វើការរាល់ថ្ងៃកាន់តែធ្វើឱ្យធុញថប់នឹងមានសម្ពាធទៅ តើយើងធ្វើការងារដើម្បីអ្វី? ដើម្បីប្រាក់ខែយកមកព្យាបាលជំងឺផ្លូវចិត្ត? ជាការពិតណាស់ការងារមានឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងលទ្ធភាពក្នុងការបំពេញការងាររបស់បុគ្គលម្នាក់ៗ ដូច្នេះហើយ ខាងក្រោមនេះគឺជាឫសគល់បញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ បង្ហាញដោយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ( UNC )៖

 

.​ការរើសអើង និងគ្មានវិសមភាព

 

បញ្ហាទី១ ដែលធ្វើឱ្យបុគ្គលិកធុញថប់នៅកន្លែងការងារនេះ គឺអាចបណ្តាលមកពីភាពមិនស្មើគ្នា ផ្នែកផ្លូវចិត្ត លទ្ធផលការងារ ការគាំពារ​យុត្តិធម៌ ឬមានការរើសអើងជាមួយបុគ្គលិកគ្នាឯងឬពីសំណាក់អ្នកមានឋានៈខ្ពស់ជាងជាដើម។

 

. បរិយាកាសការងារមិនល្អ

 

បញ្ហាទី២ ដែល​បង្កឱ្យមានស្រ្តេសក៏អាចបណ្តាលមកពីបរិយាយកាសធ្វើការងារដែរ។ ឧទាហរណ៍ដូចជាប្រភេទនៃការងារមិនសមនឹងបរិយាកាស កត្តាមនុស្សជុំវិញដែលបង្កជាភាពរំខានដល់គ្នាទៅវិញទៅមកឬអាចមកពីកត្តាមិនមានវិន័យជាដើម។

 

. ប្រាក់ឈ្មួលទាប មិនត្រូវបានគេផ្តល់តម្លៃ

 

ចំណូលក៏បានក្លាយជាបញ្ហាទី៣ ដែលអាចធ្វើឱ្យបុគ្គលិកធុញជាមួយការងារដែរ ហើយបើជាការងារដែលមិនស្រឡាញ់ទៀតគឺកាន់តែថប់បារម្ភ។ ដូច្នេះភាពធុញថប់ជាមួយនឹងការបំពេញការងារនិងកើតមានប្រសិនបើបុគ្គលិកមិនទទួលបានប្រាក់ចំណូលស្មើកម្លាំង និងមិនទទួលបានការឱ្យតម្លៃពីក្រុមហ៊ុនជាដើម។

 

. ការបៀតបៀន ការមាក់ងាយផ្សេងៗ

 

ការបៀតបៀន ការលេងសើច មាក់ងាយជ្រុលនិយមពីសំណាក់មិត្តរួមការងារ ក៏អាចបង្កើតបានជាបញ្ហាឱ្យបុគ្គលិកមិនចូលចិត្តកន្លែងការងារដែរ។

 

. សម្ពាធការងារខ្ពស់

 

សម្ពោធការងារគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឱ្យ បុគ្គលិកធុញថប់ដែរហើយជាពិសេសនៅពេលដែលសម្ពោធការងារកាន់តែខ្ពស់ ប៉ុន្តែសមត្ថភាពរបស់ពួកគាត់នៅទ្រឹងមួយកន្លែងឬទាបជាងការងារជាដើម។

 

. ការគ្រប់គ្រងការងារមិនបានល្អ

 

របៀបនៃការគ្រប់គ្រងការងារមិនបានល្អរបស់បុគ្គលិកខ្លួនឯងក៏អាចបង្កជាស្រ្តេសដែរ ដូចជាការគ្រប់គ្រងពេលវេលាមិនបានត្រឹមត្រូវ មិនបែងចែកការងារឬមិនមានវិន័យជាដើម៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia