នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៦ល្ងាច កម្មវិធី UCMAS កម្ពុជាបានរៀបចំការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី 5 របស់ខ្លួន នៅ ដឹព្រមៀ សេនធ័រ សែនសុខ ក្នុងគោលបំណងជ្រើសរើសកុមារកម្ពុជាឆ្នើមជ័យលាភី គិតលេខរហ័ស ដើម្បីទៅចូលរួមប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION លើកទី២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាចុងឆ្នាំ២០២៣ ខាងមុខនេះ។
កម្មវិធីនេះដែរត្រូវបានចូលរួមជាអធិបតីភាពពីសំណាក់ លោកបណ្ឌិតសាស្ត្រាចារ្យ ឌីណូ វង្ស ស្ថាបនិក និងជាប្រធាន UCMAS អន្តរជាតិ,លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា , ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង អាណាព្យាបាលសិស្សមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតសាស្រ្តាចារ្យ ឌីណូ វង្ស ស្ថាបនិកនិងជាប្រធាន UCMAS អន្តរជាតិបានធ្វើការសំណេះសំណាលទៅកាន់ អង្គពិធីទាំងមូលដោយលើកឡើងថាលោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំងព្រោះឆ្នាំ ២០២៣ នេះគឺពិតជាអស្ចារ្យដែលលោកបានមកដល់កម្ពុជាចូលរួមកម្មវិធីប្រឡងនេះស្របពេលដែលជាឆ្នាំរបស់ UCMAS នឹងប្រារព្ធពិធីគម្រប់ខួប ៣០ ឆ្នាំសម្រាប់ដំណើរការនៃការបង្រៀនកម្មវីធី UCMAS នៅលើទីផ្សារទូរទាំងពិភពលោក។
ក្នុងនាមជាកម្មវិធីសិក្សាក្រៅម៉ោងដែលឈានមុខគេក្នុងវិស័យអប់រំ លោកក៏បានឱ្យដឹងផងដែរថានាពេលខាងមុខនេះកម្មវិធីUCMAS នឹងអនុញ្ញាតឱ្យសិស្សទាំងអស់ប្រើប្រាស់ UCMAS App ជាមួយការស្តេន QR Code ពីសៀភៅសិក្សាតែម្តង។ លោកជឿជាក់ថាកម្មវីធីសិក្សាតាមបែបសម័យបច្ចេវិទ្យាថ្មីនេះនឹងធ្វើឱ្យសិស្សកាន់រីករាយជាមួយនឹងការសិក្សារបស់ពួកគេ ខណៈពេលជាមួយគ្នានោះអាណាព្យាបាលសិស្សក៏តាមដានពីលទ្ធផលសិក្សារបស់កូនបានផងដែរ។
ដោយឡែក លោកស្រី ហេង រចនា អគ្គនាយិកា UCMAS ប្រចាំប្រទេសកម្ពុជាក៏បានឱ្យដឹងផងដែរថាការរៀបចំ កម្មវិធីប្រឡងថ្នាក់ជាតិលើកទី៥របស់ UCMAS កម្ពុជានេះគឺដើម្បីបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងទេតែគឺជា Supper Boys and Supper girls ដែលមានន័យថាកុមារ UCMAS ទាំងអស់គឺជាកុមារដែលសមត្ថភាព ភាពឆ្លាតវៃនិងក្លាហាន គ្រប់ៗគ្នា។
លោកស្រីក៏បានបញ្ជាក់ផងដែរថាការប្រឡងនេះគឺមានការចូលរួមពីកុមារដែលជាបេក្ខជនប្រមាណជាង 1200 នាក់ដែលមកពីគ្រប់សាខា UCMAS កម្ពុជាទូទាំងប្រទេសដែលកម្មវិធីតម្រូវឱ្យប្រកួតប្រជែងទៅលើ ២ វិញ្ញាសា គឺ វិញ្ញាសា សរសេរ និង វិញ្ញាសា មើល និងបែងចែកជា ១១ កម្រិត ផ្សេងៗគ្នា។
សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះនឹងទទួលបានបទពិសោធន៍ថ្មីជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដា ជាពិសេសក៏ទទួលបាននូវវិញ្ញាបនបត្រ១ផងដែរ។ ចំពោះសិស្សជ័យលាភីពីកម្មវិធីប្រឡងនឹងទទួលបានជា ពានរង្វាន់ មេដាយជាមួយនឹងទឹកប្រាក់ព្រមជានឹងការការឧបត្ថម្ភទៅចូលរួមប្រឡងក្នុងកម្មវិធីប្រឡងថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION លើកទី២៥ ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ។
ជាចុងក្រោយក្នុងនាមជាអគ្គនាយិការបស់កម្មវិធី UCMAS កម្ពុជាលោកស្រីក៏បានជូនពរបេក្ខជនប្រឡងទាំងអស់ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS និងតែងតែជម្រុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ។
ដោយឡែកសម្រាប់បងប្អូនដែលមានកូនតូចៗនឹងមានចំណាប់អារម្មណ៍ចុះឈ្មោះជាកម្មវិធី UCMAS កម្ពុជាអាចទំនាក់ទំនងសាខាជិតតំបន់លោកអ្នករស់នៅរឺតាមលេខទូរសព្ទ័ 012 21 38 86/ 015 39 40 43 ៕