កន្លែងថ្មីលាក់ខ្លួននៅកណ្តាលក្រុងភ្នំពេញ! ផ្សារទំនើបថ្មី សំបូរទៅដោយហាងថ្មីៗ និងកន្លែងថតរូបប្លែកៗជាច្រើន!
Daneth MechJUNE 26 2024

នៅចាំអីទៀត! ផ្សារទំនើប U Mall គឺជាផ្សាររចនាដោយច្របាច់បញ្ចូលគ្នាជាមួយសិល្បៈសម័យថ្មីផ្តល់នូវបទពិសោធន៍ការដើរទិញឥវ៉ាន់ថ្មីស្រឡាង ជាមួយហាងជាច្រើន។ U mall មានហាង​ម្ហូបអាហារយ៉ាងសម្បូបបែប កន្លែង​កម្សាន្តសំរាប់​ក្មេងៗ និង យុវវ័យ, ហាងសម្លៀកបំពាក់ទាន់សម័យ និងហាងទំនិញផ្សេងៗទៀតជាច្រើន... ដែលមានទីតាំងនៅកណ្តាល រាជធានីភ្នំពេញតែម្តង។

ផ្សារទំនើប U mall ភំ្នពេញបាននាំយកសុទ្ធសឹងតែម៉ាកយឺហោល្បីៗ

ផ្សារទំនើប U mall ភំ្នពេញ មានទីតាំងនៅជាប់ស្ថានទូតរុស្ស៊ី កណ្តាលរាជធានីភ្នំពេញ មានទំហំសរុបគឺ 10,000 ម៉ែត្រការ៉េ ចំនួន 5ជាន់ ជាកន្លែងថ្មីសំរាប់យុវវ័យសម័យថ្មី ក៏ដូចជាកន្លែងសម្រាប់សិល្បៈទាន់សម័យក្នុងទីក្រុងភ្នំពេញ! ! !

ហាងម៉ាកយីហោ នៅ U Mall ភ្នំពេញជាង 50%គឺជាហាងបើកដំបូងគេនៅក្នុងក្រុងភ្នំពេញ ដែលរួចបញ្ចូលទាំងហាងអាហារ ហាងកាហ្វេ ភោជនីយដ្ឋានលើទឹកបែបខ្មែរ កន្លែងកម្សាន្ត និងហាងសម្លៀកបំពាក់ផ្សេងៗ ។អ្វីកាន់តែពិសេស ការរចនាបែបសិល្បៈ មានជណ្ដើរ​រាង​មូល​លើ​អាកាស​ផ្តល់អារម្មណ៍​ប្លែក​ថ្មី ដែលជាកន្លែង ទាក់ទាញយុវវ័យ និង អ្នកប្រើប្រាស់ប្រព័ន្វសង្គមជាច្រើន និង តារាមកថតរូបលេងកម្សាន្ត ។

Photo 2024 06 26 14 31 22

Photo 2024 06 26 14 31 20

កម្មវិធីបើកសម្ពោធផ្សារទំនើប U Mall ប្រមូលផ្តុំទៅដោយតារាល្បីៗ

នៅថ្ងៃទី 29 ខែមិថុនាខាងមុខនេះ ផ្សារទំនើប U Mall ភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការហើយ! នឹងមានការចូលរួមពីតារា​ល្បី​ៗ និង​ការ​សម្តែង​ដ៏អស្ចារ្យពី តារារ៉េបជាច្រើនរូបជូន​សាធារណជនទស្សនា!

កម្មវិធីបើកសម្ពោធនេះនឹងប្រព្រឹត្តទៅរយៈពេល 2 ថ្ងៃជាប់គ្នា គឺថ្ងៃទី ២៩-៣០ មិថុនាខាងមុខនេះ កុំភ្លេចចូលរួមសប្បាយជាមួយសកម្មភាពជាច្រើនដូចជា ការបង្ហាញCosplay, ការប្រគុំតន្រ្តីទាន់សម័យ និងការសម្តែងរាំ, ការបង្ហាញម៉ូត, និង ការដាក់តាំងគំនូរសិល្បៈ។ លើសពីនេះទៅទៀត ភ្ញៀវទាំងអស់នឹងទទួលបាន ការបញ្ចុះតម្លៃដ៏អស្ចារ្យគ្រប់ហាងទាំងអស់នៅពេលបើកសម្ពោធ។

ព្រឹត្តិការណ៍សំខាន់ៗក្នុងកម្មវិធីបើកសម្ពោធផ្សារទំនើប U mall ភំ្នពេញ

01. ការបង្ហាញ All Stars Cosplay Show ថ្ងៃទី 29 ខែមិថុនា វេលាម៉ោង 3:00 ដល់ 5:30 ល្ងាច

Cosplayer ជាច្រើននឹងប្រមូលផ្តុំនៅទីនេះ ដែលនឹងជាព្រឹត្តិការណ៍ បង្ហាញ cosplay ដ៏ធំមួយក្នុង ឆ្នាំ 2024

02. ការសម្តែងរាំឡូយៗរបស់ Zooba  ថ្ងៃទី 29 ខែមិថុនា វេលាម៉ោង 5:30 ល្ងាច ដល់ 6 ល្ងាច

អ្នករាំល្បីក្នុង Tiktok Zooba បើកកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងនៅភ្នំពេញ

03. ការចេញលក់ម៉ាកល្បីៗរួមគ្នា Joint Project​ ម៉ោង ៦ ដល់ ៧ យប់

ផ្សារទំនើប U mall (ភ្នំពេញ) និង អ្នករចនាម៉ាកយីហោដ៏ពេញនិយមរបស់កម្ពុជាសហការរួមគ្នាលើកដំបូង បង្តើតនូវទំនិញដែលមានការរចនាទាន់សម័យហើយនឹងត្រូវដាក់លក់ជាលើកដំបូង!

