English Below
Ucare Pharmacy ដែលប្រជាជនកម្ពុជាស្គាល់ថាជាអ្នកឯកទេសលើការផ្គត់ផ្គង់ចែកចាយផលិតផលសុខភាពនិងសម្រស់ឈរជើង20ឆ្នាំនិងមានសាខាតូចធំជាច្រើននៅជុំវិញប្រទេស។
ពេលនេះឱសថស្ថានក៏បានបើកដំណើរការសាខាហាងទី២៣របស់ខ្លួនហើយ លើទឹកដីខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីធានាផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។
ចំពោះការបើកដំណើរការរបស់ Ucare នេះជាដំណើរនៃគោលបំណងនិងបេសកម្មដើម្បីជំរុញឱ្យប្រជាជនរស់នៅប្រកបដោយសុខភាពនិងសុខុមាលភាពមាំមួន។ សាខាឱសថស្ថាន Ucare ដែលបានបើកដំណើរការជាផ្លូវការ នៅខេត្តព្រះសីហនុនេះមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប Prince Mall ដែលនឹងបើកដំណើរការរៀងរាល់ថ្ងៃចន្ទ-ថ្ងៃអាទិត្យ វេលាម៉ោង១០ព្រឹក ដល់ម៉ោង ១០យប់។
ទន្ទឹមនឹងការបើកសម្ពាធនេះដែរលោក Pascal Catry នាយកប្រតិបត្តិរបស់ឱសថស្ថានយូឃែរ បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរំភើបនិងមានមោទនភាពក្នុងការនាំយក Ucare ទៅកាន់ក្រុងព្រះសីហនុ ដែលមានតម្រូវការជាយូរមកហើយ ដើម្បីផ្តល់ឱ្យអតិថិជននូវភាពងាយស្រួលលើការជ្រើសរើសប្រើប្រាស់ផលិតផលថែទាំសុខភាព ប្រកបដោយគុណភាព”។
នៅឱសថស្ថានយូឃែរ អ្នកអាចជួបផ្ទាល់ជាមួយឱសថការីជំនាញដែលនឹងផ្តល់ការប្រឹក្សា ណែនាំ និងផ្តល់ដោះស្រាយអំពីបញ្ហាសុខភាព និងផលិតផលថែរក្សាសម្រស់យ៉ាងកក់ក្តៅដល់អតិថិជនជាតិ និងអន្តរជាតិ។
មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចស្វែងរកនូវទំនិញជាច្រើនជម្រើសនៃផលិតផលថែសុខភាព និងសម្រស់គ្រប់ប្រភេទរបស់ម៉ាកល្បីៗ ដែលលោកអ្នកតែងតែទុកចិត្ត និងសិក្ត័សមជាមួយតម្រូវការប្រើប្រាស់ ដែលក្នុងនោះមានដូចជាផលិតផលថែរក្សាស្បែក សក់ ដងខ្លួន គ្រឿងសម្អាង ថ្នាំពេទ្យនិងផលិតផលជំនួយសុខភាពជាច្រើនមកពីជុំវិញពិភពលោក ជាពិសេសប្រទេសបារាំង។
គួរជម្រាបផងដែរថាឱសថស្ថានយូឃែរគឺជាហាងដំបូងគេដែលផ្តល់ជូននូវផលិតផលថែរក្សាសុខភាពនិងសម្រស់នៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងចំនួន២៣ រួមមាននៅទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពតនិងក្រុងកែប។ សម្រាប់ព័ត៌មានលម្អិតឬទំនាក់ទំនងផ្សេងៗលោកអ្នកអាចចូលទៅកាន់ គេហទំព័រ Facebook UCare Pharmacy ឬលេខទូរស័ព្ទ 023 224 199៕
ទស្សនាវីដេអូ៖ ដើម្បីស្វែងរកទីតាំងរបស់ Ucare Pharmacy ក្នុងក្រុងព្រះសីហនុ
UCARE PHARMACY THE LEADING CHAIN OF PHARMACIES IN CAMBODIA FOR MORE THAN 20 YEARS MAKES ITS DEBUT IN SIHANOUKVILLE WITH THE OPENING OF ITS 23RD STORE!
On the 15th of March 2024, Ucare Pharmacy proudly announces the grand opening of its newest branch in Sihanoukville. Located on the ground floor of Prince Mall, the pharmacy is opened from Monday to Sunday, 10 am - 10 pm. This opening marks the 23rd establishment of Ucare Pharmacy, solidifying its commitment to providing accessible and high-quality healthcare products across Cambodia.
The opening of the pharmacy in Sihanoukville marks a significant milestone in New Care Pharma Co,. Ltd's history, underscoring its ongoing commitment to expanding its presence in Cambodia. By launching this 23rd branch, Ucare Pharmacy reaffirms its aim to further connect with its consumers, thus providing more convenient access to its health, beauty, and wellness products and services.
"We are thrilled to bring Ucare Pharmacy to Sihanoukville, a city that has long yearned for convenient access to quality healthcare and wellness products," said Pascal Catry, CEO at Ucare Pharmacy.
Ucare Pharmacy is renowned for its commitment to excellence in customer service, offering expert guidance and personalized recommendations from professional pharmacists to ensure everyone finds the products best suited to his/her health and beauty needs. From over-the-counter medications, skincare, hair care, and body care essentials to cosmetics and nutritional supplements, the shelves of Ucare Pharmacy are stocked with trusted brands and high-quality products from all over the world, especially from France.
Ucare Pharmacy is a leading chain of pharmacies dedicated to providing accessible healthcare solutions in Cambodia. Headed by Pascal Catry, CEO, the chain now has 23 branches across Phnom Penh, Siemreap, Sihanoukville, Kampot, and Kep province.
For more information about Ucare Pharmacy, please contact via the Ucare Pharmacy Facebook or mobile number 095 888 121.
Video To Ucare Pharmacy Sihanoukville Location


