នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឱសថស្ថានយូឃែរ បានបើកសម្ពោធហាងថ្មីរបស់ខ្លួន នៅខណ្ឌជ្រោយចង្វារ។ ការបើកដំណើរការសាខាទី២៤នេះ គឺក្នុងគោលបំណងផ្តល់ជូននូវសេវាកម្មសុខាភិបាលឈានមុខគេ ក្នុងប្រទេសកម្ពុជា។
ឱសថស្ថានយូឃែរ សាខាជ្រោយចង្វារ ស្ថិតនៅលើផ្លូវជាតិលេខ6A ជាង៣៥០ម៉ែត្រពីស្ពានជ្រោយចង្វារ ដែលងាយស្រួលក្នុងការស្វែងរក សម្រាប់អ្នកដែលឆ្លងកាត់ ធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។
ទន្ទឹមនឹងការបើកសម្ពាធនេះដែរ លោក Pascal Catry នាយកប្រតិបត្តិរបស់ឱសថស្ថានយូឃែរ បានមានប្រសាសន៍មកថា “យើងពិតជាមានសេចក្តីរំភើប និងមោទនភាព ក្នុងការនាំយកឱសថស្ថានយូឃែរ មកកាន់តំបន់ជ្រោយចង្វារ ដែលមានតម្រូវការជាយូរមកហើយ ដើម្បីផ្តល់ឱ្យអតិថិជននូវភាពងាយស្រួលលើការជ្រើសរើសប្រើប្រាស់ផលិតផលថែទាំសុខភាព ប្រកបដោយគុណភាព”។
នៅសាខាថ្មីនេះ លោកអ្នកអាចជួបផ្ទាល់ជាមួយឱសថការីជំនាញ ដែលនឹងផ្តល់ការប្រឹក្សា ណែនាំ និងដំណោះស្រាយអំពីបញ្ហាសុខភាព និងផលិតផលថែរក្សាសម្រស់។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចស្វែងរកនូវទំនិញជាច្រើនជម្រើស ដូចជាថ្នាំពេទ្យ ផលិតផលថែរក្សាស្បែក ផលិតផលជំនួយសុខភាព ដែលមកពីម៉ាកល្បីៗ។
អំពីសាខាថ្មីរបស់ឱសថស្ថានយូឃែរ សាខាជ្រោយចង្វារ៖
- ទីតាំង៖ នៅតាមបណ្ដោយផ្លូវជាតិលេខ 6A ជាង៣៥០ម៉ែត្រពីស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
- ម៉ោងបើកដំណើរការ៖ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ១០:០០ យប់ រៀងរាល់ថ្ងៃ
សូមអតិថិជនដែលស្ថិតនៅតំបន់ជ្រោយចង្វារទាំងអស់ អញ្ជើញមកកាន់សាខាថ្មីនេះ ដើម្បីស្វែងរកនូវ ផលិតផលសុខភាព និងសម្រស់ទៅតាមតម្រូវការរបស់លោកអ្នក។
គួរជម្រាបផងដែរថា ឱសថស្ថានយូឃែរគឺជាឱសថស្ថានឈានមុខគេ ដែលផ្តល់ជូននូវផលិតផលថែរក្សាសុខភាពនិងសម្រស់នៅក្នុងប្រទេសកម្ពុជា។ ឱសថស្ថានយូឃែរ មានសាខាសរុបចំនួន២៤ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយដឹកនាំដោយ លោក Pascal Catry ដែលជាឱសថការី និងជានាយកប្រតិបត្តិ ជនជាតិបារាំង ចាប់តាំងពីឆ្នាំ២០១៦ មក។ ឱសថស្ថានយូឃែរប្តេជ្ញាចិត្ត ក្នុងការផ្ដល់នូវសេវាកម្មអតិថិជន ដែលល្អឥតខ្ចោះ ដើម្បីជួយអោយអតិថិជនរស់នៅប្រកបដោយសុខភាពល្អ។