អ្នកក៏នឹងមានឳកាសទទួលបានរបស់ដែលមានកំណត់ដោយឥតគិតថ្លៃដោយគ្រាន់តែចូលរួមក្នុងកម្មវិធី!

04. រាត្រីHip hop

ចាប់ពីម៉ោង 7 យប់ដល់ម៉ោង 9 យប់ រាត្រីHip hop ដំបូងរបស់ប្រទេសកម្ពុជានឹងត្រូវបានបង្ហាញជាសាធារណៈនៅផ្សារទំនើប U mall, ជាមួយតារា​ចម្រៀង​រ៉េប​ខ្មែរ​ល្បីៗ​ជាច្រើន​រូប​ ដែល រួមមាន ណូរិទ្ធ, Zedes និង Goofy ​!

05. រីករាយជាមួយការបញ្ចុះតម្លៃជាច្រើន និងទទួលបានអាហារឥតគិតថ្លៃ ចាប់ពីថ្ងៃទី 29 ខែមិថុនាដល់ថ្ងៃទី 30 ខែមិថុនា

ចំណាយត្រឹមតែ 16.8 ដុល្លារ និងទទួលបានប័ណ្ណទឹកប្រាក់តម្លៃ 5 ដុល្លារ

ប័ណ្ណនេះអាចប្រើបានគ្រប់ហាងទាំងអស់!

06. ព្រឹត្តិការណ៍ All Stars Graffiti  ចាប់ពីម៉ោង ២ រសៀល ដល់ ៥ ល្ងាច ថ្ងៃទី ៣០ ខែមិថុនា

វិចិត្រករគំនូរ Graffiti ខ្មែរដ៏ល្បីម្នាក់ នឹង បង្កើតរូបគំនូរដោយផ្ទាល់ជូនភ្ញៀវទស្សនាកសាន្ត!

07. ពិព័រណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃ ចាប់ពីម៉ោង 5:30ល្ងាច ដល់ម៉ោង 6ល្ងាច ថ្ងៃទី 30 ខែមិថុនា

ផ្សារទំនើប U Mall (ភ្នំពេញ) នឹងមានការដើរបង្ហាញសម្លៀកបំពាក់កែច្នៃ ដោយផ្អែកលើគោលគំនិតនៃសិល្បៈច្នៃប្រឌិត ជាមួយតារាម៉ូដែលល្បីៗ

លើសពីនេះទៀតនឹងមានកម្មវិធីតូចៗគួរឱ្យភ្ញាក់ផ្អើលជាច្រើននៅជាន់នីមួយៗក្នុងផ្សារ!

ការបញ្ចុះតម្លៃក្នុងហាងអាហារនិងហាងទំនិញផ្សេងៗ!

① ហាងស៊ុបចង្កាក់ បញ្ចុះតំលៃ 50%!

ចាប់​ពី​ថ្ងៃ​បើក​សម្ពោធ ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ហាងស៊ុបចង្កាក់ "100 skewers" បញ្ចុះតម្លៃ 50% គ្រប់មុខម្ហូប ស្រាបៀរទិញមួយ ថែមមួយ ហើយនឹងបញ្ចប់នៅថ្ងៃទី 31 ខែកក្កដា!

② ការបញ្ចុះតម្លៃ 32% សម្រាប់ហាងអាហារម៉ាកយីហោទីមួយក្នុងប្រទេសកម្ពុជា

រួមមានហាង ហាងត្រីដុត TANYU, ហាងបាយការីជប៉ុន CHI NAI Omelet Rice, ហាងមីអុីតាលី Panni Pasta PENNEHUT, ហាងម្ហូបកូរ៉េ TAI XI JIA, ហាងបាយ Founder Bak Kut Teh, និង ភោជនីយដ្ឋានDIAO YU TAI. បន្ថែមពីលើហាងខាងលើនឹងមានការបញ្ចុះតម្លៃជាច្រើនទៀតកំពុងរង់ចាំអ្នក!

សម្រាប់សប្តាហ៍ដំបូងបន្ទាប់ពីការបើកសម្ពោធនូវតែមានការបញ្ចុះតម្លៃ 32% (មិនរាប់បញ្ចូលភេសជ្ជៈ)ម្ហូបប្លែករាល់ថ្ងៃ ញ៉ាំក្នុងតម្លៃសមរម្យ!​

ការបញ្ចុះតម្លៃផ្តាច់មុខរយៈពេលមានកំណត់សម្រាប់ហាង ហាង CLASH, ហាងទំនិញ Miniso IP Store, ហាងសម្លៀកបំពាក់ Scorpion&co, ហាង BTF, ហាងភេសជ្ជៈ និង អាហារសម្រន់ Sugar Drinks & Snacks. ការបញ្ចុះតម្លៃ 70% សំរាប់ហាង美丽田园 និង ហាងកាហ្វេ SEEDS ក៏មានការបញ្ចុះតម្លៃជាច្រើនផងដែរ។

តោះ All Stars កុំភ្លេចជួបជុំគ្នានៅផ្សារទំនើប U mall (ភ្នំពេញ)ទាំងអស់គ្នា

អាស័យដ្ឋាន ៖ U Mall ភ្នំពេញ

រឺក៏ស្វែងរកឈ្មោះ U mall លើ Google Maps: https://maps.app.goo.gl/xwf6GgWQVhmuWqaq9

Photo 2024 06 26 14 31 17

Photo 2024 06 26 14 31 15

Photo 2024 06 26 14 31 18

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia