ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានជួបហើយ ពេលខ្លះយើងមិនទាន់បានចូលមើលសារផង ស្រាប់តែគេលុបចេញបាត់ ហើយជាមួយគ្នានោះផងដែរប្រសិនបើនៅក្នុង Messenger វាលោតបង្ហាញពាក្យថា Unsent Message ប៉ុន្តែនៅក្នុង Telegram វិញពេលដែលគេលុបហើយគឺវាបាត់ដានតែម្តង។
ដូច្នេះថ្ងៃនេះ Business Cambodia នឹងនាំយកគន្លឹះមួយដែលអនុញ្ញាតឲ្យយើងអាចចូលមើលសារណាដែលគេបានលុបហើយ មិនថានៅក្នុង Telegram ឬ Messenger នោះទេ។
របៀបចូលទៅប្រើប្រាស់
ដូច្នេះអ្នកអាចចូលមើលសារដែលគេលុបចេញពីក្នុង Messenger បានហើយ មានន័យថាវាធ្វើការថតទុករាល់ Notification ទាំងអស់ដែលលោតក្នុង Messenger ប៉ុន្តែសូមបញ្ជាក់ផងដែរថា សម្រាប់អេបមួយនេះគឺអាចថតទុកបានតែសារជាអក្សរប៉ុណ្ណោះ សម្រាប់សារជាសំឡេងគឺវាមិនអាចថតទុកបានទេ។